ហ្វារកម្ពុជា – ព័ត៌មាន រាមកេរ្តិ៍

កន្លែងកំសាន្តពេញនិយមទាំង ១០ នៅខេត្តសៀមរាប ដែល​អ្នក​ទេសចរ​គួរ​ទៅ​កម្សាន្ត
សៀមរាប គឺជាទឹកដីសម្បូរទៅដោយ សម្បត្តិវប្បធម៌ សំណង់ប្រាសាទ​ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលល្បីល្បាញទូទាំងប្រទេសកម្ពុជា និង លើពិភពលោក។ ដូច្នេះហើយ ទីក្រុង​សៀមរាប ក្លាយ​ជា​គោលដៅ​ទេសចរណ៍ “​ត្រូវតែ​ទស្សនា​” សម្រាប់​ភ្ញៀវ​ជាតិ និងអន្តរជាតិទាំងអស់​ដែល​មក​ប្រទេស​កម្ពុជា​។ ប្រាង្គប្រាសាទអង្គរវត្ត ដ៏ស្គឹមស្គៃរបស់បុព្វបុរស់ខ្មែរ ដែលល្បីល្បាញលើសកលលោក គឺជាទិសដៅចំបងជាងគេ សំរាប់ភ្ញៀវទេសចរណ៍ទាំងឡាយ រួមទាំងភ្ញៀវទេចរណ៍ជាមួយគ្រួសារដែលមានកូនតូចៗផងដែរ។ លើសពីនេះទៅទៀត សំរាប់អ្នកធ្វើដំណើរកំសាន្តជាមួយគ្រួសារ សៀមរាបក៏មាន ទីកន្លែងកំសាន្តសប្បាយៗ ជាច្រើនដែលអ្នកអាចនាំកូនរបស់អ្នក ទៅកំសាន្តផងដែរ។

១ – ភូមិវប្បធម៌ កម្ពុជា (Cambodian Cultural Village)

ភូមិវប្បធម៌ កម្ពុជា (Cambodian Cultural Village)

ភូមិវប្បធម៌កម្ពុជាគឺ​ជា​កូន​ស្រុក​គំរូ​មួយ​ដែល​មាន​សំណង់​ ផ្ទះ និង អាគារ​ប្រវត្តិសាស្រ្ត​ទំនាម​ទំលាប់​របស់​ប្រជាជន​ខ្មែរ និង ជីវភាព​របស់​ជនជាតិ​ទាំងអស់​។ ក្នុងភូមិវប្បធម៌កម្ពុជា​មានភូមិ​ចំនួន ​១២ ដែល​តំណាង​ឲ្យ​វប្បធម៌​ផ្សេង​ៗ​គ្នា និង ចរិតលក្ខណៈ​របស់​ជនជាតិ​ ១៩​។

ភ្ញៀវ​ទេសចរណ៍​អាច​រីក​រាយ​ជាមួយ​នឹង​ការ​សំដែង​របាំអប្សរា និង របាំ​របស់​ជនជាតិ​ភាគតិច​នៅ​ កម្ពុជា និង អាច​ទស្សនា​ការ​សំដែង​អំពី​ប្រពៃណី​រៀប​អាពាហ៌ពិពាហ៌​របស់​ជនជាតិ​ខ្មែរ​។ នៅតាម​ភូមិ​និមួយ​ៗ អ្នក​ទេសចរណ៍​អាច​មើលឃើញ​អំពី​ការបង្ហាញ​អំពី​របៀប​ឆ្លាក់លើថ្ម លើឈើ ដំគ្រឿង​ប្រាក់ និង ឆ្នៃត្បូង​។

