សៀវភៅរឿង – ព័ត៌មាន រាមកេរ្តិ៍

សេះចម្បាំងអូសនង្គ័ល (រឿងនិទានខ្លី ៗ បង្រៀនគំនិត)
គ្រាមួយយូរមកហើយ មានមហាក្សត្រមួយព្រះអង្គចិញ្ចឹមសេះចម្បាំងពូជល្អទុកជាច្រើន។ សេះមួយៗធំធាត់រឹងមាំហើយត្រូវបានបង្វឹកយ៉ាងល្អ។ ប្រទេសជិតខាងបានលើកទ័ពមករុករានច្រើន លើកច្រើនសារក៏សុទ្ធតែត្រូវបានសេះជំនាញការសឹកសង្គ្រាមវាយលុកឲ្យបរាជ័យភិតភ័យ ខ្លបខ្លាច ប្រទេសជិតខាងទាំងនោះក៏សុំចចារចុះចាញ់។

ពេលភ្លើងសង្គ្រាមស្ងប់ស្ងាត់ហើយ ព្រះមហាក្សត្រក៏ទ្រង់ព្រះតម្រិះថា “ពេលនេះស្រុកទេស ក៏មានតែសន្តិសុខហើយ យើងនឹងចិញ្ចឹមសេះចម្បាំងទាំងនេះទុកធ្វើអ្វីទៀត ខ្វះទាំងលុយកាក់ ខ្វះទាំងកម្លាំងមនុស្ស”។ មហាក្រត្រអង្គនេះដើរគិតដេកគិតមួយរយៈក៏នឹកឃើញថា “គួរតែ បញ្ជូនសេះចម្បាំងចុះទៅជួយប្រជារាស្ត្រ ជួយពួកគេអូសរទេះរឺនង្គ័លភ្ជួស្រែ ជាការសំចៃ ថវិការរដ្ឋថែមទាំងជាការអាចជួយប្រជារាស្ត្របានមួយផ្លូវទៀត ពេលមានភាពចំាបាច់ក៏អាច ហៅប្រមូលចូលប្រចាំកងទ័ពបានគ្រប់ពេលវេលា”។

រឿងនិទានខ្លី ៗ សេះចម្បាំងអូសនង្គ័ល (បង្រៀនគំនិត)

ពេលព្រះមហាក្សត្របានប្រកាស់ចេតនារម្មណ៍របស់ព្រះអង្គទៅកាន់ប្រជារាស្ត្រហើយ អ្នកនគរ ក៏នាំគ្នាមកដឹកសេះចេញពីវាំងយកទៅប្រើការអស់ កំឡុងពេលនោះសេះចម្បាំងទាំងនោះក៏នឿយហត់ក្នុងការអូសរទេះអូសនង្គ័លយ៉ាងសស្រាកសស្រាំមិនបានឈប់សម្រាកឡើយ។

ជាច្រើនឆ្នាំកន្លងផុតទៅ ប្រទេសជិតខាងសន្សំកម្លាំងបានរឹងមាំខ្លាំងឡើងជាលំដាប់ ទើបប្រមូលទ័ពចូលមកវាយយកនគរនេះដូចកាលពីប៉ុន្មានឆ្នាំមុន។ ព្រះមហាក្សត្រប្រញាប់ហៅឲ្យប្រមូលសេះចម្បាំងពីប្រជារាស្រ្តមករៀបចំទ័ពដើម្បីចូលច្បាំង តែពេលត្រែជាសញ្ញាចម្បាំងលាន់ឮឡើងសេះចម្បាំងទាំងអស់នោះ មិនបានស្ទុះចូលកំទេចសឹកសត្រូវដូចពីពេលមុនឡើយ ត្រឡប់ឈ្ងោកមុខដើរវិលវង់ទៅមកនៅនឹងកន្លែងម្តងហើយម្តងទៀត គ្មានមួយណាសម្តែងភាពហាវហានដូច

កាលពីអតីតសោះឡើយ ព្រោះពួកវាស៊ាំនឹងការអូសនង្គ័លរហូតភ្លេចវិធីចម្បាំងអស់ទៅហើយ។

រឿងនិទានខ្លី ៗ សេះចម្បាំងអូសនង្គ័ល (បង្រៀនគំនិត)

(កំណត់ត្រាក្នុង “តាជួងអៀនលុនជិង”)

