យោងតាម Facebook 360 កាលពីថ្មីៗនេះ បានណែនាំផលិតផលថ្មីរបស់ Facebook ដែលដើរលើបច្ចេកវិទ្យារូបភាពលក្ខណៈជា 3 Dimension (3D) សម្រាប់ការចែករំលែករូបភាពអនុស្សាវរីយ៍ល្អៗដ៏មានន័យ និងសែនសប្បាយរីករាយរបស់លោកអ្នក។
លោកអ្នកអាចថតរូបសត្វចិញ្ចឹម ឬមិត្តភ័ក្តិ ឬទេសភាពណាល្អៗ ស្អាតៗពីការកំសាន្តរបស់លោកអ្នក ដោយគ្រាន់តែថតរូបភាពលក្ខណៈជា Portrait Mode ជាមួយនឹងកាម៉េរ៉ាភ្លោះលើទូរស័ព្ទដ៏ឆ្លាតវៃរបស់លោកអ្នក ពេលនោះលោកអ្នកអាចចែករំលែករូបភាពលើគណនី Facebook ជាលក្ខណៈ 3D ដែលអនុញ្ញាតឲ្យលោកអ្នករំកិល បង្វិលពីឆ្វេងទៅស្តាំ លើទៅក្រោម និងត្រឡប់ទៅមកបានដោយសកម្មភាពយ៉ាងរស់រវើកដូចមានជីវិតក្នុងរូបភាពនោះតែម្តង។ លើសនេះទៀត លោកអ្នកបើកមើលរូបភាពប្រភេទ 3D នេះនៅក្នុង VR ដោយប្រើ Oculus Browser នៅលើ Oculus Go ឬ Firefox នៅលើ Oculus Rift បានផងដែរ។
លោកអ្នកច្បាស់ជាសួរថា ត្រូវធ្វើដូចម្តេចមែនទេ?

ហេតុនេះ Reamker.com សូមលើកយកគន្លឹះនៃការបង្កើតរូបភាព 3D ដូចតទៅ៖
1. បង្កើតជាស្រទាប់រូបភាព (Creating Layers)
សូមបញ្ជាក់ថារូបភាព 3D ត្រូវបានបង្កើតឡើងដោយប្រើ Depth Maps ដែលមាននៅក្នុង “Portait Mode” របស់កាម៉េរ៉ាទូរស័ព្ទ iPhone 7+ ឬ iPhone 8 ឬ iPhone X និង XS ។ រូបភាពដែលមើលទៅល្អ និងស្អាតបំផុតជាលក្ខណៈ 3D ផុសចេញមក គួរត្រូវបានថតក្នុងចម្ងាយប្រមាណ 900mm (9តឹក) ឬ 1200mm (1.20ម៉ែត្រ) ដោយព្យាយាមថតយកជាច្រើនសន្លឹក (ស្រទាប់) នៃជម្រៅពីរូបភាពធៀបនឹងផ្ទៃខាងក្រោយ (Depth) ឧទាហរណ៍ដូចជារូបភាពក្រុមគ្រួសារលោកអ្នកដែលឈរថតក្នុងសួនផ្កា…ជាដើម។
2. ត្រូវរក្សាឲ្យមានពណ៌ផ្ទុយនៃរូបភាព (Keeping Constrast in Mind.)
លោកអ្នកនឹងទទួលបានកម្រិតរូបភាព 3D កាន់តែច្បាស់លាស់ និងអស្ចារ្យ បើរូបភាពនោះមានពណ៌ផ្ទុយ (Constrast Colors) ឧទាហរណ៍ដូចជា មាននរណាម្នាក់ពាក់អាវខៀវកំពុងឈរពីមុខផ្ទាំង(ខាងក្រោយ)ពណ៌ខៀវដែរ ចឹងរូបភាពមិនផុសចេញមកដូចអ្នកពាក់អាវពណ៌ផ្សេងនោះទេ។
3. រូបភាពដែលត្រូវថតគួរមានពណ៌ជាមួយនឹងរូបភាពលើនោះ (Use Texture)
របស់របរ និងវត្ថុសត្វ មនុស្ស ឬអ្វីក៏ដោយដែលត្រូវថតលក្ខណៈ 3D នេះដែលមានពណ៌ជាមួយនឹងរូបភាពលើនោះ នឹងមានកម្រិតគុណភាពរូបភាពល្អជាងរូបភាពដទៃដែលគ្មាន Texture ហ្នឹង ដោយសារតែរូបភាពត្រូវថតមាន Texture នោះ មានគែមច្បាស់ ហើយមិនចាំងពេកដែរ។ លើសពីនេះសូមលោកអ្នកកុំព្យាយាមថតរូបភាព 3D ជាមួយនឹងវត្ថុដែលថ្លា ដូចកញ្ចក់នោះអី ជាទូទៅមិនត្រូវបានវិភាគ និងថតជាប់ដោយកាម៉េរ៉ាជំនួយព្រិលផ្ទៃខាងក្រោយ (Depth Sensors) ឡើយ។
ជាធម្មតា នៅក្នុង Facebook Apps លើទូរស័ព្ទដៃលោកអ្នក មិនទាន់មានកម្មវិធី 3D នៅឡើយទេ ចឹងសូមតាមដានខាងក្រោមនេះទាំងអស់គ្នា ពីរបៀបបង្កើតរូបភាព 3D លើ Facbook៖

1. ត្រូវ Search រក Facebook 360 ក្នុងកន្លែង Search ពេលបើក Facebook Apps រួច
2. បន្ទាប់មកចុចលើប៊ូតុង Like របស់គណនី Facebook 360
3. ត្រូវចាកចេញពីកម្មវិធី Facebook Apps នោះឲ្យអស់តែម្តង ដោយលោកអ្នកចូលទៅកាន់ Recent Apps រូចបិទកម្មវិធី Facebook Apps ហើយចូលទៅកាន់ Facebook Apps ឡើងវិញ
4. សាកល្បងចុចកន្លែង “What’s on your mind?” ក្នុងបំណង Post អ្វីមួយថ្មី ពេលនោះលោកអ្នកទាញទៅក្រោមនឹងឃើញ Option ថ្មីមួយភ្ជាប់មក ឈ្មោះថា “3D Photo”។ លោកអ្នកគ្រាន់តែចូលទៅជ្រើសរើសរូបភាពណាមួយដែលលោកអ្នកបានថតរួច ដោយទូរស័ព្ទ iPhone កាម៉េរ៉ាភ្លោះរបស់អ្នក ពេលនោះវានឹងបង្ហាញដោយស្វ័យប្រវត្តិនូវរូបភាពលក្ខណៈជា 3D រូចតែម្តងសម្រាប់ការ Preview ហើយលោកអ្នកចុច Next ជាការស្រេច៕