២ – សារមន្ទីរអាតបកស៍ Art Box

សារមន្ទីរអាតបកស៍ ART BOX រូបភាព ពី ហ្វេសបុក

សារមន្ទីរ ART BOX គឺជាសារមន្ទីរដ៏ធំមួយក្នុងចំណោមសារមន្ទីរ 3D នៅក្នុងពិភពលោកដែលបង្កប់ទៅដោយផ្ទាំងគំនូរ 3D ជាច្រើនផ្ទាំង។ រូបគំនូរនីមួយៗត្រូវបានគូរឡើងដោយវិចិត្រករជនជាតិកូរ៉េដ៏ល្បី អ្នកអាចរីករាយជាមួយរូបគំនូរដែលទាក់ទាញរបស់ពិភពលោកតាមរយៈរូបភាព 3D ចំនួនជាង១៥០ផ្ទាំង។ នៅខាងក្រោមសមុទ្រ, អ្នកអាចមើលឃើញនូវសត្វត្រីគ្រប់ប្រភេទ, មឹក, នាងមច្ឆា, ត្រីបាឡែន នឹងភាពស្រស់ស្អាតនៃបាតសមុទ្រ រូបគំនូរបង្ហាញពីធម្មជាតិនៅក្នុងព្រៃ, អ្នកអាចមើលឃើញពីប្រភេទខុសៗគ្នានៃសត្វព្រៃនឹងបក្សីតាមលក្ខណៈបែប 3D នៅទីនេះអ្នកក៏អាចមានឱកាសបានយល់ពីភាពខុសគ្នាពីវប្បធ៌មនៃជាតិសាសន៍ផ្សេងៗគ្នា នឹងទីកន្លែងល្បីរួមជាមួយគំនូរស្នាដៃដ៏ល្បីល្បាញនៅជុំវិញពិភពលោកអ្នកអាចមើលឃើញពីទីកន្លែងអច្ឆរិយៈទាំង៧របស់ពិភពលោក ដូចជា មហាកំផែងនៅប្រទេសចិន, ភ្នំ Machu Pichuនៅប្រទេសប៉េរ៉ូ, The Eastern Island ស្ថិតនៅជិតមហាសមុទ្រប៉ាស៊ីហ្វិកនិងប្រាសាទអង្គរជាដើម។

ចំណុចសំខាន់នៃទស្សនីយភាពសិល្បៈគំនូររបស់សារមន្ទីរយើងគឺ ការធ្លាក់ព្រិលនៅប្រទេសកម្ពុជា។ ជាពិសេសការធ្លាក់ព្រិលនៅប្រាសាទអង្គរវត្តគឺជារូបគំនូរដ៏អស្ចារ្យដែលមានភាពទាក់ទាញដែលមិនគួរមើលរំលង កុមារានឹងកុមារីអាចរីករាយជាមួយនឹងបទពិសោធន៍ថ្មីៗតាមរយៈរូបគំនូរ 3D នឹងកម្មវីធីគូរគំនូរ ផាត់ពណ៍ជាប្រភេទ 3D ។

ដើម្បីបានរក្សាទុកនូវអនុស្សាវរីយ៍ល្អៗនៅទីនេះ សារមន្ទីរ ART BOX ផ្ដល់ជូននៅកន្លែងស្អាតនិងបរិស្ថានមានផាសុកភាពសំរាប់ក្រុមគ្រួសារ មិនថាបងប្អូន ឬមនុស្សជាទីស្រឡាញ់របស់លោកអ្នក។

តំលៃសំបុត្រចូលទស្សនាសំរាប់ខ្មែរយើង ៥ដុល្លារ សំរាប់មនុស្សធំ និង ៣ ដុល្លារ សំរាប់កូនក្មេង។ ហើយអ្នកអាចចូលទស្សនាចាប់ពីម៉ោង ៩ ព្រឹក ដល់ ៩ យប់។

គេហទំព័រ: http://www.artbox.studio

៣ – ល្ខោនសៀកកម្ពុជាហ្វារ Phare, The Cambodian Circus

ល្ខោនសៀកកម្ពុជាហ្វារ Phare, The Cambodian Circus រូបភាពពី ហ្វេសបុក

សំរាប់ពេលល្ងាច បន្ទាប់ពីទស្សនាតំបន់កំសាន្តផ្សេងៗ ហ្វារ សៀកកម្ពុជា គឺជាផ្ទាំងទស្សនីយភាពមួយ ដែលពិតជាអស្ចារ្យ អ្នកគួរតែនាំកូនរបស់អ្នកទៅទស្សនា។ ការសំដែងរបស់ហ្វារ គឺមានលក្ខណះពិសេសលើសពីសៀក មានន័យថា ក្រុមអ្នកសំដែងប្រើប្រាស់រោងមហោស្រព ភ្លេង ក្បាច់រាំ និង សិល្បៈសៀកទាន់សម័យ ដើម្បីនិទានរឿងរបស់ខ្មែរ ដូចជា រឿងប្រវត្តិសាស្ត្រ រឺ រឿងបែបសម័យទំនើប។ អ្នកនិងពិតជាស្ងើចសរសើរ អំពី ទេពកោសល្យ ថាមពល មនោសញ្ចេតនា និង ការសំដែង របស់ក្រុមសិល្បៈករ សិល្បៈករនី វ័យក្មេងខ្មែរយើងជាក់ជាមិនខាន។