គតិក្នុងរឿងនេះ

លទ្ធផលក្នុងសង្រ្គាមគ្រានេះចេញមកដូចម្តេចនោះប្រហែលជាយើងអាចដឹងបានហើយ។ ក្សត្រល្ងង់អង្គនេះបានបំផ្លាញសេះចម្បាំងដ៏ជំនាញការសឹករបស់ខ្លួនដោយដៃរបស់ខ្លួនឯងរហូតរកចំណែកល្អគ្មាន។ សេះចម្បាំងប្រើសម្រាប់ធ្វើចម្បាំង ទៅប្រើវាឲ្យអូសរទេះអូសនង្គ័លអស់កាលជាយូរ ម៉េចនឹងត្រូវទៅ។

ទំនងដូចគ្នានេះដែរ ពេលយើងពិចារណាក្នុងមុំមួយផ្សេងទៀត ការដែលមិនព្រមឲ្យមនុស្សដែលមានជំនាញការក្នុងឯកទេសបច្ចេកទេសទៅពង្រីកកិច្ចការតាមជំនាញរបស់ខ្លួន តែត្រឡប់ឲ្យទៅធ្វើក្នុងការងារដែលខ្លួនមិនបានរៀនមកដែលខ្លួនមិនជំនាញ ចាត់ទុកជាទង្វើដ៏ឆោតខ្លៅមួយដែលបំផ្លាញធនធានមនុស្សយ៉ាងគួរឲ្យស្តាយ។

ការដែល (បុគ្គល,អង្គការ) នឹងហ្វឹកហាត់អប់រំព្រមទាំងប្រើប្រាស់ធនធាន(បុគ្គល,មនុស្ស)ដូចម្តេចទើបសមគួរនោះរឿងដែលបានពោលមកខាងលើនេះបានស្នើបញ្ហាដែលគួរឲ្យគិតរិះរេក្រៃលែង។

The post សេះចម្បាំងអូសនង្គ័ល (រឿងនិទានខ្លី ៗ បង្រៀនគំនិត) appeared first on ព័ត៌មាន រាមកេរ្តិ៍.

សារៈប្រយោជន៍ទាំង ១៥ យ៉ាងដែលមាតាបិតាគ្រប់រូបគួរយល់ដឹង ដើម្បីអោយកាន់តែមានភាពស្និតស្នាលជាមួយកូនៗរបស់អ្នក
ការធ្វើដំណើរកំសាន្តជាគ្រួសារ គឺជាបទពិសោធន៍ដ៏អស្ចារ្យសំរាប់សមាជិកគ្រួសារទាំងអស់ ប៉ុន្តែអ្វីដែលរំភើបបំផុតនោះ គឺសំរាប់ក្មេងៗ។ ពួកគាត់ទន្ទឹងរង់ចាំ ការលែងកំសាន្ត និងការស្វែងរកជាមួយសមាជិកគ្រួសារទាំងអស់។

យើងដឹងហើយថាការធ្វើដំណើរជាមួយក្មេងៗ ពិតណាស់វាមិនងាយស្រួលនោះទេ។ អ្នកត្រូវតែរៀបចំរបស់របរជាច្រើនសំរាប់ពួកគេ នៅពេលធ្វើដំណើរឆ្ងាយពីផ្ទះម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ វាមានអត្ថប្រយោជន៍ជាច្រើនសំរាប់ការធ្វើដំណើរកំសាន្តជាគ្រួសារ។

ខ្ញុំសូមបង្ហាញអត្ថប្រយោជន៍ ១៥យ៉ាង នៃការធ្វើដំណើរកំសាន្តជាគ្រួសារជាមួយកូនរបស់អ្នក៖

១. ក្មេងធ្វើអោយអ្នកធ្វើដំណើរយឺតៗ និងទស្សនាបានច្រើន

គុណសម្បត្តិចំបងមួយនៃការធ្វើដំណើរកំសាន្តជាមួយក្មេងៗ គឺពួកគេធ្វើអោយអ្នកដើរទស្សនាមួយៗ ដូច្នេះ អ្នកនឹងអាចទស្សនាបានច្រើន និងមានពេលច្រើនរីករាយជាមួយទេសភាពដ៏ស្រស់បំព្រង។ ជាលទ្ធផល អ្នកនឹងមើលឃើញអ្វីគ្រប់យ៉ាង ដែលរបស់ទាំងនោះអ្នកអាចមិនបានចាប់អារម្មណ៍ ហើយមើលរំលង ពេលដែលអ្នកធ្វើដំណើរកំសាន្តដោយគ្មានក្មេងៗ។

