(អត្ថបទនេះអានចំនួន 1 នាទី)
ក្នុងមួយរយះពេលខ្លីនេះ មានការទទួលបានសារ (សារ SMS ឬសារកម្មវិធីទំនាក់ទំនងសង្គម) ពីជនអនាមិក ដែលស្នើសុំពួកគេធ្វើការបំពេញ Form ស្ទង់មតិតាមរយៈ Microsoft Forms។ នេះជាករណីវាយប្រហារប្រភេទ Phishing ដែលជនខិលខូចប្រើប្រាស់កម្មវិធី Microsoft Forms បង្កេីតនូវទម្រង់ Login នៃកម្មវិធីអ៊ីនធឺណិត ផ្សេងៗ ធ្វេីជាអន្ទាក់លួចយកព័ត៌មានគណនីអ៊ីនធឺណិតពីជនរងគ្រោះ តួយ៉ាង៖ លេខសម្ងាត់កម្មវិធី Office 365 គណនីអ៊ីម៉ែល Outlook ឬជាទម្រង់ Forms បញ្ឆោតលួចគណនីកម្មវិធីផ្សេងៗទៀត។

សូមប្រយ័ត្នល្បិចលួចលេខសម្ងាត់គណនី ដោយប្រើប្រាស់ Microsoft Forms! ដោយផ្ញើរតាមរយះតំណរ
អាស្រ័យ ហេតុ នេះ សូម បង ប្អូន ប្រជាពលរដ្ឋ មេត្តា ប្រុង ប្រយ័ត្ន ដោយ ធ្វើ ការពិនិត្យ ផ្ទៀងផ្ទាត់ អំពី ប្រភព និង អាសយដ្ឋាន គេហទំព័រ (URL) មុន នឹង ធ្វើ ការ វាយ បញ្ចូល ឈ្មោះ គណនី លេខ កូដ សម្ងាត់ ឬ ព័ត៌មាន ចាំបាច់ ផ្សេងៗ ៕