គេហទំព័រ៖ https://pharecircus.org/

៤ – ខេមបូ បុិច ក្លឹប សៀមរាប Cambo Beach Club Siem Reap

ខេមបូ បុិច ក្លឹប សៀមរាប Cambo Beach Club Siem Reap | រូបថត៖ Aforative Media

តើអ្នកជឿទេថា មានឆ្នេរសមុទ្រនៅ សៀមរាប? ថ្មីៗនេះ មានកន្លែងកំសាន្តថ្មីមួយកន្លែងដែលទើបតែ បង្កើតឡើងដោយ កែឆ្នៃដូចជាឆ្នេរសមុទ្រពិតៗ។ វាគឺជាក្លឹបកំសាន្ត និងសំរាកលំហែរកាយ សំរាប់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ នឹងសំរាប់គ្រួសារផងដែរ។ អ្នកអាចនាំកូនៗរបស់អ្នកទៅ ហែលទឹក រត់លែង និង លេងបាល់ លើឆ្នេរខ្សាច់នេះផងដែរ។

បើមកទស្សនា សៀមរាប កុំភ្លេចទៅសំរាកលំហែរកាយឆ្នេរសមុទ្រ ខែមបូ បុិច!

៥ – កញ្ចុះតាមមាត់ទឹក បារាយទឹកថ្លា West Baray

កញ្ចុះតាមមាត់ទឹក បារាយទឹកថ្លា WEST BARAY

បារាយទឹកថ្លា រឺបារាយខាងលិច គឺជាអាងស្តុកទឹកដ៏ធំល្វឹងល្វើយ (ប្រភពទឹកមកពីភ្នំគូលេន) ដែលបានកសាងឡើងតាំងពីសម័យបុរាណ ក្នុងសតវត្សទី១១។ វាក៏ជាបុេរដ្ឋាន ផ្នែកប្រវត្តិសាស្ត្រដ៏សំខាន់ ដែលមានទំនាក់ទំនងសំណង់ប្រាសាទ និងជីវភាពរស់នៅសម័យបុរាណ។ លើបរិវេណទួលបារាយ មានសំណង់ប្រាសាទចាស់ជាច្រើន ប៉ុន្តែប្រាសាទដែលនៅកោះចំកណ្តាលបារាយ ដែលមានឈ្មោះថា មេបុណ្យខាងលិច មានភាពទាក់ទាញជាងគេ។

បច្ចុប្បន្ន បារាយទឹកថ្លា ក្លាយទៅជារមណីយដ្ឋាន ពេញនិយម ចំពោះភ្ញៀវទេសចរណ៍ទាំងឡាយ សំរាប់សំរាកលំហែរកាយ និងងូតទឹកកំសាន្ត។

៦ – សារមន្ទីរជាតិ អង្គរ ខេត្តសៀមរាប Angkor National Museum Siem Reap

សារមន្ទីរជាតិ អង្គរ ខេត្តសៀមរាប Angkor National Museum Siem Reap រូបភាព ពី ហ្វេសបុក

សារមន្ទីរជាតិ អង្គរ ខេត្តសៀមរាប Angkor National Museum Siem Reap រូបភាព ពី ហ្វេសបុក