២. ក្មេងជុំរុញទឹកចិត្តអ្នកអោយបង្កើតពេលវេលាមានតម្លៃ

ពេលខ្លះពេលធ្វើដំណើរកំសាន្ត អ្នកមានភាពនឿយហត់ និងខ្ជិល ហើយចង់នៅសម្រាក អានសៀវភៅ និងញ៊ាំកាហ្វេពេញមួយព្រឹកក៏មាន ប៉ុន្តែក្មេងៗ គឺពួកគេពោរពេញដោយកំលាំង ហើយពួកគេចូលចិត្តសកម្មភាពខាងក្រៅ ដូចជារត់លេងក្នុងសួនកុមារ តាមមាត់សមុទ្រ ហែលទឹកក្នុងអាងហែលទឹក ក្នុងសណ្ឋាគារ ជិះដំរី ជិះរទេះគោ ជិះសេះ…ជាដើម។ អ្នកត្រូវតែទៅ និងលេងជាមួយពួកគេអោយបានច្រើន។ ទាំងនេះផ្តល់អោយអ្នកនូវពេលវេលាដ៏មានតម្លៃជាមួយកូនរបស់អ្នក។

៣. ក្មេងធ្វើអោយអ្នកមើលឃើញពិភពលោកបានទូលាយជាងមុន

តើកូនរបស់អ្នកសួរអ្នកច្រើនដែររឺទេ? ដូចជា នរណាគេ? តើនោះជាអ្វី? ពេលណា? នៅទីកន្លែងណា? ហេតុអ្វី? តើដូចម្តេច? ក្នុងអំឡុងពេលធ្វើដំណើរកំសាន្តរបស់អ្នក… ក្មេងៗធ្វើអោយឪពុកម្តាយរបស់ពួកគេដឹងរឿងច្រើនជាងមុន ចំពោះរឿងរ៉ាវផ្សេងៗនៅជុំវីញពួកគេ។ ជារឿយៗ ពេលយើងធ្វើដំណើរកំសាន្ត យើងមិនបានចំណាយពេលដើម្បីឆ្លុះបញ្ចាំង និងស្វែងយល់ពីខ្លួនឯង ដែលជាទូទៅដំណើរកំសាន្ត វាបង្កើតអោយយើងដោយភាពអស្ចារ្យជាទីបំផុត។

ដោយការយកចិត្តទុកដាក់សង្កេតអ្វីជុំវិញខ្លួន និងឆ្លើយសំណួរជាច្រើនរាប់មិនអស់របស់កូនរបស់អ្នក អ្នកនឹងក្លាយជាបុគ្គលពោរពេញដោយការយល់ដឹងចំពោះខ្លួនឯង និងមនុស្សទូទៅនៅក្នុងសង្គមដែលយើងរស់នៅ។

៤. ក្មេងគឺជាអ្នកចាប់ផ្តើមការសន្ទនាទៅកាន់មនុស្សដទៃ

ជាមួយក្មេងៗ ការធ្វើដំណើរកំសាន្តរបស់អ្នកនឹងមានការប្រាស្រ័យទាក់ទងល្អជាងមុនជាមួយអ្នកដទៃ។ មនុស្សម្នាទាំងពួង នឹងចាប់ផ្តើមមកនិយាយជាមួយអ្នក។ ពិសេសនោះ ពួកគេនឹងសរសើរពីកូនរបស់អ្នក ថាគួរអោយស្រលាញ់…ជាដើម។ វាធ្វើអោយមានការសន្ទនាគ្នា រវាងឪពុកម្តាយ និងឪពុកម្តាយ កូនៗនិងកូនៗផងដែរ។

តើជារឿងៗ អ្នកនិយាយថា“សួស្តី”ទៅកាន់មនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនដែររឺទេ នៅពេលអ្នកធ្វើដំណើរកំសាន្តតែពីរនាក់ដោយគ្មានក្មេងៗ? ពេលអ្នកធ្វើដំណើរកំសាន្តជាមួយក្មេងៗ អ្នកនឹងជួបប្រទះជាក់ជាមិនខាន។ អ្នកនឹងឃើញមនុស្សជាច្រើនញញឹមរាក់ទាក់មករកអ្នក និងសុំថតរូបអនុស្សាវរីយ៍ជាមួយកូនៗរបស់អ្នក។

