រឿងនិទាន

រឿងនិទានខ្លី ៗ កសិករ និង សត្វគោ

(អត្ថបទនេះអានចំនួន 1 នាទី)

កាលពីព្រេងនាយមានគ្រួសារកសិករមួយធ្វើស្រែដោយគ្មានសត្វពាហនៈ ឬក៏ឧបករណ៍កសិកម្មដទៃទៀតធ្វើជាជំនួយឡើយ ។ សម័យថ្ងៃមួយមានគ្រួសារកសិករដទៃទៀតមានគោប៉ុន្តែនៅកន្លែងដែលគាត់រស់នៅមិនសំបូរស្មៅ ពួគាត់ក៏សម្រេចយកសត្វគោទាំង២ទៅឲ្យគ្រួសារកសិករមួយទៀតប្រើប្រាស់ដោយមិនទាមទារយកអ្វីពីកសិករនោះឡើយ ។ចាប់តាំងពីបានសត្វពាហនៈដែលជាមធ្យោបាយអូសទាញមកឃើញថាជីវភាពគ្រួសារកសិករនេះមានការរីកចំរើនកាន់តែខ្លាំង។ ដោយសារតែភាពមានបានកសិករបានប្រើប្រាស់សត្វពាហនៈទាំងនេះទាំងឈឺទាំងជាដោយមិនគិតពីទុក្ខលំបាករបស់សត្វឡើយធ្វើម៉េចឲ្យតែបំពេញសេចក្តីលោភលន់របស់ខ្លួន ។ ហើយគិតថាខ្លួនគឺជាអ្នកមានគុណទៅលើសត្វពាហនៈទាំងនេះ ដោយមិនបានគិតថាខ្លួនមានបានក៏ដោយសារតែការចូលរួមរបស់សត្វគោទាំងពីរនេះដែរ គិតតែទារគុណសម្បត្តិក្នុងការយកសត្វគោទាំងពីរនេះមកប្រើក្រោមរូបភាពយកមកចិញ្ចឹមរហូតដល់សត្វគោទាំងពីរនេះឈឺស្លាប់ ៕ ចប់

កសិករ និង សត្វគោ

អត្ថន័យអប់រំ៖ គ្រប់សមិទ្ធផលទាំងអស់ដែលអ្នកមានបានសុទ្ធតែមានការចូលរួមពីអ្នកដទៃ កុំគិតថាខ្លួនចិញ្ចឹមគេហើយមានគុណ សម្បត្តិលប់ទៅលើការចូលរួមរបស់អ្នកដទៃ ។ ការជោគជ័យរបស់អ្នកក៍មានការចូលរួមពីអ្នកដ៍ទៃដែរ កុំគិតថាខ្លួនចញ្ចឹមគេ ហើយមានគុណសម្បត្តិលប់លើការចូលរួមរបស់អ្នកដទៃ។

កសិករ និង សត្វគោ

ប្រភព៖ Facebook

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