3D photos facebook – ព័ត៌មាន រាមកេរ្តិ៍

មាតិកាដ៏កក្រើករបស់ Facebook និងនៅលើ VR ពេលនេះ គឺ 3D Photos… (របៀបបង្កើត)
យោងតាម Facebook 360 កាលពីថ្មីៗនេះ បានណែនាំផលិតផលថ្មីរបស់ Facebook ដែលដើរលើបច្ចេកវិទ្យារូបភាពលក្ខណៈជា 3 Dimension (3D) សម្រាប់ការចែករំលែករូបភាពអនុស្សាវរីយ៍ល្អៗដ៏មានន័យ និងសែនសប្បាយរីករាយរបស់លោកអ្នក។

លោកអ្នកអាចថតរូបសត្វចិញ្ចឹម ឬមិត្តភ័ក្តិ ឬទេសភាពណាល្អៗ ស្អាតៗពីការកំសាន្តរបស់លោកអ្នក ដោយគ្រាន់តែថតរូបភាពលក្ខណៈជា Portrait Mode ជាមួយនឹងកាម៉េរ៉ាភ្លោះលើទូរស័ព្ទដ៏ឆ្លាតវៃរបស់លោកអ្នក ពេលនោះលោកអ្នកអាចចែករំលែករូបភាពលើគណនី Facebook ជាលក្ខណៈ 3D ដែលអនុញ្ញាតឲ្យលោកអ្នករំកិល បង្វិលពីឆ្វេងទៅស្តាំ លើទៅក្រោម និងត្រឡប់ទៅមកបានដោយសកម្មភាពយ៉ាងរស់រវើកដូចមានជីវិតក្នុងរូបភាពនោះតែម្តង។ លើសនេះទៀត លោកអ្នកបើកមើលរូបភាពប្រភេទ 3D នេះនៅក្នុង VR ដោយប្រើ Oculus Browser នៅលើ Oculus Go ឬ Firefox នៅលើ Oculus Rift បានផងដែរ។

លោកអ្នកច្បាស់ជាសួរថា ត្រូវធ្វើដូចម្តេចមែនទេ?

ហេតុនេះ Reamker.com សូមលើកយកគន្លឹះនៃការបង្កើតរូបភាព 3D ដូចតទៅ៖

1. បង្កើតជាស្រទាប់រូបភាព (Creating Layers)

សូមបញ្ជាក់ថារូបភាព 3D ត្រូវបានបង្កើតឡើងដោយប្រើ Depth Maps ដែលមាននៅក្នុង “Portait Mode” របស់កាម៉េរ៉ាទូរស័ព្ទ iPhone 7+ ឬ iPhone 8 ឬ iPhone X និង XS  ។ រូបភាពដែលមើលទៅល្អ និងស្អាតបំផុតជាលក្ខណៈ 3D ផុសចេញមក គួរត្រូវបានថតក្នុងចម្ងាយប្រមាណ 900mm (9តឹក) ឬ 1200mm (1.20ម៉ែត្រ) ដោយព្យាយាមថតយកជាច្រើនសន្លឹក (ស្រទាប់) នៃជម្រៅពីរូបភាពធៀបនឹងផ្ទៃខាងក្រោយ (Depth) ឧទាហរណ៍ដូចជារូបភាពក្រុមគ្រួសារលោកអ្នកដែលឈរថតក្នុងសួនផ្កា…ជាដើម។

2. ត្រូវរក្សាឲ្យមានពណ៌ផ្ទុយនៃរូបភាព (Keeping Constrast in Mind.)

លោកអ្នកនឹងទទួលបានកម្រិតរូបភាព 3D កាន់តែច្បាស់លាស់ និងអស្ចារ្យ បើរូបភាពនោះមានពណ៌ផ្ទុយ (Constrast Colors) ឧទាហរណ៍ដូចជា មាននរណាម្នាក់ពាក់អាវខៀវកំពុងឈរពីមុខផ្ទាំង(ខាងក្រោយ)ពណ៌ខៀវដែរ ចឹងរូបភាពមិនផុសចេញមកដូចអ្នកពាក់អាវពណ៌ផ្សេងនោះទេ។

3. រូបភាពដែលត្រូវថតគួរមានពណ៌ជាមួយនឹងរូបភាពលើនោះ (Use Texture)

របស់របរ និងវត្ថុសត្វ មនុស្ស ឬអ្វីក៏ដោយដែលត្រូវថតលក្ខណៈ 3D នេះដែលមានពណ៌ជាមួយនឹងរូបភាពលើនោះ នឹងមានកម្រិតគុណភាពរូបភាពល្អជាងរូបភាពដទៃដែលគ្មាន Texture ហ្នឹង ដោយសារតែរូបភាពត្រូវថតមាន​ Texture នោះ មានគែមច្បាស់ ហើយមិនចាំងពេកដែរ។ លើសពីនេះសូមលោកអ្នកកុំព្យាយាមថតរូបភាព 3D ជាមួយនឹងវត្ថុដែលថ្លា ដូចកញ្ចក់នោះអី ជាទូទៅមិនត្រូវបានវិភាគ និងថតជាប់ដោយកាម៉េរ៉ាជំនួយព្រិលផ្ទៃខាងក្រោយ​ (​Depth Sensors) ឡើយ។

ជាធម្មតា នៅក្នុង ​Facebook Apps លើទូរស័ព្ទដៃលោកអ្នក មិនទាន់មានកម្មវិធី 3D នៅឡើយទេ ចឹងសូមតាមដានខាងក្រោមនេះទាំងអស់គ្នា ពីរបៀបបង្កើតរូបភាព 3D លើ Facbook៖

​1. ត្រូវ Search រក Facebook 360 ក្នុងកន្លែង Search ពេលបើក ​Facebook Apps រួច​

2. បន្ទាប់មកចុចលើប៊ូតុង Like របស់គណនី Facebook 360

3. ត្រូវចាកចេញពីកម្មវិធី Facebook Apps នោះឲ្យអស់តែម្តង ដោយលោកអ្នកចូលទៅកាន់ Recent Apps រូចបិទកម្មវិធី ​Facebook Apps ហើយចូលទៅកាន់ Facebook Apps ឡើងវិញ

4. សាកល្បងចុចកន្លែង “What’s on your mind?” ក្នុងបំណង Post អ្វីមួយថ្មី ពេលនោះលោកអ្នកទាញទៅក្រោមនឹងឃើញ Option ថ្មីមួយភ្ជាប់មក ឈ្មោះថា “3D Photo”។ លោកអ្នកគ្រាន់តែចូលទៅជ្រើសរើសរូបភាពណាមួយដែលលោកអ្នកបានថតរួច ដោយទូរស័ព្ទ iPhone កាម៉េរ៉ាភ្លោះរបស់អ្នក ពេលនោះវានឹងបង្ហាញដោយស្វ័យប្រវត្តិនូវរូបភាពលក្ខណៈជា 3D រូចតែម្តងសម្រាប់ការ Preview ហើយលោកអ្នកចុច Next ជាការស្រេច៕

The post មាតិកាដ៏កក្រើករបស់ Facebook និងនៅលើ VR ពេលនេះ គឺ 3D Photos… (របៀបបង្កើត) appeared first on ព័ត៌មាន រាមកេរ្តិ៍.