៥. ក្មេងធ្វើអោយមនុស្សម្នាមានចិត្តល្អ និងសណ្តោសប្រណីច្រើន

ក្មេងៗគឺជាបេះដូងនៃក្តីស្រលាញ់ ក្តីមេត្តា និងករុណា។ មនុស្សទាំងឡាយនឹងធ្វើរឿងរ៉ាវផ្សេងៗសំរាប់ក្មេង ដែលជាធម្មតាអ្នកមិនធ្វើវាឡើយ ពេលអ្នកធ្វើដំណើរកំសាន្តដោយគ្មានក្មេងៗ។ មនុស្សទាំងឡាយ នឹងផ្តល់អតិ្ថភាពដល់កូនរបស់អ្នកមុនគេ។ ឧទាហរណ៍៖ កន្លែងអង្គុយទស្សនាការសំដែងសៀកខ្មែរហ្វា (Phare, The Cambodian Circus) និងតាមភោជនីយដ្ឋាននាៗ។

៦. អ្នករៀនរីករាយនឹងពេលវេលាស្ងប់ស្ងាត់

នៅពេលអ្នកទទួលបានសន្តិភាពផ្លូវអារម្មណ៍ និងភាពស្ងប់ស្ងាត់នៅពេលព្រឹកព្រលឹម ពេលទទួលដំណេកពេលរសៀល និងពេលវេលាដ៏ស្ងប់ស្ងាត់នាពេលរាត្រី អ្នកនឹងឲ្យតម្លៃពេលវេលានោះជាងអ្វីទាំងអស់ បើធៀបទៅនឹងពេលវេលាបែបនោះដែលអ្នកធ្លាប់មាន នៅក្នុងបន្ទប់នៃគេហដ្ឋានរបស់អ្នក។ អ្នកខ្លះចូលចិត្តមើលទូរទស្សន៍នៅក្នុងបន្ទប់របស់ពួកគេ ឫអង្គុយនៅហាងកាហ្វេ។ល។ ពេលវេលាបែបនេះសំរាប់ឪពុកម្តាយ គឺមានតំលៃខ្លាំងណាស់ ស្មើនឹងមាសប្រាក់ ហើយវាតែងតែមានសេចក្តីសុខបំផុត បើទទួលបានវា។

៧. ការធ្វើដំណើរកំសាន្តជាមួយក្មេង គឺទទួលបានអត្ថប្រយោជន៍

យើងទាំងអស់គ្នាដឹងហើងថាដំណើរកំសាន្តជាគ្រួសារមានការចំណាយច្រើន ប៉ុន្តែចូរកុំភ្លេចថាជាញឹកញយក្មេង គឺមិនមានការបង់ថ្លៃនោះទេ។ ជាក់ស្តែងដូចជាការ ជិះរថយន្តក្រុង រថភ្លើង ទូក និងបន្ទប់សណ្ឋាគារ អ្នកមិនចាំបាច់ចំណាយសំរាប់កូនតូចៗរបស់អ្នកនោះទេ។ សំរាប់កន្លែងទស្សនាមួយចំនួន ក៏មិនតម្រូវឲ្យក្មេងៗទិញសំបុត្រសំរាប់ចូលទស្សនាដែរ នៅសារមន្ទីរជាតិអង្គរ ក្មេងអាយុក្រោម៥ឆ្នាំ គឺចូលទស្សនាដោយសេរី រីឯ”សៀកហ្វាកម្ពុជា”វិញ ក្មេងអាយុក្រោម៤ឆ្នាំ អាចចូលទស្សនាដោយសេរីដូចគ្នានេះដែរ។ ចំណែកឯ Artbox 3D Photo ក្មេងអាយុពី១ឆ្នាំដល់៥ឆ្នាំ គឺសំបុត្រមានតម្លៃត្រឹមតែ៣ដុល្លារប៉ុណ្ណោះ។ បើអ្នកមានកូនតូចៗ ក្រោមអាយុ១០ឆ្នាំ ពិតជាទទួលបានអត្ថប្រយោជន៍រាល់ដំណើរកំសាន្តរបស់អ្នក។

