ច្បាប់ទម្លាប់ខ្លះៗ – ព័ត៌មាន រាមកេរ្តិ៍

ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន គួរប្រញាប់កែតម្រូវភ្លាមកុំឲ្យហួសពេលទាន់
ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន ដែលអាចជួយអ្នកបាន ដូចពាក្យចាស់និយាយថា មនុស្សយើងបើមិនប្រឹងជួយខ្លួនឯងជាមុនទេនោះ ទោះមានទេវតាតាមជួយក៏មិនរីកច្រើនដែរ។ តួយ៉ាងមនុស្សដែលមានទម្លាប់ល្អៗក្នុងការរស់នៅ ប្រៀប​ដូចជាកំពុងហ្វឹកហាត់ខ្លួនឯងឲ្យជោគជ័យដូច្នេះដែរ ។ បើសិនជាអ្នកកំពុងតែទម្លាប់ខ្លួនមិនល្អហើយ គួរប្រញាប់កែតម្រូវភ្លាមកុំឲ្យហួសពេលទាន់ ដោយចាប់ផ្តើមពី ចំណុចគោលទាំង ២១ នេះដូចជា ៖

១. មិនត្រូវហៅនរណាម្នាក់ដដែលៗលើសពីពីរដងទេ។ បើសិនជាគេមិនឆ្លើយតបទេនោះ ត្រូវចេះគិតថា គេកំពុងតែធ្វើអ្វីមួយសំខាន់ហើយ។

ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន ដែលអាចជួយអ្នកបាន

២. ត្រូវសងលុយដែលបានខ្ចីពីគេឱ្យបានមុននឹងគេនឹកឃើញថា គេបានឱ្យលុយទៅអ្នកខ្ចី។ វាស្តែងឱ្យឃើញនូវភាពទៀងត្រង់ និងបុគ្គលិកលក្ខណ:របស់អ្នក។ ហើយគួរតែព្យាយាមធ្វើបែបនេះផងដែរចំពោះអ្វីៗផ្សេងទៀតដូចជា ឆ័ត្រ ប៊ិក និងប្រអប់ដាក់អាហារជាដើម។

៣. មិនត្រូវកុម្មង់អាហារថ្លៃៗនៅក្នុងបញ្ជីអាហារ នៅពេលនរណាម្នាក់ចេញថ្លៃអាហារឱ្យអ្នកជាដាច់ខាត។ បើសិនជាអាច សុំឱ្យម្នាក់នោះជ្រើសរើសអាហារឱ្យអ្នកវិញចុះ។

៤. កុំសួរសំណួរដែលធ្វើឱ្យគេទើសទាល់ដូចជា “អញ្ចឹង ឯងមិនទាន់មានគ្រួសារទេហ្អេហ៎?” ឬក៏ “ឯងអត់មានកូនហេហ៎?” ឬ “ថីបានជាឯងអត់ទិញផ្ទះហ្នឹងហាហ៎?” ឬក៏ “ម៉េចបានជាឯងមិនទិញឡានមួយទៅ?” ត្រូវចាំថាវាមិនជាបញ្ហារបស់អ្នកទេ។

៥. តែងតែជួយបើកទ្វារឱ្យអ្នកដែលត្រូវចូលមកពីក្រោយបន្ទាប់ពីអ្នកជានិច្ច។ វាគ្មានទៅអស់អ្វីប៉ុន្មានទេ ទោះបីអ្នកនោះជាប្រុស ឬស្រី ចាស់ជាងឬក្មេងជាងអ្នកក៏ដោយ។ អ្នកមិនអាចនឹងអន់មិនទាបអស់កិត្តិយសឡើយក្នុងការធ្វើនូវអំពើល្អបន្តិចបន្តួចចំពោះអ្នកដទៃ ដូចពាក្យចាស់ពោលថា ថោកអីនឹងដៃ ថ្លៃអីនឹងមាត់។

៦. បើសិនជាអ្នកជិះ Taxi ជាមួយនឹងមិត្តម្នាក់ ហើយគេចេញប្រាក់នោះ លើកក្រោយ អ្នកត្រូវព្យាយាមចេញម្តង។

៧. ត្រូវឱ្យតម្លៃទៅលើគំនិត ឬមតិយោបល់ដទៃទៀត។ ចូរចាំថា អ្វីដែលអ្នកមើលឃើញជាលេខ6 អ្នកដែលនៅទល់មុខអ្នកនោះ នឹងឃើញជាលេខ9។ ម៉្យាងទៀត បើសិនជាគំនិតដំបូងមានបញ្ហា គំនិតទី២អាចប្រើជំនួសបាន។

ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន ដែលអាចជួយអ្នកបាន

៨. មិនត្រូវរំខាននៅពេលដែលគេកំពុងនិយាយអ្វីមួយជាដាច់ខាត។ ត្រូវអនុញ្ញាតឱ្យគេបរិយាយចេញឱ្យអស់ ឱ្យចប់ក្បាលចប់កន្ទុយ។ ហើយនៅពេលគេកំពុងនិយាយនោះ ត្រូវស្តាប់ស្រង់សម្តីគេឱ្យបានគ្រប់ម៉ាត់។

