ជោគជ័យ – ព័ត៌មាន រាមកេរ្តិ៍

ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន គួរប្រញាប់កែតម្រូវភ្លាមកុំឲ្យហួសពេលទាន់
ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន ដែលអាចជួយអ្នកបាន ដូចពាក្យចាស់និយាយថា មនុស្សយើងបើមិនប្រឹងជួយខ្លួនឯងជាមុនទេនោះ ទោះមានទេវតាតាមជួយក៏មិនរីកច្រើនដែរ។ តួយ៉ាងមនុស្សដែលមានទម្លាប់ល្អៗក្នុងការរស់នៅ ប្រៀប​ដូចជាកំពុងហ្វឹកហាត់ខ្លួនឯងឲ្យជោគជ័យដូច្នេះដែរ ។ បើសិនជាអ្នកកំពុងតែទម្លាប់ខ្លួនមិនល្អហើយ គួរប្រញាប់កែតម្រូវភ្លាមកុំឲ្យហួសពេលទាន់ ដោយចាប់ផ្តើមពី ចំណុចគោលទាំង ២១ នេះដូចជា ៖

១. មិនត្រូវហៅនរណាម្នាក់ដដែលៗលើសពីពីរដងទេ។ បើសិនជាគេមិនឆ្លើយតបទេនោះ ត្រូវចេះគិតថា គេកំពុងតែធ្វើអ្វីមួយសំខាន់ហើយ។

ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន ដែលអាចជួយអ្នកបាន

២. ត្រូវសងលុយដែលបានខ្ចីពីគេឱ្យបានមុននឹងគេនឹកឃើញថា គេបានឱ្យលុយទៅអ្នកខ្ចី។ វាស្តែងឱ្យឃើញនូវភាពទៀងត្រង់ និងបុគ្គលិកលក្ខណ:របស់អ្នក។ ហើយគួរតែព្យាយាមធ្វើបែបនេះផងដែរចំពោះអ្វីៗផ្សេងទៀតដូចជា ឆ័ត្រ ប៊ិក និងប្រអប់ដាក់អាហារជាដើម។

៣. មិនត្រូវកុម្មង់អាហារថ្លៃៗនៅក្នុងបញ្ជីអាហារ នៅពេលនរណាម្នាក់ចេញថ្លៃអាហារឱ្យអ្នកជាដាច់ខាត។ បើសិនជាអាច សុំឱ្យម្នាក់នោះជ្រើសរើសអាហារឱ្យអ្នកវិញចុះ។

៤. កុំសួរសំណួរដែលធ្វើឱ្យគេទើសទាល់ដូចជា “អញ្ចឹង ឯងមិនទាន់មានគ្រួសារទេហ្អេហ៎?” ឬក៏ “ឯងអត់មានកូនហេហ៎?” ឬ “ថីបានជាឯងអត់ទិញផ្ទះហ្នឹងហាហ៎?” ឬក៏ “ម៉េចបានជាឯងមិនទិញឡានមួយទៅ?” ត្រូវចាំថាវាមិនជាបញ្ហារបស់អ្នកទេ។

៥. តែងតែជួយបើកទ្វារឱ្យអ្នកដែលត្រូវចូលមកពីក្រោយបន្ទាប់ពីអ្នកជានិច្ច។ វាគ្មានទៅអស់អ្វីប៉ុន្មានទេ ទោះបីអ្នកនោះជាប្រុស ឬស្រី ចាស់ជាងឬក្មេងជាងអ្នកក៏ដោយ។ អ្នកមិនអាចនឹងអន់មិនទាបអស់កិត្តិយសឡើយក្នុងការធ្វើនូវអំពើល្អបន្តិចបន្តួចចំពោះអ្នកដទៃ ដូចពាក្យចាស់ពោលថា ថោកអីនឹងដៃ ថ្លៃអីនឹងមាត់។

៦. បើសិនជាអ្នកជិះ Taxi ជាមួយនឹងមិត្តម្នាក់ ហើយគេចេញប្រាក់នោះ លើកក្រោយ អ្នកត្រូវព្យាយាមចេញម្តង។