៨. ក្មេងៗបង្កើតភាពស្និទ្ធស្នាលកាន់តែខ្លាំងក្នុងរង្វង់គ្រួសារ

ការធ្វើដំណើរកំសាន្ត គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីរិតចំណងគ្រួសារ។ មិនថាកាលៈទេសៈណាក៏ដោយ គឺអ្នកនៅជាមួយគ្រួសារអ្នកជានិច្ច ទោះជានៅក្នុងបន្ទប់សណ្ឋាគារដ៏តូចចង្អៀតក៏ដោយ។ ទាំងអស់នេះនាំអោយអ្នកមានបទពិសោធន៍ដំណើរកំសាន្តដ៏មានតំលៃបំផុតជាលក្ខណះគ្រួសារ។ ទំនាក់ទំនង និងការយល់ចិត្តគ្នា រិតតែមានភាពល្អប្រសើរឡើង។

៩. ក្មេងៗនឹងអភិវឌ្ឍខ្លួនឲ្យមានទម្លាប់ល្អ

ទោះបីជាយើងព្យាយាមរៀបចំដំណើរកំសាន្តជាគ្រួសារ ឲ្យបានល្អយ៉ាងណាក៏ដោយ ហេតុការណ៍ជាយថាហេតុគង់តែនឹងកើតមានឡើង។ ក្មេងអាចនឹង, ជើងហោះហើរត្រូវបានពន្យាពេល, ឡានខូចតាមផ្លុវ, អាកាសធាតុផ្លាស់ប្តូរ…ជាដើម។ រាល់ព្រឹត្តការណ៍ទាំងអស់នេះ ឪពុកម្តាយត្រូវតែចេញមកដោះស្រាយ ដូច្នេះហើយកូនរបស់អ្នកមើលអ្នកជាគំរូ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ និងសម្របខ្លួនក្នុងការស់នៅ ដែលទង្វើទាំងអស់នេះជួយពួកគេយល់ដឹងពីការជួយខ្លួនឯង និងពង្រឹងឯករាជ្យភាព រួមនឹងទំនួលខុសត្រូវ និងទំនុកចិត្តផងដែរ។

អ្នកប្រហែលជាជួបប្រទះហើយ ពេលកូនរបស់អ្នកមិនព្រមញ៊ាំអារហារឲ្យអស់ពីចានរបស់ពួកគេ ទោះជាអ្នកបានប្រាប់ពួកគេក៏ដោយ។ វាពិតជាពិបាកពន្យល់ពួកគេ ឬប្រាប់ ឬបង្ខំ ពួកគេនឹងមិនឆ្លើយតបទៅនឹងពួកគេឡើយ ជាជាងអោយពួកគេមើលឃើញដោយផ្ទាល់ភ្នែក ពេលដែលក្មេងដទៃទៀតសឹងតែរកអារហារបិរភោគគ្មាន ហើយស្ថិតក្នុងសភាពហេវហត់និងឃ្លាន និងត្រូវរស់រានដោយពឹងពាក់ដោយខ្លួនឯង។

តើអ្នកចង់អោយកូនរបស់អ្នកចេះមានម្ចាស់ការដោយខ្លួនឯងដែរឬទេ? ចូរឲ្យកូនរបស់អ្នក រៀនរៀបចំរបស់របរដោយខ្លួនឯង ដូចជាទុកដាក់តុក្តតា ហ្គេម និងប្រដាប់ប្រដារផ្សេងៗមុនដំណើរកំសាន្ត។

១០. ពិភពខាងក្រៅគឺជាថ្នាក់រៀនរបស់ពួកគេ

ខណៈដែលកូនរបស់អ្នកចូលសាលារៀន ក្តីប្រាថ្នាចង់ស្វែងរក សួរសំណួរ នឹងត្រូវកប់បាត់នៅក្នុងបទបញ្ជា និងវិន័យ ហើយនៅពេលអ្នកនាំពួកគេដើរកំសាន្ត រនាំងនៃក្តីប្រាថ្នារបស់ពួកគេត្រូវបានដកចេញ។ ពិភពខាងក្រៅបង្រៀនពួកគេ ដោយផ្អែកទៅលើ ភាពចង់យល់ចង់ដឹង និងចំណាប់អារម្មណ៍ពួកគេ។ វាគឺជាការស្រូបយកចំនេះដឹងដោយលក្ខណៈធម្មជាតិ ដែលការរៀននៅសាលាមិនអាចអាចបំពាក់បាន។ ពិភពលោកក្លាយជាថ្នាក់រៀនរបស់ពួកគេ ហើយអ្វីៗដែលពួកគេជួបប្រទះ ដូចជាទង្វើ ភាសា និងជំនឿ គឺជាគ្រូរបស់ពួកគេ។

