ព័ត៌មាន

សូមប្រយ្ន័ត មេរោគកុំព្យូទ័រ ខូវិដ-១៩ ប្រភេទថ្មីនេះអាចលួចយក នឹង លប់ទិន្នន័យបានយ៉ាងងាយ

(អត្ថបទនេះអានចំនួន 1 នាទី)

ក្នុងរយៈពេលមួយខែកន្លងមក មានមេរោគប្រភេទថ្មីមួយឈ្មោះ ខូវិដ ១៩ បានវាយប្រហាលួច នឹង កំទេច ទិនន្ន័យ របស់អ្នកប្រើប្រាស់ ហើយធ្វើអោយមានការព្រួយបារម្មណ៏យ៉ាងខ្លាំង។ អ្នកជំនាញផ្នែកខាងពត៍មានវិទ្យា បានកត់សម្គាល់ឃើញមេរោគមួយនេះ អាចលួចនិងបំផ្លាញទិន្នន័យពីអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់និងសរសេរជាន់លើ MBR (Master Boot Record) ដែលជាប្រព័ន្ធរារាំងសុវត្តិភាពរបស់កុំព្យូទ័រ។

COVID-19 MALWARE

COVID-19 MALWARE

បើតាមព័តមាន ZDNet បានរាយការណ៍ថាក្រុមអ្នកស្រាវជ្រាវប្រពន្ធ័សុវត្តិភាពកុំព្យូទ័រ បានកំណត់អត្តសញ្ញាណមេរោគយ៉ាងហោចណាស់មានចំនួនប្រាំ ដែលប៉ះពាល់ដល់កុំព្យូទ័រ វីនដូ ដែលមួយចំនួនត្រូវបានរំខានធ្ងន់ធ្ងរ ខណៈពេលដែលឧបករណ៍ផ្សេងទៀតហាក់ដូចជាត្រូវបានបង្កើតឡើងជាការសាកល្បង ឬ លេងសើចតែប៉ុណ្ណោះ។

សូមបញ្ចាក់ដែថា មេរោគ ខូវិដ-១៩ នេះអាចលួចទិន្នន័យរបស់អ្នកនិងលុបថាសរឹង (Hard Drive) របស់អ្នកទាំងមូលបានយ៉ាងងាយ។

ក្នុងចំណោមសំណាកមេរោគទាំងបួនដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវ IB កាលពីខែមុននេះ ដោយអ្នកដែលជំនាញបំផុតសរសេរកម្មវិធី MBR បាននិយាយថា គ្រោះថ្នាក់នៃមេរោគនេះគឺផ្តោតលើការបំផ្លាញព័ត៌មានច្រើនជាងលួចទិន្នន័យ ផ្នែកហិរញ្ញវត្ថុ។

ដូច្នេះអ្នកទីមួយត្រូវបានរកឃើញក្នុងសប្តាហ៍នេះ ដោយក្រុម Malware Hunter Team ហើយត្រូវបានដាក់លម្អិតនៅក្នុងរបាយការណ៍ SonicWall។ មេរោគនេះមានការរីករាលដាល COVID-19.exe និង មានការឆ្លងជាពីរដំណាក់កាល។

នៅដំណាក់កាលដំបូង មេរោគ គ្រាន់តែបង្ហាញនូវ វីនដូ រំខានដល់អ្នកប្រើប្រាស់មិនអាចបិទបានព្រោះមេរោគបានបិទកម្មវិធីគ្រប់គ្រងគ្រប់មុខងារបិទ វីនដូ រួចហើយ។ ប៉ុន្តែនៅពេលអ្នកប្រើប្រាស់ព្យាយាមរកវិធីបិទ វីនដូ មេរោគបំផ្លាញដល់ MBR ហើយបន្ទាប់មក បើកដំណើរការកុំព្យូទ័រឡើងវិញ។ ជាក់ស្តែង អ្នកប្រើមិនអាចចូលប្រើកុំព្យូទ័ររបស់គាត់បានទេ។

ដំណាក់កាលទី ២ នៃមេរោគ“ មេរោគឆ្លង” ក៏អាចសរសេរជាន់ឡើងវិញនូវ MBR ថ្មី ដែលមានឈ្មោះថា “CoronaVirus” ប៉ុន្តែនេះគ្រាន់តែជាឈ្មោះ ហើយមុខងារសំខាន់របស់មេរោគនេះគឺលួចលេខសំងាត់ (Password) របស់អ្នក។

ការពិតគឺថានៅពេលដែល CoronaVirus បានលួចទិន្នន័យរបស់អ្នក វានឹងសរសេរជាន់លើ MBR ដើម្បីរារាំងនឹងដកហូតសិទ្ធិជនក្នុងការចូលប្រើប្រាស់កុំព្យូទ័រពីអ្នក។

យោងតាមការវិភាគរបស់ក្រុមហ៊ុន SentinelOne អ្នកជំនាញសន្តិសុខផ្នែកព័ត៌មាន Vitaliy Kremez និង Bleeping Computer បានឱ្យដឹងថាមេរោគនេះក៏មានលេខកូដសម្រាប់លុបឯកសារចេញពីម៉ាស៊ីនរបស់អ្នកប្រើប្រាសដែរ។

សរុបមកមេរោគ កូរ៉ូណាវីរុស បង្ករបញ្ហាធ្ងន់ធ្ងរនៅពេលយើងប្រើប្រាស់អ៊ីម៉ែលដោយអោយអ្នកប្រើប្រាស់ ទាញយកឯកសារភ្ជាប់ ជាមួយដោយដាក់ឈ្មោះថា Covid-19 មិនត្រឹមតែប៉ុណ្ណោះវាក៏មានកម្មវិធីនិងកម្មវិធីដែលវាយប្រហារកុំព្យូទ័រនិងស្មាតហ្វូនផងដែរ ព្រមទាំងសារ SMS ផង។ ដូច្នេះនៅក្នុងរយៈពេលនេះលោកអ្នកគួរតែយកចិត្តទុកដាក់នឹងប្រយ្ន័តខ្ពស់ដើម្បីការពារទិន្នន័យ នឹង ជៀសវាងបាត់បង់ រឺ ការរំខាងដោយប្រការណាមួយ ។

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