សារមន្ទីរជាតិអង្គរ គឺជាកន្លែងដ៏ពិសេសមួយ ដែលបានប្រមូលផ្តុំទៅដោយ ​រូបចម្លាក់​ព្រះពុទ្ធសាសនា​ និង​ ហិណ្ឌូ​សាសនា​ សំខាន់ៗ​ រាប់ពាន់ ​ដែល​យក​មក​ពី​ប្រាសាទ​ផ្សេងៗ​គ្នា​នៃ​តំបន់ប្រាសាទ​អង្គរ ដ៏អច្ឆរិយ ដើម្បីដាក់បង្ហាញជូន ភ្ញៀវទេសចរណ៍មកពីគ្រប់តំបន់ នៅលើពិភពលោកមក​ទស្សនា។​ ចម្លាក់និងវត្ថុបុរាណ ដ៏មានតំលៃទាំងអស់នេះ ត្រូវបានរកឃើញ និង រក្សាទុកយ៉ាងមានសុវត្ថិភាពដោយអាជ្ញាធរការពារប្រាសាទ នៅក្នុងសារមន្ទីរជាតិអង្គរ ចាប់តាំងពីមានការលួចយករូបចម្លាក់ និង វត្ថុបុរាណជាច្រើនទៀតទៅ លក់ឱ្យសារមន្ទីរឯកជន និង ហាងលក់ដេញថ្លៃ នៅក្នុងបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក។ ដូច្នេះ ប្រសិនបើ អ្នកចង់អោយកូនរបស់អ្នកបានស្គាល់ អំពី​វប្បធម៌-អរិយធម៌ ​ដ៏ខ្ពង់ខ្ពស់​របស់ជនជាតិខ្មែរ​កាន់តែទូលំទូលាយ ចូរកុំខកខាន ចូលទស្សនា សារមន្ទីរជាតិអង្គរ។

គេហទំព័រ៖ http://www.angkornationalmuseum.com

៧ – រមណីយដ្ឋាន​ធម្មជាតិ ​បឹង​ត្រាវកុដិ​ Trav Kod Eco-Tourism

រមណីយដ្ឋាន​ធម្មជាតិ ​បឹង​ត្រាវកុដិ​ ខេត្ត សៀមរាប ប្រភពរូបភាពពី លោក Panha Ou

ត្រាវកុដិ ​គឺ​ជា​ឈ្មោះ​បឹង​ធម្មជាតិ​មួយ​ដែល​ឋិត​នៅ​ក្នុង​ភូមិ​ក្រពើ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ចម្ងាយ​ប្រមាណ ២៨​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប។

ទី​នោះ​មាន​បឹង​ធម្មជាតិ​មួយ​ដែល​មាន​ផ្ទៃ​ទឹក​លាត​សន្ធឹង​នៅ​រដូវ​ប្រាំង​ទំហំ​ប្រហែល ៣០​ហិកតារ ព្រម​ទាំង​មាន​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​កំពុង​ទាក់ទាញ​អ្នក​ទេសចរ​យ៉ាង​ខ្លាំង។

ប្រសិនបើ​លោក​អ្នក​ចង់​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ គឺ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ហើយ​ពេល​ទៅ​ដល់​ម្ដុំ​អង្គ្រង គឺ​ត្រូវ​បត់​ចូល​តាម​ផ្លូវជាតិ​​លេខ​៦៧ សំដៅ​ឆ្ពោះ​ទៅ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ ហ៊ុន សែន គូលែន ឬ​ក៏​សាលា​នគរបាល​យោធភូមិភាគ​ទី​៤ នោះ​លោក​អ្នក​នឹង​ទៅ​ដល់​កន្លែង​កម្សាន្ត​មិន​យូរ​ប៉ុន្មាន។

៨ – រមណីយដ្ឋាន​ភ្នំ​គូលែន​ Phnom Kulen National Park

រូបភាពទឹកជ្រោះស្រស់ស្អាតនៅលើ ភ្នំគូលែន។

រមណីយដ្ឋាន​ភ្នំ​គូលែន​ ស្ថិតនៅចំងាយជាប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្ត សៀមរាប។ ភ្នំគូលេន មានរមណីដ្ឋាន ជាច្រើនកន្លែង ដូចជា តំបន់ទឹកធា្លក់ ព្រះអង្គធំ វាលស្តេចគំលង់ វាលព្រះសព្វ ព្រះក្រាល និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋជាច្រើនទៀតដែលជាស្នាព្រះហស្ថ ព្រះបាទជ័យវរ្មន័ទី២ បានកសាងឡើង។

តំបន់ទឹកធ្លាក់ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាប ហូរកាត់កណ្តាលទីរួមខេត្តឆ្ពោះទៅកាន់បឹងទន្លេសាប ដែលមានទឹកថ្លាយង់ជាទីពេលនិយមរបស់អ្នកដំណើរកំសាន្តក្នុងការមុជទឹកជ្រោះធ្លាក់ទៅប៉ះនិងថ្មបែកផ្កាតែ្រង។

