គួរ​យល់​ដឹង

ទស្សនះអប់រំល្អ ៗ ទាំង ១០ ពីតួកុនដ៏ល្បី លោក លី ស៊ាវឡុង (Bruce Lee)

(អត្ថបទនេះអានចំនួន 1 នាទី)

លី​ ស៊ាវឡុង (Bruce Lee) ក្រោយពីចាប់កំណើតថ្ងៃទី 27 វិច្ឆិកា 1940 តំបន់ China Town រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមរិច ហើយបានក្លាយជា តួកុនដីល្បីល្បាញបំផុតលើពិភពលោកយើងនេះក្នុងអំឡុងឆ្នាំ 1970 តមក រហូតដល់ថ្ងៃទី 20 កក្កដា 1973 បានទទួលមរណភាពនៅទីក្រុងហុងកុង ដែលជាទឹកដីកំណើតឪពុករបស់គាត់។ ដោយភាពល្បីល្បាញនៅក្នុងរឿងចំនួន 05 ចុងក្រោយ ដែលមានដូចជា៖ The Big Boss (1971), Fist of Fury (1972), Way of the dragon (1972), Enter the dragon (1973) និងរឿង The game of death (1978) ក្រោយគាត់ស្លាប់រយៈពេល 5ឆ្នាំ។ ក្នុងនោះ លី ស៊ាវឡុង បានបន្សល់ទុកនូវបទពិសោធន៍ជាច្រើន រួមនឹងពាក្យសម្តីមាសបែបអប់រំ ល្អៗ ដល់មនុស្សជំនាន់ក្រោយៗផងដែរ។ យ៉ាងណាមិញ ថ្ងៃនេះ Reamker.com សូមលើកយកពាក្យសម្តី ឬការយល់ឃើញរបស់គាត់សម្រាប់អនុវត្តក្នុងជីវិត ជូនលោកអ្នកសម្រាប់អប់រំ ដាស់តឿន ដូចខាងក្រោម៖

1. ត្រូវសប្បាយរីករាយ ប៉ុន្តែមិនដែលបានពេញចិត្តគ្រប់100%ទេ។

2. ចំណេះវិជ្ជានឹងផ្តល់ដល់អ្នកនូវអំណាច ប៉ុន្តែចរិតលក្ខណៈនឹងផ្តល់ដល់អ្នកនូវការគោរព។

3. សូមក្លាយទៅជាអ្វី ដូចនឹងការគិតរបស់អ្នក។

4. ចំណេះដឹងវាមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវអនុវត្តវា ហើយការដែលគ្រាន់តែមានបំណងមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវធ្វើវា។

5. ប្រសិនបើអ្នកចំណាយពេលវេលាជាច្រើនក្នុងការគិតពីអ្វីមួយ អ្នកនឹងមិនអាចសម្រេចវាបាននោះទេ។

6. ប្រសិនបើអ្នកស្រលាញ់ជីវិត ចឹងកុំចំណាយពេលឥតប្រយោជន៍ តែត្រូវចំណាយពេលវេលាសម្រាប់ជីវិតឲ្យបានចំគោលដៅទៅតាមនោះ។

7. មិនត្រូវបន់ស្រន់សូមឲ្យជីវិតអ្នកស្រួលនោះទេ តែត្រូវបែនបន់សូមឲ្យទទួលបាននូវភាពខ្លាំងក្លា ដើម្បីយកឈ្នះលើអ្វីៗដែលពិបាកៗ។

8. ត្រូវសម្របទៅតាមអ្វីដែលមានប្រយោជន៍ បដិសេធចំពោះអ្វីដែលគ្មានប្រយោជន៍ ហើយបញ្ចូលបន្ថែមនូវអ្វីដែលជាការជាក់លាក់របស់ខ្លួនអ្នក។

9. ដើម្បីស្គាល់ពីនរណាម្នាក់ គឺត្រូវសិក្សាពីអ្នកនោះដោយអនុវត្តជាមួយអ្នកផ្សេងម្នាក់ទៀត។

10. ខ្លួនខ្ញុំមិនមែនកើតមកលើពិភពលោកនេះដើម្បីការរំពឹងរបស់អ្នកឡើយ ហើយអ្នកក៏មិនមែនកើតមកលើលោកនេះដើម្បីការរំពឹងរបស់ខ្ញុំដែរ។

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