៧. ត្រូវឱ្យតម្លៃទៅលើគំនិត ឬមតិយោបល់ដទៃទៀត។ ចូរចាំថា អ្វីដែលអ្នកមើលឃើញជាលេខ6 អ្នកដែលនៅទល់មុខអ្នកនោះ នឹងឃើញជាលេខ9។ ម៉្យាងទៀត បើសិនជាគំនិតដំបូងមានបញ្ហា គំនិតទី២អាចប្រើជំនួសបាន។

ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន ដែលអាចជួយអ្នកបាន

៨. មិនត្រូវរំខាននៅពេលដែលគេកំពុងនិយាយអ្វីមួយជាដាច់ខាត។ ត្រូវអនុញ្ញាតឱ្យគេបរិយាយចេញឱ្យអស់ ឱ្យចប់ក្បាលចប់កន្ទុយ។ ហើយនៅពេលគេកំពុងនិយាយនោះ ត្រូវស្តាប់ស្រង់សម្តីគេឱ្យបានគ្រប់ម៉ាត់។

៩. បើសិនជាអ្នកលេងសើចនឹងនរណាម្នាក់ ហើយមើលទៅគេហាក់ដូចជាមិនសូវចូលចិត្តទេនោះ ឈប់ ឈប់លេង មិនត្រូវលេងសើចលើគេទៀតឡើយ។ វាជួយលើកទឹកចិត្តប្រាប់ដល់អ្នកផ្សេងឱ្យធ្វើបែបនេះ និងបង្ហាញថាអ្នកជាមនុស្សដែលគួរឱ្យគោរពនិង ឱ្យតម្លៃ។

១០. ពោលពាក្យ”អរគុណ” នៅពេលនរណាម្នាក់បានជួយអ្នក។

១១. សរសើរជាសាធារណ: រិះគុណប្រាប់កំហុសជាឯកជន។

១២. គ្មានហេតុផលសំអាងអ្វីទេក្នុងការបញ្ចេញមតិទៅលើទម្ងន់របស់នរណាម្នាក់ថាគេធាត់ ស្គម ឬយ៉ាងណានោះ។ គ្រាន់តែនិយាយថា”ឯងស្អាតណាស់”ទៅបានហើយ។ បើគេចង់ពិភាក្សាពីការបញ្ចុះទម្ងន់ជាមួយអ្នកនោះ គេនឹងនិយាយហើយ។

១៣. នៅពេលនរណាម្នាក់បង្ហាញអ្នកពីរូបភាពណាមួយក្នុងទូរសព្ទរបស់គេ ចូរកុំអូសទៅឆ្វេងស្តាំ។ អ្នកគ្មានសិទ្ធិដឹងឬឃើញរូបភាពអ្វីផ្សេងទៀតឡើយ។

១៤. បើសិនជាមិត្តរួមការងារម្នាក់ប្រាប់អ្នកថា គេត្រូវទៅណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត ចូរកុំសួរថាទៅដើម្បីអ្វី គ្រាន់តែនិយាយថា”សង្ឃឹមថាអ្នកមិនអីចុះ”តែប៉ុណ្ណឹងបានហើយ។ កុំព្យាយាមដាក់សម្ពាធឱ្យគេនិយាយប្រាប់ពីជម្ងឺផ្ទាល់ខ្លួនរបស់គេឡើយ។ បើសិនជាគេពិតជាចង់ឱ្យអ្នកដឹងមែននោះ គេនឹងនិយាយប្រាប់អ្នកមិនចាំបាច់ឱ្យអ្នកសួរនោះទេ។

១៥. ត្រូវចាត់ទុកអ្នកអនាម័យដូចទៅនឹងCEOដែរ។ គ្មាននរណាម្នាក់នឹងចាប់អារម្មណ៍ពេញចិត្តទៅលើការមើលងាយរបស់អ្នកទៅលើអ្នកដែលស្ថិតក្រោមបង្គាប់ខ្លួននោះទេ ក៏ប៉ុន្តែ មនុស្សគ្រប់គ្នានឹងសរសើរអ្នកនៅពេលអ្នកផ្តល់ការគោរពទៅកាន់ពួកគេ។

