ទូរស័ព្ទដៃ

ពិតជាដល់ពេលហើយ! យុគសម័យ Hybrid Phone បានមកដល់ហើយ

(អត្ថបទនេះអានចំនួន 1 នាទី)

ក្រោយពីក្រុមហ៊ុនយក្ស Samsung របស់ប្រទេសកូរ៉េ បានបញ្ចេញអាវុធរបស់ខ្លួនវាយចូលទីផ្សារទូរស័ព្ទប៉ុន្មានថ្ងៃនេះ ជាមួយបច្ចេកវិទ្យាទំនើបធំៗរបស់ខ្លួន ដូចជា៖ ស្កេនក្រយ៉ៅដៃលើអេក្រង់, កាម៉េរ៉ាមុខក្រោយកាន់តែច្រើន, អេក្រង់កាត់ (មិនឆកក្បាល), អាចសាកwirelessទៅឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត, បច្ចេកវិទ្យា 5G រួមនឹងលក្ខណៈពិសេសមួយចំនួនទៀតនោះ…។ល។ គេឃើញ Samsung ដដែលក៏បានបញ្ចេញនូវប្រភេទទូរស័ព្ទមួយប្រភេទទៀត ដែលក្រុមហ៊ុនបានសិក្សាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក នោះគឺ Samsung Fold ដែលធ្លាប់លេចលឺព័ត៌មានខ្លះៗកន្លងមកតាំងពីឆ្នាំ 2016 ឈ្មោះថា Samsung X នោះ។

ពិតជាអស្ចារ្យណាស់ តាមពិតមិនមែនមានតែក្រុមហ៊ុន Samsung មួយប៉ុណ្ណោះទេ ដែលបានកំពុងសិក្សា និងបញ្ចេញផលិតបែបនេះ ក្នុងនោះក៏មានក្រុមហ៊ុនទូរស័ព្ទ Huawei (ដែលកំពុងរងការវាយប្រហារពីសហរដ្ឋអាមេរិច) ​បានបញ្ចេញអាវុធរបស់ខ្លួនផងដែរ គឺ Huawei Mate X ដោយមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រជែងទីផ្សារជាមួយនឹង Samsung Fold ផងដែរ។ តាមពិតទៅ ក្រុមហ៊ុន Apple Inc. ក៏បានកំពុងតែសិក្សាយូរឆ្នាំផងដែរ លើផលិតផលប្រភេទនេះ គ្រាន់តែថា Apple បច្ចុប្បន្នហាក់មានអំនួតលើផលិតផលខ្លួនឯងពេក ដោយខណៈនេះ ឆ្នាំ​ 2019 ហើយ iPhone ហាក់បំពាក់នូវបច្ចេកវិទ្យាក្រោយគេបន្តិចហើយ ដូចជា៖ ប្រភេទអេក្រង់, កាម៉េរ៉ា, បច្ចេកវិទ្យាដោះសោរដោយស្កេនលើអេក្រង់, បច្ចេកវិទ្យា 5G …ជាដើម។

និយាយទៅ នៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុនដែលបញ្ចេញប្រភេទទូរស័ព្ទ Hybrid (ត្រង់នេះ Reamker.com ចង់មានន័យថា ប្រភេទទូរស័ព្ទ រួមនឹងប្រភេទ Table នៅលើឧបករណ៍តែមួយ) មានតែ 2 គឺ៖ Samsung និង Huawei។ យើងរង់ចាំមើល Apple និងក្រុមហ៊ុនផ្សេងទៀត ដូចជា Oppo ឬ Vivo និង Xiaomi …ជាដើម អាចនឹងបញ្ចេញផលិតផលប្រភេទនេះដូ​ចគ្នា ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ 2020)។

តាមការវិភាគរបស់ ​Reamker.com នៅឆ្នាំ 2021 អាចនឹងមានប្រភេទទូរស័ព្ទ Hybrid ដែលមានរហូតដល់ 3ផ្ទាំងអេក្រង់ខាងក្នុង ដូចរូបខាងក្រោមនេះផងដែរ… សូមរង់ចាំតាមដានទាំងអស់គ្នា៖

ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមស្តីពី Samsung Fold សូមទស្សនាវីដេអូដូចខាងក្រោម៖

ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមស្តីពី Huawei Mate X សូមទស្សនាវីដេអូដូចខាងក្រោម៖

ដើម្បីទទួលព័ត៌មានលម្អិតបន្ថែមស្តីពី Protoype of iPhone ប្រភេទថ្មី សូមទស្សនាវីដេអូដូចខាងក្រោម៖

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