គួរ​យល់​ដឹង

លះបង់ទម្លាប់អាក្រក់ទាំង ​12 នេះ លោកអ្នកនឹងមានអនាគតត្រចះត្រចង់

(អត្ថបទនេះអានចំនួន 1 នាទី)

តាមពិតទៅមនុស្សគ្រប់គ្នាតែងតែមានចំណង់ចំណូលចិត្ត និងទម្លាប់ខុសៗ (មិនដូចគ្នានោះទេ) ប៉ុន្តែតាមការស្រាវជ្រាវដ៏មានប្រសិទ្ធភាពមួយ សង្កេតឃើញថា ប្រសិនបើអាចបោះចោល នូវចំណង់ចំណូលចិត្ត ឬទម្លាប់ទាំង12ខាងកក្រោមនេះចេញបាន នោះលោកអ្នកនឹងមានអនាគតត្រចះត្រចង់ជាក់ជាមិនខាន។ ចឹងមិនបាច់រង់ចាំយូរ សូមអានអត្ថបទសង្ខេបខ្លីៗខាងក្រោមនេះជាមួយ Reamker.com​ ទាំងអស់គ្នា៖

1. ចូលចិត្តស្វែងរកចម្លើយពីអីនធឺណែត (ជាងរកខ្លួនឯង)
តាមពិតទៅវាមានភាពងាយស្រួលណាស់ក្នុងការស្វែងរកនូវចម្លើយនៃសំនួរទាំងឡាយអនឡាញ (តាមរយៈអីនធឺណែត) គ្រាន់តែវាយសំនួរចូល អ្នកនឹងទទួលបានចម្លើយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលអ្នកមិនបានខិតខំប្រឹងប្រែងគិត រិះរកចម្លើយដោយខ្លួនឯងបន្តិចសោះ។ យូរៗទៅខួរក្បាលអ្នកលែងដើរ (លែងចេះគិតគូរវែកញែក)តែម្តង។

2. ចូលចិត្តគិត និងធ្វើរឿងរ៉ាវជាច្រើនក្នុងពេលតែមួយ
បើយោងតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ឃើញថាមានតែ 2%ប៉ុណ្ណោះនៃមនុស្សយើង ដែលអាចមានសមត្ថភាពពេញលេញ និងពិសេស ប្រកបដោយប្រសិទ្ធភាពទៅលើកិច្ចការច្រើនក្នុងពេលតែមួយ ចំណែកមនុស្សទាំងឡាយក្រៅពីភាគរយខាងលើនេះ គួរតែយកចិត្តទុកដាក់លើការងារ ឬកិច្ចការមួយម្តងៗ នៃពេលវេលានិមួយៗ។

3. ចូលចិត្តឆែកអីម៉ែលញឹកញាប់
តើអ្នកដឹងទេថា រាល់ពេលឆែកអឺម៉ែល អ្នកបានចំណាយពេលអស់យ៉ាងតិចណាស់ 25នាទីម្តងៗ ខាតពេលធ្វើការផ្សេងទៀត ដូច្នេះ អ្នកត្រូវកម្រិតខ្លួនឯងក្នុងការប្រើប្រាស់ពេលវេលាសមរម្យណាមួយសម្រាប់ឆែកអឺម៉ែលរបស់អ្នក តែម្តងឬពីរដងបានហើយក្នុងមួយថ្ងៃ។

4. អាជ្ញាបណ្ណនៃក្រមសីលធម៌
ការភូតភរ ក្នុងន័យផ្តល់ជាអត្ថប្រយោជន៍នានាដើម្បីឲ្យខ្លួនឯងបានអនុវត្តនូវទម្លាប់ថ្មីណាមួយ គឺពិតជាការវាយតម្លៃដល់គោលការណ៍ដែលជាគម្រោងរបស់អ្នកដទៃជាច្រើននាក់ក្នុងអភិវឌ្ឍខ្លួន។ ហេតុនេះ សូមកំណត់គោលដៅរបស់អ្នកឲ្យខុសពីអត្តសញ្ញាណរបស់អ្នកតែម្តង។

5. ចូលចិត្តទុកកិច្ច្កការសំខាន់ទៅចុងនៃថ្ងៃនិមួយៗ
យើងដឹងហើយថា មនុស្សម្នាទាំងអស់សុទ្ធតែមានពេលវេលាកំណត់ច្បាស់លាស់ណាស់ក្នុងមួយថ្ងៃៗ ជាមួយនឹងថាមពលដែលខ្លួនមាន ហើយថាមពេលនោះក៏ចេះជាថយចុះទៅៗក្នុងរយៈពេលនៃថ្ងៃមួយៗ ដូចនេះ ជាការល្អបំផុតសម្រាប់ទទួលបាននូវការសម្រេចលើកិច្ចការងារដែលសំខាន់ ចាំបាច់ខ្លាំង និងពិបាកៗឲ្យរួចរាល់មនៅពេលចាប់ផ្តើមនៃថ្ងៃនិមួយៗ។