១៦. បើសិនជាមនុស្សម្នាក់កំពុងតែនិយាយមកកាន់អ្នក តែអ្នកបែរជាសម្លឹងមើលទូរស័ព្ទ នេះមិនមែនជាទង្វើសមគួរឡើយ។

១៧. មិនចាំបាច់ទូន្មានបង្រៀនគេទេ បើសិនជាគេមិនបានសុំឱ្យទូន្មាននោះ។

១៨. ពេលដែលជួបមិត្តដែលខានឃើញគ្នាយូរ ចូរកុំសួរគេពីអាយុ និងប្រាក់ចំណូលរបស់គេឡើយ ទាល់គេចង់និយាយពីរឿងនេះ ចាំនិយាយ។

១៩. កុំខ្វល់ខ្វាយច្រើនពីរឿងអ្នកដទៃ លើកលែងតែរឿងនោះទាក់ទងនឹងអ្នកដោយផ្ទាល់តែម្តង។

២០. ត្រូវដោះវ៉ែនតាខ្មៅចេញ បើសិនជាអ្នកនិយាយទៅកាន់នរណាម្នាក់នៅតាមផ្លូវ។ វាជាសញ្ញានៃការគោរព។ លើសពីនេះទៅទៀត ការសម្លឹងមើលកែវភ្នែកអ្នកនិយាយ ក៏សំខាន់ប្រដូចនឹងពាក្យសម្តីវាចារដូចគ្នាផងដែរ។

២១. មិនត្រូវនិយាយពីទ្រព្យពីភាពមានបានរបស់អ្នកនៅក្នុងបរិវេណអ្នកក្រនោះទេ។ ដូចគ្នានេះដែរ មិនត្រូវនិយាយពីកូនៗរបស់អ្នកចំពោះមុខអ្នកដែលមិនអាចមានកូនឡើយ។

ប្រភព :ហ្វេសបុក

The post ច្បាប់ទម្លាប់ខ្លះៗ នៅក្នុងសង្គមបច្ចុប្បន្ន គួរប្រញាប់កែតម្រូវភ្លាមកុំឲ្យហួសពេលទាន់ appeared first on ព័ត៌មាន រាមកេរ្តិ៍.

គន្លឹះទាំង 5 ក្នុងភាពជាអ្នកដឹកនាំដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើមនុស្សជុំវិញខ្លួនអ្នក
ភាពជាអ្នកដឹកនាំ ត្រូវបានអ្នកផងទូទៅស្គាល់ថាជាគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំរបស់អ្នកគ្រប់គ្នាត្រូវតែមាន គ្រាន់តែពេលខ្លះលោកអ្នកដឹង ពេលខ្លះមិនដឹង ឬមិនទាន់ស្វែងយល់នៅឡើយ។ ហេតុដូច្នេះ ថ្ងៃនេះ Reamker.com សូមលើកយកគន្លឹះទាំង 5 សម្រាប់ជម្រុញដល់ភាពជាអ្នកដឹកនាំរបស់លោកអ្នក ទោះលោកអ្នកមានស្តាយ (Style) ផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ គឺអាចអនុវត្តបានដូចគ្នា ដើម្បីឈានទៅរកភាពប្រាកដនិយម និងជោគជ័យសម្រាប់ខ្លួនអ្នក អ្នកដទៃ ឬក្រុមការងារ។ តោះសាកល្បងអានគន្លឹះនិមួយៗ ដូចតទៅ៖

