ភូមិធម្មជាតិរុនតាឯក បានបង្កើតឡើងនៅក្នុងឆ្នាំ 2004 នៅក្នុងតំបន់ទេសចរណ៍នេះមានប្រជាជនរស់នៅ 100 គ្រួសារ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចដើរកម្សាន្ត និងមើលពីការរស់នៅរបស់ប្រជាជននៅទីជនបទ និងទេសភាពវាលស្រែខៀវស្រងាត់ និងពេលយប់ឡើងនៅទីនោះមានការបង្ហោះគោម ឱ្យភ្ញៀវទេសចរមើលកម្សាន្តថែមទៀតផង។
ភូមិធម្មជាតិរុនតាឯក មានចម្ងាយប្រហែល 5 គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរចេញពីសាលាខេត្ត តាមផ្លូវអប្សរា បត់ឆ្វេងប្រហែល 4.5 គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ 67 ពេលទៅដល់ផ្លូវបែកជាបួន បត់ស្តាំតាមផ្លូវលេខ810 ប្រហែល 9គីឡូម៉ែត្រ បត់ស្តាំប្រហែល 3គីឡូម៉ែត្រ រួចបត់ឆ្វេងប្រហែល 300 ម៉ែត្រ រួចបត់ស្តាំប្រហែល 450 ម៉ែត្រ ហើយបត់ឆ្វេងប្រហែល 2 គីឡូម៉ែត្រ យើងនឹងទៅដល់ភូមិធម្មជាតិរុនតាឯក។
ទិដ្ធភាពភូមិធម្មជាតិរុនតាឯក ថតដោយដ្រូន ស្អាតណាស់ ជាភូមិគំរូគ្មានផ្សេងបារីដែលគ្រប់គ្រងដោយ #អាជ្ញាធរអប្សរា #ភូមិធម្មជាតិរុនតាឯក #ភូមិគំរូគ្មានផ្សេងបារី