១១. ក្មេងនឹងយល់ថាពួកគេមានសំណាង

ជាពិេសសនៅទីក្រុង ក្មេងមានសំណាងបានលេងរបស់របរជាច្រើនដូចជា តុក្តតា ហ្គេម សៀវភៅរឿង និងសកម្មភាពកំសាន្តផ្សេងៗ។ កាលពីនៅវ័យកុមារ ក្មេងរស់នៅក្នុងរង្វង់មួយ ដែលឪពុកម្តាយបង្កើតឡើង។

ប្រសិនបើអ្នកចង់អោយកូនរបស់អ្នក មានចរិកសុភាពរាបសារ ចិត្តសប្បុរស ចូរនាំពួកគេចេញទៅពិភពខាងក្រៅ អនុញ្ញាតឲ្យពួកគេឃើញលក្ខខណ្ឌដ៏លំបាក ដែលមនុស្សទាំងពួងកំពុងរស់នៅ។ ពេលពួកគេយល់ថាក្មេងៗទាំងអស់សុទ្ធតែមិនមាន ខោអាវស្អាតៗ ស្បែកជើងល្អ និងអារហារហូបចុកអោយបានគ្រប់គ្រាន់ នោះពួកគេនឹងក្លាយជាមនុស្សចេះចែករំលែក យកអាសារអ្នកដទៃ និងក្លាយជាក្មេងដែលមានការពិចារណាខ្ពស់។

១២. ក្មេងមានកាយសម្បទាមាំមួន

ដំណើរកំសាន្តធ្វើអោយអ្នកដើរច្រើន រត់ និងនៅឆ្ងាយពីពិភពបច្ចេកវិទ្យា។ សកម្មភាពទាំងនេះ ចូលរួមចំណែកយ៉ាងធំធេង ចំពោះការរីកលូតលាស់ផ្នែករាងកាយកូនរបស់អ្នក ពីព្រោះពេលនៅផ្ទះ​ ក្នុងថ្ងៃធម្មតា ពួកគេគឺនៅតែមុខកញ្ចក់ទូរស័ព្ទ iPad ទូរស័ព្ទ ឬកុំព្យូទ័រ។…។ សរុបមក ឃ្លាតឆ្ងាយពីបច្ចេកវិទ្យា ហើយងាកមកទំនាក់ទំនងជាមួយមនុស្សខាងក្រៅ និងដើរកំសាន្ត ជួយធ្វើឲ្យរាងកាយ និងស្មារតីរបស់ពួកគេមានការរីកចម្រើន។

១៣. ក្មេងស្វែងរកឃើញនូវចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ពួកគេ

តើអ្នកបានដឹងពីចំណង់ចំណូលចិត្តរបស់អ្នកហើយរឺនៅ? បើសិនជានៅទេ វាជាពេលវេលាដែលត្រូវសាកល្បងអ្វីដែលថ្មី និងស្វែងយល់ពីខ្លួនឯងបង្ថែមទៀត ជាពិសេសនៅពេលដែលអ្នកនៅក្មេង។ ពេលក្មេងធ្វើដំណើរទៅកាន់កន្លែងថ្មីៗ ពួកគេចូលរួមសកម្មភាពជាច្រើនក្នុងអំឡុងពេលដំណើរកំសាន្ត ដូច្នេះហើយ ពួកគេមានឱកាសស្វែងយល់ពីទេពកោសល្យរបស់ពួកគេ ដែលស្ថិតនៅក្នុងអាថ៍កំបាំងនៅឡើយ។ ខណៈដែលក្មេងបើកកកាយនូវសក្តានុពល្យរបស់ពួកគេ ពួកគេនិងមិនអាចត្រូវបង្អាក់ដំណើររបស់ពួកគេឡើយ។ ពួកគេថែមទាំងសំរួច និងអភិវឌ្ឍសក្តានុពលឲ្កាយន់តែខ្លាំង ដូច្នេះហើយពួកគេនិងទទួលបាននូវការយល់ដឹងដ៏ពេញលេញ។