1. ជួបបញ្ហា ត្រូវតែដោះស្រាយ

អ្នកដឹកនាំដែលអស្ចារ្យ គឺក្លាហានណាស់ក្នុងការប្រឈមនឹងរាល់បញ្ហា ដោយប្រឹងប្រែងយ៉ាងស្មោះស្ម័គ្រដោះស្រាយបានយ៉ាងល្អ។ ទោះស្ថិតក្នុងកាលៈទេសៈធ្លាក់ចុះដុនដាបដល់កម្រិតទាបបំផុតយ៉ាងណាក៏ដោយ អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពហ៊ានប្រឈមនឹងបញ្ហាទាំងនេះដោយមិនគេចវេសឡើយ។ ការបង្កើតការទាក់ទងជាធម្មតាមួយជាមួយនឹងបុគ្គលិកក្រោមបង្គាប់ ដោយបង្ហាញ ឬប្រាប់ពីព័ត៌មាន​ ឬអ្វីៗដែលល្អៗ និងមិនល្អ…ទាំងនេះនឹងនាំដល់ការបង្កើតការជឿជាក់ដ៏ខ្ពស់មួយ រវាងបុគ្គលិក និងថ្នាក់ដឹកនាំ ហើយអ្នកទាំងអស់គ្នា នឹងមិនជួបនូវបញ្ហា ឬវិវាទផ្លូវចិត្តដែលកើតឡើងភ្លាមៗនោះដែរ។ ត្រង់នេះ យើងឃើញមានឃ្លាមួយចំនួនគួរពិចារណា “ការនិយាយខ្សឹបខ្សៀវនៅកន្លែងញ៊ាំកាហ្វេ ជាទូទៅវាទំនងជាអាក្រក់លើសការពិតរហូតដល់10ដងឯណោះ” នេះបើតាមសម្តីរបស់ Handal។ លើសពីនេះ “បុគ្គលិកត្រូវការអ្នកដឹកនាំដែលហ៊ានតស៊ូ ប្រឈមដោះស្រាយដោយសន្តិវិធី និងឈ្នះឈ្នះ នៃរឿងពិតទាំងអស់នោះផងដែរ​“។

2. យកឈ្នះឲ្យបាននូវភាពជឿទុកចិត្ត

បុគ្គលិក ត្រូវបានគេដឹងថានឹងមានជំហរកាន់តែស្មោះត្រង់ និងពេញចិត្តការងារនៅក្នុងកន្លែង ឬបរិយាកាសការងារមួយដែលដឹកនាំដោយអ្នកគ្រប់គ្រងដែលពួកគាត់ជឿទុកចិត្ត។ វិធីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ និងធ្វើបែបនេះ មានច្រើនយ៉ាង៖

– លោកអ្នកអាចប្រើការយកចិត្តទុកដាក់លើបុគ្គលិកទៅតាមកន្លែងធ្វើការនិមួយៗ។

– មិនគួរលូកដៃចូលជ្រៅពេកទៅក្នុងរឿងបុគ្គលរបស់ពួកគាត់ឡើយ ប៉ុន្តែអាចលើកទឹកចិត្តដោយប្រយោលដល់ពួកគាត់ ដោយសួរនាំពីការរៀនសូត្រ និងការហាត់ ឬលេងកីឡារបស់កូនៗគាត់ទៅវិញ ល្អជាង។

– ជានិច្ចកាលត្រូវបង្ហាញដោយមិនមានល្បិចកលថា អ្នកដឹកនាំចាប់អារម្មណ៍ពីភាពជោគជ័យរបស់បុគ្គលិក ហើយពិភាក្សាផ្តល់យោបល់ពីអាជីពការងាររបស់ពួកគាត់។

នៅពេលពេលបុគ្គលិក អ្នកលក់ ឬនរណាបានធ្វើអ្វីខុស សូមកុំព្យាយាមរិះគន់ បង្អាប់ បន្ទោស ឬកែគាត់ពេលកំពុងខឹងឲ្យសោះ មិនមានលទ្ធផលទេ។ លោកអ្នកត្រូវតែពន្យល់ពីស្ថានភាពកំហុសនោះ ដោយស្ងប់ស្ងាត់ ហើយបង្ហាញពីមូលហេតុ ឬសកម្មភាពនៃអាកប្បកិរិយាពួកគាត់យ៉ាងម៉េចដែលធ្វើទៅមិនត្រឹមត្រូវនោះ ក៏ដូចជាអ្វីដែលលោកអ្នកចង់បានពីគាត់នៅពេលខាងមុខផងដែរ។ នៅពេលដែលពួកគាត់ដឹងថា លោកអ្នកជាអ្នកដឹកនាំបែបនេះ ថែមទាំងមានការយកចិត្តទុកដាក់ដល់បេះដូងពួកគាត់ផងនោះ បុគ្គលិកទាំងអស់នោះនឹងជឿជាក់ និងទុកចិត្ត កក់ក្តៅជាមួយអ្នកដ៏យូរអង្វែងផងដែរ។

