ទូរស័ព្ទដៃ

បច្ចេកវិទ្យាកប់ៗ សម្រាប់គ្រួសារ Galaxy S មកដល់ហើយ

(អត្ថបទនេះអានចំនួន 2 នាទី)

ដោយមិនបង្អង់យូរ ត្រកូល S របស់ក្រុមហ៊ុន ​Samsung បានបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាលពីប៉ុន្មានម៉ោងមុននេះ (នឹងអាចមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ)។ នៅពេលដែលបានឃើញ អស្ចារ្យប៉ុណ្ណឹងទៅហើយ ចុះទម្រាំបានចាប់កាន់ និងប្រើនៅក្នុងដៃរបស់លោកអ្នកទៀត តើនឹងមានអារម្មណ៍រំភើប និងកាលីបប៉ុណ្ណាដែរ? Samsung មិនបានធ្វើឲ្យអ្នកប្រើប្រាស់អស់សង្ឃឹមឡើយនៅពេលដែលបញ្ចេញប្រភេទទូរស័ព្ទកម្រិត Premium នៃគ្រួសារត្រកូល S ពេលនេះ រួមមាន៖ Galaxy S10, Galaxy S10+ និង Galaxy S10E ហើយខាងមុខបន្តិចទៀតនេះ Galaxy S10+ប្រភេទ 5G នឹងត្រូវបានបញ្ចេញមកផងដែរ។

លក្ខណៈពិសេសដែលត្រកូលបំពាក់មកជាមួយ មានដូចតទៅ៖
– បំពាក់បច្ចេកវិទ្យា ​UtraSonic សម្រាប់ស្គេនក្រយ៉ៅដៃលើអេក្រង់ (មិនបានបំពាក់លើ Galaxy S10E ទេ) រួមនឹងស្គេនមុខ ប៉ុន្តែមិនមានស្គេនភ្នែក (ដូចលើកមុនទេ)
– ស្គេនក្រយ៉ៅដៃដោះសោរ មាននៅលើប៊ូតុង Power ស្រាប់ (សម្រាប់តែ Galaxy S10E)
– អាវក្រោះការពារ IP68

– អេក្រង់ខាងមុខលាតសន្ធឹងស្ទើរ 100% ដោយមានកាម៉េរ៉ា 1 (S10, S10E) ឬ 2 (S10+)
– ប្រភេទ Ceramic Glass ខាងក្រោយ (សម្រាប់តែ S10+)
– កាម៉េរ៉ាក្រោយ 2 គ្រាប់ (S10E) ឬ 3គ្រាប់ (S10, S10+) និង 4គ្រាប់ (សម្រាប់តែ Galaxy S10+ 5G)
– បច្ចេកវិទ្យាកាត់បន្ថយពន្លឺ សម្រាប់ការពារភ្នែក (កម្រិតពណ៌ និងរូបភាពនៅតែល្អដាច់គេ ជាមួយអេក្រង់ Super Infinity Display screen របស់ខ្លួន)

– Ram រហូតដល់ 8Gb និង Rom ​512Gb (Built-in) សម្រាប់ Galaxy S10+
– Ram រហូតដល់ 6Gb និង Rom ​128Gb (Built-in) សម្រាប់ Galaxy S10E
– Ram រហូតដល់ 12Gb និង Rom ​1,000Gb ឬ 1Tb (Built-in) សម្រាប់ Galaxy S10+ 5G
– អ្វីដែលពិសេសប៉ផុតនោះ គឺអាចប្រើទូរស័ព្ទប្រភេទនេះជា Wireless Charger សម្រាប់ devices ដែលអាចសាកថ្មដោយឥតខ្សែដទៃទៀតបាន។

សម្រាប់តម្លៃទូរស័ព្ទនេះ នៅអន្តរជាតិ៖
– Galaxy S10E តម្លៃប្រមាណ $740
– Galaxy S10 តម្លៃប្រមាណ $940
– Galaxy S10+ តម្លៃប្រមាណ $1040
– Galaxy S10+ 5G មិនទាន់មានតម្លៃ (មិនទាន់ចេញ)៕

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