១៤. ក្មេងមានប្រាជ្ញាឈ្លាសវៃ

ដោយសារតែអ្នក និងកូនរបស់អ្នកធ្វើដំណើរចេញផ្សងព្រងទៅខាងក្រៅ និងសាកល្បងបទពិសោធន៍ថ្មី អំឡុងពេលដំណើរកំសាន្តជាគ្រួសារ កូនរបស់អ្នកចាប់ផ្តើមចេះសង្កេតពិភពលោក និងចាប់ផ្តើមសាកល្បងរបស់ថ្មី។ កូនអ្នកនឹងមានភាពវៃឆ្លាតជាងមុន។ ទីកន្លែងថ្មី ហើយប្លែកធ្វើអោយពួកគេរៀនយល់ដឹងពីទីតាំង និងមនុស្សដែលរស់នៅទីនោះ។ ទាំងនេះធ្វើអោយពួកគេ មានគំនិតទូលាយជាងមុនអំពីជិវិត ទម្លាប់នៃការរស់នៅ និងចេះផ្សាភ្ជាប់ខ្លួនទៅនឹងស្ថានការណ៍។ ពួកគេយល់ដឹងកាន់តែច្រើន ពួកគេកាន់តែឆ្លាតវាងវៃ។

១៥. ពេលវេលាដ៏មានតម្លៃ និងអនុស្សាវរីយ៍

ពេញមួយឆ្នាំ អ្នករវល់នឹងការងារ ហើយក្មេងៗគឺរវល់នឹងការរៀនសូត្រនៅសាលា។ អ្នកជួបពួកគេតែពេលល្ងាចៗ នៅពេលដែលពួកគេធ្វើកិច្ចការសាលា រីឯអ្នកចំអិនម្ហូបអារហារ  ឬនៅចុងសប្តាហ៍ អ្នកនាំពួកគេទៅកាន់ផ្សារទំនើប សួនកុមារ ឬកម្មវិធីជំលៀងផ្សេងៗ។

នៅពេលអ្នកធ្វើដំណើរកំសាន្តជាគ្រួសារ អ្នកចំណាយពេលពេញមួយថ្ងៃជាមួយពួកគេ។ អ្នកនាំគ្នាចេញទៅខាងក្រៅ មើលទេសភាពទាំងអស់គ្នា ដើរលេងតាមតំបន់ធម្មជាតិ និងពិចនិច (Picnic) ជាដើម។ អ្នកគេងក្នុងបន្ទប់ជាមួយពួកគេ ពួកគេគឺចូលចិត្តបែបហ្នឹង! ហើយអ្នកក៏ដូចគ្នាដែរ។ ពួកគេនឹងមិនភ្លេចអនុស្សាវរីយ៍ដ៏ពិសេសនេះទេ ហើយអ្នកក៏ដូចគ្នាដែរ!

សេចក្តីបញ្ចប់

បច្ចុប្បន្នឱពុកម្តាយម្នាក់ៗ គឺកាន់តែរវល់មមាញឹកទៅៗ ប៉ុន្តែបង្កើតពេលវេលាសំរាប់កូនរបស់អ្នក គឺពិតមានសារៈសំខាន់ណាស់ មិនអាចកាត់ថ្លៃបាន។

ពេលកូនរបស់អ្នកនៅក្មេង ចូររៀបចំដំណើរកំសាន្តអោយបានច្រើនដែលអាចធ្វើទៅបាន ទោះបីជាដំណើរកំសាន្តទីកន្លែងជិតក្តី ដើម្បីពួកគេទទួលបានអត្ថន័យល្អពីជីវិត។  វិធីនេះមិនត្រឹមតែអោយអ្នកដកឃ្លាពីការងារប្រចាំថ្ងៃ ស្ត្រេសប៉ុណ្ណោះទេ តែវាបានរឹតចំណងក្តីស្រលាញ់ជាមួយកូនៗរបស់អ្នក។ គ្រួសារមួយដែលមានពេលវេលានៅជាមួយគ្នាច្រើន តែងតែមានសុភមង្គល ភាពចុះសម្រុងគ្នា ផ្អែមល្ហែម សហការ និងការយោគយល់គ្នាច្រើនតាមនោះដែរ។ អ្វីៗទាំងអស់នេះគឺ បានមកពីដំណើរកំសាន្តជាគ្រួសារជាមួយកូនរបស់អ្នក។

ប្រភពពី៖ https://www.bayonia.com

The post សារៈប្រយោជន៍ទាំង ១៥ យ៉ាងដែលមាតាបិតាគ្រប់រូបគួរយល់ដឹង ដើម្បីអោយកាន់តែមានភាពស្និតស្នាលជាមួយកូនៗរបស់អ្នក appeared first on ព័ត៌មាន រាមកេរ្តិ៍.