៩. បើសិនជាអ្នកលេងសើចនឹងនរណាម្នាក់ ហើយមើលទៅគេហាក់ដូចជាមិនសូវចូលចិត្តទេនោះ ឈប់ ឈប់លេង មិនត្រូវលេងសើចលើគេទៀតឡើយ។ វាជួយលើកទឹកចិត្តប្រាប់ដល់អ្នកផ្សេងឱ្យធ្វើបែបនេះ និងបង្ហាញថាអ្នកជាមនុស្សដែលគួរឱ្យគោរពនិង ឱ្យតម្លៃ។

១០. ពោលពាក្យ”អរគុណ” នៅពេលនរណាម្នាក់បានជួយអ្នក។

១១. សរសើរជាសាធារណ: រិះគុណប្រាប់កំហុសជាឯកជន។

១២. គ្មានហេតុផលសំអាងអ្វីទេក្នុងការបញ្ចេញមតិទៅលើទម្ងន់របស់នរណាម្នាក់ថាគេធាត់ ស្គម ឬយ៉ាងណានោះ។ គ្រាន់តែនិយាយថា”ឯងស្អាតណាស់”ទៅបានហើយ។ បើគេចង់ពិភាក្សាពីការបញ្ចុះទម្ងន់ជាមួយអ្នកនោះ គេនឹងនិយាយហើយ។

១៣. នៅពេលនរណាម្នាក់បង្ហាញអ្នកពីរូបភាពណាមួយក្នុងទូរសព្ទរបស់គេ ចូរកុំអូសទៅឆ្វេងស្តាំ។ អ្នកគ្មានសិទ្ធិដឹងឬឃើញរូបភាពអ្វីផ្សេងទៀតឡើយ។

១៤. បើសិនជាមិត្តរួមការងារម្នាក់ប្រាប់អ្នកថា គេត្រូវទៅណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត ចូរកុំសួរថាទៅដើម្បីអ្វី គ្រាន់តែនិយាយថា”សង្ឃឹមថាអ្នកមិនអីចុះ”តែប៉ុណ្ណឹងបានហើយ។ កុំព្យាយាមដាក់សម្ពាធឱ្យគេនិយាយប្រាប់ពីជម្ងឺផ្ទាល់ខ្លួនរបស់គេឡើយ។ បើសិនជាគេពិតជាចង់ឱ្យអ្នកដឹងមែននោះ គេនឹងនិយាយប្រាប់អ្នកមិនចាំបាច់ឱ្យអ្នកសួរនោះទេ។

១៥. ត្រូវចាត់ទុកអ្នកអនាម័យដូចទៅនឹងCEOដែរ។ គ្មាននរណាម្នាក់នឹងចាប់អារម្មណ៍ពេញចិត្តទៅលើការមើលងាយរបស់អ្នកទៅលើអ្នកដែលស្ថិតក្រោមបង្គាប់ខ្លួននោះទេ ក៏ប៉ុន្តែ មនុស្សគ្រប់គ្នានឹងសរសើរអ្នកនៅពេលអ្នកផ្តល់ការគោរពទៅកាន់ពួកគេ។

១៦. បើសិនជាមនុស្សម្នាក់កំពុងតែនិយាយមកកាន់អ្នក តែអ្នកបែរជាសម្លឹងមើលទូរស័ព្ទ នេះមិនមែនជាទង្វើសមគួរឡើយ។

១៧. មិនចាំបាច់ទូន្មានបង្រៀនគេទេ បើសិនជាគេមិនបានសុំឱ្យទូន្មាននោះ។

១៨. ពេលដែលជួបមិត្តដែលខានឃើញគ្នាយូរ ចូរកុំសួរគេពីអាយុ និងប្រាក់ចំណូលរបស់គេឡើយ ទាល់គេចង់និយាយពីរឿងនេះ ចាំនិយាយ។

១៩. កុំខ្វល់ខ្វាយច្រើនពីរឿងអ្នកដទៃ លើកលែងតែរឿងនោះទាក់ទងនឹងអ្នកដោយផ្ទាល់តែម្តង។

២០. ត្រូវដោះវ៉ែនតាខ្មៅចេញ បើសិនជាអ្នកនិយាយទៅកាន់នរណាម្នាក់នៅតាមផ្លូវ។ វាជាសញ្ញានៃការគោរព។ លើសពីនេះទៅទៀត ការសម្លឹងមើលកែវភ្នែកអ្នកនិយាយ ក៏សំខាន់ប្រដូចនឹងពាក្យសម្តីវាចារដូចគ្នាផងដែរ។

២១. មិនត្រូវនិយាយពីទ្រព្យពីភាពមានបានរបស់អ្នកនៅក្នុងបរិវេណអ្នកក្រនោះទេ។ ដូចគ្នានេះដែរ មិនត្រូវនិយាយពីកូនៗរបស់អ្នកចំពោះមុខអ្នកដែលមិនអាចមានកូនឡើយ។

ប្រភព :ហ្វេសបុក

The post ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន គួរប្រញាប់កែតម្រូវភ្លាមកុំឲ្យហួសពេលទាន់ appeared first on ព័ត៌មាន រាមកេរ្តិ៍.