ថ្មីៗ នេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតនូវកម្មវិធីទូរសព្ទដៃមួយដើម្បី បង្កើនចំណេះដឹងពីច្បាប់ចរាចរណ៍ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកម្មវិធីកំសាន្តជាភាសារខ្មែរ នឹង ភាសារអង់គេ្លសផងដែរ។ កម្មវិធីនេះមានឈ្មោះថា “កម្មវិធីយល់ដឹងអំពីទ្រឹស្ដីនៃការបើកបរលើទូរសព្ទ រឺ Cambodia Driving Rules Mobile App” ដែលអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃ និង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យល់ដឹង ពីច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺអាចធ្វើការប្រឡងសាកល្បង អំពីទ្រឹស្ដី នៃការបើកបរ មុនពេលប្រឡងយកបណ្ណបើកបរ។

កម្មវិធីយល់ដឹងអំពីទ្រឹស្ដីនៃការបើកបរលើទូរសព្ទ រឺ Cambodia Driving Rules Mobile App
កម្មវិធីយល់ដឹងអំពីទ្រឹស្ដីនៃការបើកបរលើទូរសព្ទ Cambodia Driving Rules App នេះត្រូវបានបង្កើតឡើង ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់៖
- យល់ដឹងពីទ្រឹស្ដីនៃការបើកបរ
- ធ្វើការប្រឡងសាកល្បង អំពីទ្រឹស្ដី នៃការបើកបរ
- យល់ដឹងអំពីច្បាប់ និងបទដ្ឋានគតិយុត្តិ ទាក់ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោក
- លេងកំសាន្ត និងចែករំលែកចំណេះដឹង
ទាញយកដោយឥតគិតថ្លៃ៖
– App Store (iOS): http://dr.mpwt.gov.kh/ios
– Play Store (Android): http://dr.mpwt.gov.kh/android

កម្មវិធីយល់ដឹងអំពីទ្រឹស្ដីនៃការបើកបរលើទូរសព្ទ រឺ Cambodia Driving Rules Mobile App
ស្វែងយល់បន្ថែម៖ https://www.mpwt.gov.kh/kh/home
