បុណ្យនានិទាឃរដូវ – ព័ត៌មាន រាមកេរ្តិ៍

តោះមកដឹងអំពី ជំនឿ និង តំណមផ្សេង ៗ របស់បងប្អូនជនជាតិចិន ក្នុងថ្ងៃចូលឆ្នាំចិន
បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សំរាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។  ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។ ពេលល្ងាច នៅថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី (ជាពាក្យកាត់ របស់ពាក្យ នៀនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់) ។ ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ” ។

ជំនឿ និងតំណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន (រូបថតដោយ៖ Mr.  Pat . Law)

ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។ ប្រទេសទាំងនោះ រួមមានប្រជាជនដើមនៃជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិយួន, និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ ១៨៧៣។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកំរិត ហើយក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជា ពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សំរាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីនេះ យ៉ាងទូលំទូលាយ ហើយប្រៃសណីយយ៍នៃប្រទេសកាណាដា បានចែកចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ។

អំពីជំនឿផ្សេងៗរបស់បងប្អូនជនជាតិចិនក្នុងថ្ងៃចូលឆ្នាំចិន

ជាទំនៀមទំលាប់ ទោះបីជា ប្រតិទិនចិន មិនបានបង់លេខឆ្នាំបន្តក៏ដោយ ក៏ឥលូវឆ្នាំរបស់វាត្រូវបានគេរាប់ ចាប់ពីរជ្ជកាលនៃស្ដេច ហ៊ូងឌី នៅក្រៅប្រទេសចិន។ ប៉ុន្តែឥលូវនេះ ការរាប់ បីឆ្នាំខុសគ្នាយ៉ាងតិច ជាលេខ១ ត្រូវអ្នកនិពន្ធនីមួយៗ យកទៅប្រើប្រាស់ ពីព្រោះតែ ឆ្នាំចាប់ផ្ដើមនៅ ឆ្នាំ ២០០៨ គឺឆ្នាំ ៤៧០៦, ៤៧០៥, ឬ ៤៦៤៥។

ក្នុងពីធីបុណ្យចូលឆ្នាំចិនឬក៏ពីធីផ្សេងៗជាជំនឿរបស់បងប្អូនជាប់សែចិន មានការគោរពប្រណិប័តន៍ នូវជំនឿផ្សេងៗជាច្រើនក្នុងនោះ មានការបិទយ័ន្តផ្ទះ មានការដុតផាវ មានការលោតម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គសីលក្នុងផ្ទះជាដើម ។ល។

តាមប្រវត្តិសាស្រ្តចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងកប់ជ្រៅ។ គេមានតំណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឫហៅថា ឈឺអ៊ិច។ ក្នុងរយ: ពេល ៣ ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឫដល់ឆ្នាំថ្មីឡើយ។ គេត្រួវធ្វើ ឱ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។

តំណមមិនយំ៖ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានតំណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។

តែងខ្លួនស្អាត ប៉ុន្តែមិនគួរកក់សក់៖ ការស្លៀកពាក់ខោអាវថ្មី និងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការទទួល ឆ្នាំថ្មី។ ទោះបីយ៉ាងណាក្នុងអំឡុងពេលនេះ គេមានតំណមមួយគឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែង ដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតាពីព្រោះថា ការកក់សក់គេមានជំនឿថាហាក់បីដូចជាការ លាងជម្រះជោគសំណាងចេញពីខ្លួនដូច្នេះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហមជាទីពេញនិយម បំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេងនាំ ជោគលាភ និងសិរីសួស្តី។ សម្រាប់ក្មេង ឫមនុស្សនៅលីវ គេតែងឱ្យ អាំងប៉ាវ ដែលជាកញ្ចប់ លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

ហាមចូលបន្ទប់របស់អ្នកដទៃ៖ ការចូលទៅរកនរណាម្នាក់ក្នុងបន្ទប់ដេករបស់គេក្នុងថ្ងែបុណ្យចូលឆ្នាំចិន ចាត់ទុកជាជោគសំណាង អាក្រក់។ ដូច្នេះទោះបីអ្នកមានរោគជំងឺដែលត្រូវចូលទៅសួរសុខទុក្ខ ក៏ចាំបាច់ត្រូវចេញមកអង្គុយ ក្នុងបន្ទប់ទទួលភ្ញៀវដែរ។ មិនគួរប្រើកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃជើងផង គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

មិនឱ្យបែកចាន ឬកែវ៖ ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តី សុខឡើយ។

The post តោះមកដឹងអំពី ជំនឿ និង តំណមផ្សេង ៗ របស់បងប្អូនជនជាតិចិន ក្នុងថ្ងៃចូលឆ្នាំចិន appeared first on ព័ត៌មាន រាមកេរ្តិ៍.