6. ចូលចិត្តប្រជុំច្រើនពេក
ពិតណាស់! គ្មានអ្វីដែលរំខាន និងរាំងស្ទះដល់ដំណើរនៃការប្រតិបត្តិនានាក្នុងក្រុមហ៊ុន រោងច្រក សហគ្រាស រដ្ឋ និងឯកជន ផលិតកម្ម និងសេវាកម្ម ជាជាងការប្រជុំដែលឥតប្រយោជន៍ ឥតបានការនោះទេ។ ហេតុនេះ គួរកុំទទួលយកនូវការអញ្ជើញឲ្យចូលរួមប្រជុំណាមួយក៏ដោយ រហូតទាល់តែទទួលបាននូវមាតិកា រួមនឹងពេលវេលាប្រជុំឲ្យបានច្បាស់លាស់បំផុត សឹមចូលរួមប្រជុំ។

7. ចូលចិត្តអង្គុយដកដង្ហើមចោលឥតការ
ប្រាកដហើយដែលថា​យើងអង្កុយកាន់តែយូរ គឺកាន់តែធ្វើឲ្យខ្លួនឯងស្ពឹក មិនមានស្មារតីក្លៀវក្លាក្នុងការគិតគូរពិចារណាអីនោះទេ ចឹងគួរព្យាយាមដើរ និងនិយាយពី 20 ទៅ 30 ម៉ាយ ក្នុងមួយសប្តាហ៍ ដើម្បីទទួលបាននូវភាពស្រស់ស្រាយក្នុងការគិតគូរពិចារណាលើរឿងរ៉ាវនានា។

8. ចុូលចិត្តចុចបិទម៉ោងរោទិ
ការដែលលោកអ្នកចូលចិត្តប្រឆាំងទល់នឹងម៉ោងរោទិដែលបានកំណត់ដោយខ្លួនឯងរបស់អ្នក​នោះ នឹងមិនផ្តល់ផលល្អដល់រូបរាង សព្ពាង្គកាយ បន្ថែមលើភាពងងុយគេងរបស់លោកអ្នកឡើយ ហើយវាក៏បានធ្វើឲ្យកម្លាំងមនោយិទ្ធិ (កម្លាំងកាយចិត្ត)របស់អ្នកថមថយចុះដោយមិនដឹងខ្លួនផងដែរ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នក។

9. មិនអាចកំណត់ទិសដៅអទិភាព (អ្វីដែលចាំបាច់) បាន
ប្រសិនបើលោកអ្នកមានគោលដៅច្រើនហួសហេតុ វានឹងបណ្តាលឲ្យមិនមានប្រសិទ្ធភាព និងប្រសិទ្ធផលទាល់តែសោះ។ សូមចាប់យកអ្វីដែលសំខាន់ និងចាំបាច់សម្រាប់ការធ្វើវា ហើយទុកចោលអ្វីដែលមិនចាំបាច់មួយកន្លែងសិន។

10. ចូលចិត្តរៀបចំផែនការច្រើនលើសលប់
ការៀបចំគម្រោងការរៀងរាល់ម៉ោងក្នុងថ្ងៃនិមួយៗរបស់លោកអ្នក ដែលមិនបានបម្រុងទុកពេលសម្រាប់អ្វីដែលអាចកើតឡើង នៃថ្ងៃនិមួយៗ នឹងមិនផ្តល់ផលប្រយោជន៍ពេញលេញដូចគម្រោងនោះឡើយ។ ហេតុនេះ លោកអ្នកគួរតែរៀបចំគម្រោងផែនការរយៈពេលយ៉ាងហោចណាស់ក្នុង 5ម៉ោងម្តង សម្រាប់កិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នក។

11. ចូលចិត្តមិនបានធ្វើផែនការច្បាស់លាស់
វាជាការល្អបំផុតសម្រាប់លោកអ្នក ប្រសិនបើបានកំណត់យ៉ាងច្បាស់លាស់លើលទ្ធផលអ្វីដែលចង់បាន ដោយរៀបចំជំហាន ឬដំណាក់កាលនៃការអនុវត្ត ដើម្បីទៅដល់គោលដៅកំណត់នោះ ជាជាងព្យាយាមលើកឡើងអនុវត្តក្បួនបញ្ចប់ទាំងពាក់កណ្តាលទីនៃគម្រោងមួយៗ។

12. ចូលចិត្តប្រើទូរស័ព្ទពេលគេង
អេក្រង់ទូរស័ព្ទដ៏ឆ្លាតវៃនាពេលបច្ចុប្បន្ននេះ វាបានបញ្ចេញនូវពន្លឺពណ៌ខៀវ ដែលជាពន្លឺបំផ្លាញកោសិកានៃអ័រម៉ូនម៉្យាងដែលជួយសម្រួលដល់វដ្តនៃការគេង និងធ្វើឲ្យយើងសប្បាយរីករាយ។ ហេតុនេះ មិនគួរប្រើទូរស័ព្ទពេលដំណេកនោះទេ វាមិនបានផ្តល់ផលល្អ តែប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពភ្នែក និងអ័រម៉ូនសម្រាប់គេង រួមនឹងការសប្បាយរីករាយរបស់លោកអ្នកផងដែរ៕

អត្ថបទពេញនិយម

ទៅលើ