Fake iPhone Charger – ព័ត៌មាន រាមកេរ្តិ៍

ខ្មោចបញ្ជា (Ghost Touch) លើiPhone
ផលិតផល iPhone របស់ក្រុមហ៊ុន Apple Inc. ត្រូវបានគេស្គាល់ថាជាផលិតទូរស័ព្ទទំនើបគុណភាពខ្ពស់ដែលបំពាក់ដោយបច្ចេកវិទ្យាការពារក៏ខ្ពស់បំផុតផងដែរបច្ចុប្បន្ននេះ ដោយមិនមែនអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយលើចន្លោះប្រហោងផ្នែកសុវត្ថិភាព លើកលែងតែ iPhone ដែលលោកអ្នកយកទៅ Jailbreak តែប៉ុណ្ណោះ ព្រោះផុតដែនធានាហើយ។

ប៉ុន្តែថ្មីៗនេះ iPhone មួយគ្រឿងនៅក្នុងប្រទេសចិន ត្រូវបានលេចឮព័ត៌មានមិនល្អថាទូរស័ព្ទរបស់នាងបានបញ្ជាដោយខ្លួនឯងនៅពេលដែលដោតសាកថ្ម។ ដោយមិនបញ្ចេញប្រភេទ iPhone អ្នកនាង Yang រាយការណ៍ថា iPhone របស់នាងបានបើកកម្មវិធី Ctrip App (ជាកម្មវិធីភ្នាក់ងារទេសចរណ៍Onlineនាំមុខគេនៅអាស៊ី) រួច iPhone គាត់បានបញ្ជាដោយខ្លួនឯងទៅកាន់ button កក់បន្ទប់លំដាប់ខ្ពស់ Presidential Suite ក្នុងសណ្ឋាគារមួយនៅសៀងហៃ តម្លៃបន្ទប់ ប្រមាណ 10,880 យ៉ុន លើសពីនេះ iPhone គាត់ក៏បានបញ្ជាខ្លួនឯងចូលកម្មវិធី WeChat App ហើយបញ្ជាបង់ប្រាក់កក់បន្ទប់នោះទៀតផង។ ប៉ុន្តែដំណើរការដោយស្វ័យប្រវត្តិលើ iPhone គាត់ត្រូវបានកាត់ផ្តាច់វិញ នៅពេលដែលគាត់ដកខ្សែសាកចេញពីព្រីអគ្គីសនី។ វាគួរឲ្យចម្លែកណាស់ បើស្រួលមិនស្រួលថា ខ្មោចលង ទៀតក៏មិនដឹង។

មិនតែប៉ុណ្ណោះ នាងបន្ថែមថា iPhone គាត់បានបើកកម្មវិធី Screen Recording App និងប្តូរពី 4G ទៅ 2G network ទៅវិញទៅមកទៀតផង។ ទាំងនេះ នាងសង្កេតឃើញថា រាល់ពេលដែលនាងសាកថ្ម iPhone របស់នាងតែប៉ុណ្ណោះ។ នាងបញ្ជាក់ថា iPhone នាងមិនបាន Jailbroken វាឡើយ គឺ Original តែម្តង ប៉ុន្តែ Adaptor និងខ្សែសាកមិនមែន Original ឡើយ។

ខាងលើនេះ ជាទូទៅគេឲ្យឈ្មោះថា Ghost Touch (ខ្មោចចុច) ដែលត្រូវបានអ្នកប្រើប្រាស់ iPhone ធ្លាប់រាយការណ៍ជាច្រើនករណីក្នុងអំឡុងឆ្នាំ 2014 កន្លងមក។ អ្នកជំនាញបានវាយតម្លៃថា នេះជាទង្វើរបស់ Malware ដែល Hacker ​​បង្កើតឡើងរក្សាទុកក្នុងបន្ទះឈីប Adaptor និងខ្សែសាកក្លែងក្លាយតែម្តង។ អាស្រ័យហេតុនេះ សូមលោកអ្នកកុំព្យាយាមប្រើប្រាស់ Adapor និងខ្សែសាកដែលមិនមែន Original ឲ្យសោះ វានឹងអាចធ្វើឲ្យទូរស័ព្ទរបស់លោកដំណើរការបញ្ជាដោយស្វ័យប្រវត្តិដូចករណីនេះដូច្នេះដែរ៕

The post ខ្មោចបញ្ជា (Ghost Touch) លើiPhone appeared first on ព័ត៌មាន រាមកេរ្តិ៍.