(អត្ថបទនេះអានចំនួន 1 នាទី)
ទឹកសណ្តែក ស ឬ ខៀវ សុទ្ធតែមានវីតាមីន និងមានប្រយោជន៍ច្រើនសម្រាប់រាងកាយ និងសម្ផស្ស។ ទឹកសណ្តែកនេះងាយនឹងធ្វើណាស់ តោះ…! សាកល្បងធ្វើញ៊ាំ ទាំងអស់គ្នា៖
គ្រឿងផ្សំ៖
-ទឹក ១ លីត្រ
-សណ្តែកខៀវ ៣០០ ក្រាម
-ទឹក ៣០០ មីលីលីត្រ
-ស្លឹកតើយ ១០ សន្លឹក
-ស្ករស ២០០ ក្រាម
-ទឹកដោះគោស្រស់ ៣០០ មីលីលីត្រ
វិធីធ្វើ៖
១.យកស្លឹកតើយលាងឲ្យស្អាត រួចកាត់ខ្លីដាក់កិនជាមួយទឹក ៣០០មីលីលីត្រ កិនឲ្យសព្វល្អ រួចច្រោះកុំឲ្យដោយកាក។
២.យកសណ្តែកដាក់តាំ្រទឹក ទុកចោលរយៈពេល ៤ម៉ោង រួចស្រង់យកទៅដាក់កិនជាមួយទឹក ១លីត្រ កីនចូលគ្នាឲ្យសព្វល្អ ហើយច្រោះកុំឲ្យដោយកាក។
៣.យកទៅចាក់ចូលឆ្នាំង ដាំឲ្យពុះ រួចដាក់ស្ករសចូល កូរឲ្យសព្វ ហើយចាក់ទឹកស្លឹកតើយចូល កូរចូលគ្នា រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នា ទុកមួយរំពុះ ហើយជាការស្រេច។
