កម្មវិធី Apps

កម្មវិធី Apps ទាំង ១០ ដែលអាចប្រើគូសប្លង់ស្ថាបត្យកម្មបាននៅទូរស័ព្ទ ឬ Tablet របស់លោកអ្នក

(អត្ថបទនេះអានចំនួន 1 នាទី)

បច្ចុប្បន្នវិស័យសំណង់នៅក្នុងពិភពលោកមានការរីកចម្រើនខ្លាំងជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបក្នុងកម្មវិធីគូសសំណង់អគារតូចធំ។ ព្រះរាជាណាចក្រកម្ពុជាយើង ក៏ជាប្រទេសរីកចម្រើនមួយលើវិស័យសំណង់ផ្ទះ អគារតូចធំ ខុនដូ វីឡា…ដូចគ្នានឹងដែរ ធ្វើឲ្យប្អូនៗដែលមានជំនាញខាងផ្នែកស្ថាបត្យកម្ម (Architecture) ក៏ដូចជាវិស្វករ (Engineering) ត្រូវប៉ាន់តែម្តង អាចរកបានគម្រោង (Project) សំណង់ជាច្រើនគួរឲ្យកត់សម្គាល់។

កម្មវិធី Apps ទាំង ១០ ដែលអាចប្រើគូសប្លង់ស្ថាបត្យកម្មបាននៅទូរស័ព្ទ ឬ Tablet របស់លោកអ្នក

ដើម្បីសម្រួលដល់ការគូស បង្ហាញ និងប្រើប្រាស់ក្នុងការអនុវត្តការងារ កម្មវិធីជាច្រើនបានបង្កើតឡើងសម្រាប់លោកអ្នកអាចប្រើតាមរយៈទូរស័ព្ទដៃ ជាពិសេសប្រភេទ Tablet មានដូចជា៖

1- Home Design 3D (នៅនាទី 0:00)
2- Shapr 3D (នៅនាទី 0:30)
3- Bimx (នៅនាទី 02:50)
4- Planner 5D (នៅនាទី 03:42)
5- AutoCAD (នៅនាទី 05:30)
6- Autodesk SketchBook (នៅនាទី 06:09)
7- Site Audit Pro (នៅនាទី 06:39)
8- Magic Plan (នៅនាទី 07:25)
9- ViewER (នៅនាទី 08:00)
10- Floor Plan Creator (នៅនាទី 08:57)

បើពុំទាន់មានកម្មវិធីនេះទេ សូមចូលទៅកាន់ Google Play សម្រាប់លោកអ្នកប្រើ Android devices និង Apple Store សម្រាប់លោកអ្នកប្រើ iOS ហើយស្វែងរកតាមឈ្មោះខាងលើនេះ ហើយ Download ជាការស្រេច៕

អត្ថបទពេញនិយម

ទៅលើ