ព័ត៌មាន

គ្រូពេទ្យប៉ាស្ទ័របានណែនាំថា បើសិនជាសត្វដែលផ្ទុកមេរោគឆ្កែឆ្កួត រួមមាន៖ ឆ្កែ ឆ្មា ជ្រូក ស្វា ខាំ ត្រូវ….

(អត្ថបទនេះអានចំនួន 1 នាទី)

#ជំងឺឆ្កែឆ្កួត៖ គ្រូពេទ្យប៉ាស្ទ័របានណែនាំថា ក្រោយសត្វខាំឬខ្វាច ត្រូវលាងរបួសដោយទឺងបង្ហូររយៈពេល ១០ នាទី រួចដោយទឹកសាប៊ូ ឬដោយថ្នាំសម្លាប់មេរោគ(បេតាឌីន)។ បន្ទាប់មក ត្រូវមកចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ក្នុងអំឡុងពេល៧ថ្ងៃ ក្រោយសត្វខាំឬខ្វាច។ មិនត្រូវរុំបិទមុខរបួសដែលសត្វខាំឬខ្វាចឡើយ (ការទុកចំហមុខរបួសឱ្យប៉ះផ្ទាល់ជាមួយនឹងខ្យល់អាកាស អាចជួយសម្លាប់មេរោគបាន)។ សត្វសំខាន់ៗដែលអាចផ្ទុកមេរោគឆ្កែឆ្កួត រួមមាន៖ ឆ្កែ ឆ្មា ជ្រូក ស្វា ប្រចៀវ។ល។ #មិនត្រូវសម្លាប់សត្វដែលខាំឬខ្វាចឡើយ ប៉ុន្តែត្រូវទុកតាមដាន តើក្រោយខាំសត្វនេះចាបផ្តើមឈឺ ឬងាប់អត់? បើសត្វនេះងាប់ ត្រូវកាត់ក្បាលសត្វនេះដាក់ក្លាសេទឹកកក រួចយកមកពេទ្យប៉ាស្ទ័រដើម្បីវិភាគរកមេរោគឆ្កែឆ្កួត។ #អ្នកចូលចិត្តហូបសាច់ឆ្កែអាចឆ្លងមេរោគឆ្កែឆ្កួតដោយមិនដឹងខ្លួន។ #វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតតម្លៃតែ១៥ដុល្លារប៉ុណ្ណោះ (ចាក់មួយចប់ស្មើ៣ដង) នៅពេទ្យប៉ាស្ទ័រ! ក្នុងករណីត្រូវថែមវ៉ាក់សាំងបង្ការជំងឺតេតាណូស តម្លៃ៣ដុល្លារក្នុង ១ លើក។ ករណីប្រាកដថាជាសត្វមានជំងឺឆ្កែឆ្កួតខាំឬខ្វាច ឬករណីរបួសធំធ្ងន់ធ្ងរ ឬករណីរបួសនៅផ្នែកក្បាល ត្រូវបន្ថែមសេរ៉ូមបង្ការជំងឺឆ្កែឆ្កួត តម្លៃ៣២ដុល្លារ ករណីអាយុក្រោម ឬស្មើ ១៥ ឆ្នាំ និង ៤៥ដុ ល្លារ ករណីអាយុលើសពី ១៥ ឆ្នាំ។

ប្រភព៖ ហ្វេសបុក

អត្ថបទពេញនិយម

ទៅលើ