3. ភាពជាអ្នកមានសិទ្ធិ

ក្នុងភាពជាអ្នកដឹកនាំដ៏ប្រពៃ សូមកុំធ្វើចរឹតហាក់ដូចជាៗនោះ គឺត្រូវធ្វើចរឹតជាក់ស្តែងដែលជារបស់លោកអ្នកពិតៗ។ ធ្វើម៉េចកុំតាំងខ្លួនអស្ចារ្យហួសហេតុពេក ហួសមាឌរបស់ខ្លួន ដែលជាការពេបមាត់ ពេបជ្រាយដ៏អាក្រក់សម្រាប់អ្នក អ្នកនឹងមិនមានការគោរពសរសើរដ៏ពិតប្រាកដណាមួយឡើយពីបុគ្គលិកក្រោមបង្គាប់។ គួរសួរខ្លួនឯងថា លោកអ្នកជាមនុស្សបែបម៉េច? បើទោះជាបែបណា ក៏គួរតែបង្កើតសំណើចសម្រាប់បុគ្គលិកក្រោមបង្គាប់ផងដែរ។ លោកអ្នកត្រូវប្រើភាពខ្លាំង និងបុគ្គលិកលក្ខណៈពិតៗ ក្នុងការបង្កើតនូវស្តាយ៍ (Style) ក្នុងការដឹកនាំដោយខ្លួនលោកអ្នកបាន។

4. ការទទួលបាននូវការគោរពពិត

នៅពេលដែលលោកអ្នកបង្ហាញ និងអនុវត្តខ្លួនអ្នកប្រកបដោយសីលធម៌ និងគំរូដ៏ល្អសម្រាប់ពួកគាត់ធ្វើតាម នោះលោកអ្នកនឹងទទួលបានការគោរពយ៉ាងពិតប្រាកដពីបុគ្គលិក ឬមនុស្សម្នាជុំវិញខ្លួនអ្នកជាក់ជាមិនខាន។ អ្នកដឹកនាំណាដែល ​“និយាយហើយធ្វើ មិននិយាយចោល” ជាបុគ្គលគំរូបំផុតសម្រាប់ក្រុមការងារ ក៏ដូចជាក្រុមហ៊ុន និងអ្នកវិនិយោគជាមួយដទៃទៀតផងដែរ។ អ្នករាល់គ្នានឹងគោរពដោយស្មោះស្ម័គ្រចេញពីចិត្តចំពោះការផ្តល់តម្លៃ និងការគោរពទៅវិញទៅមកជាក់ជាមិនខាន។

5. នៅតែចង់ដឹងលឺ និងច្នៃប្រឌិត

អ្នកដឹកនាំប្រពៃ តែងតែចង់ដឹងលឺសុខទុក្ខបុគ្គលិក ឬអ្នកក្រោមបង្គាប់ ហើយនៅតែសិក្សាបន្តសម្រាប់ខ្លួនឯងជានិច្ច។ ពួកគាត់សុទ្ធតែជាអ្នកចង់ដឹងរឿងរ៉ាវទាំងឡាយ ហើយស្វែងរកគំនិត របកគំហើញ និងព័ត៌មានថ្មីៗ។ អ្នកដឹកនាំដែលល្អបំផុតនេះ គឺជាអ្នកយល់ដឹងពីការវិវត្ត និងទំនោរថ្មីៗ ដែលទទួលបានពីគ្រប់ទីកន្លែង ហើយតែងតែប្រមើមើលរកនូវចំណេះដឹង ឬបុគ្គលិក ឬអ្នកក្រោមបង្គាប់ដែលអាចផ្តល់ជាយោបល់ដល់គាត់បាន និងផ្តល់គុណសម្បត្តិ ឬគុណប្រយោជន៍ដល់ពួកគេ៕

The post គន្លឹះទាំង 5 ក្នុងភាពជាអ្នកដឹកនាំដែលមានឥទ្ធិពលខ្លាំងបំផុតទៅលើមនុស្សជុំវិញខ្លួនអ្នក appeared first on ព័ត៌មាន រាមកេរ្តិ៍.