ការដើរកំសាន្តជាមួយធម្មជាតិលើភ្នំជាមួយកូនៗរបស់អ្នក ពិតជាបង្កើតភាពកក់ក្តៅដល់ពួកគេ និងថែមទាំងញាំងពួកគេអោយចេះស្រលាញ់ និងថែរក្សាសម្បត្តិធម្មជាតិ។

៩ រមណីយដ្ឋាន «​ក្បាលស្ពាន​» Kbal Spean

រមណីយដ្ឋាន «​ក្បាលស្ពាន​» Kbal Spean ប្រភពរូបភាពពី Dan Herrick Getty

រមណីយដ្ឋាន​ «​ក្បាលស្ពាន​» គឺជា​រមណីយដ្ឋាន​មួយ​ស្ថិត​នៅ​ជម្រាលភ្នំ​គូលែន ខេត្តសៀមរាប ។ រមណីយដ្ឋាន​នេះ​អាច​ហៅ​ឈ្មោះ​ម្យ៉ាងទៀត​ថា «​ជ្រលង​លិង្គ ​១០០០​» ។ ក្បាលស្ពាន មានទីតាំងស្ថិតនៅស្រុក​បន្ទាយស្រី ​ប្រហែល​ ៥០​ គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប និង​ឃ្លាតឆ្ងាយ​ពី​ប្រាសាទបន្ទាយស្រី​ប្រមាណ​ជា​១៨​គីឡូម៉ែត្រ ។

​រូបចម្លាក់​ជាច្រើននៅ​លើ​ផ្ទាំង​ថ្ម ដែលនៅ​ជុំវិញ​ស្ទឹង​ក្បាលស្ពាន​ ​ភាគច្រើន​កសាង​ឡើង​ពី​សតវត្ស​ទី​១១ និង​សតវត្ស​ទី​ ១៣ ។ យោងតាមប្រវត្តិសាស្ត្រ ក្បាលស្ពាន​បានស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ និង​ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ​ព្រះបាទ Udayadityavarman II ។

តំបន់ធម្មជាតិក្បាលស្ពានគ្រប់ដណ្តប់ទៅដោយព្រៃព្រឹក្សាស្រស់បំព្រង មានសំឡេងសត្វ បក្សា បក្សី យំរពងពេញព្រៃ និងមានទឹកធ្លាក់ផងដែរ។ វាពិតជាកន្លែងលំហែរកាយ ជាមួយធម្មជាតិ ដែលផ្តល់បទពិសោធន៍មិនអាចបំភ្លេចបាន សំរាប់ដំណើរគ្រួសាររបស់អ្នក។

១០ – កំពង់ភ្លុក ឬ ភូមិលិចទឹក Kampong Phluk

កំពង់ភ្លុក ឬ ភូមិលិចទឹក Kampong Phluk

បើងាកមកមើលតំបន់ទន្លេសាបវិញ កំពង់ភ្លុក គឺជាគោលដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​ទាក់​ទាញ​មួយ​។ ភ្ញៀវទេសចរណ៍អាចគយគន់សម្រស់ធម្មជាតិព្រៃលិចទឹក ផ្ទះលើទឹករបស់ប្រជាជនមូលដ្ឋាន និង ទេសភាពទន្លេសាបដ៏ធំល្វឹងល្វើយ។ បរិយាកាស​ដ៏​ត្រជាក់​ និង ខ្យល់បរិសុទ្ធ ធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយ ភ្លេចអស់ទុក្ខកង្វល់ផ្សេង ៗ ។

បើសិនជាអស់លោកអ្នកចង់ធ្វើដំណើរកំសាន្តជាមួយគ្រួសារមកកាន់រមណីយដ្ឋានខាងលើ ហើយត្រូវការកក់សណ្ឋាគារប៊ូទិក ដែលប្រណីត ៗ សូមចូលទៅកាន់គេហទំព័រ www.bayonia.com ។

The post កន្លែងកំសាន្តពេញនិយមទាំង ១០ នៅខេត្តសៀមរាប  ដែល​អ្នក​ទេសចរ​គួរ​ទៅ​កម្សាន្ត appeared first on ព័ត៌មាន រាមកេរ្តិ៍.