គួរ​យល់​ដឹង

រឿងគួរបារម្ភបំផុត! បីសាច Momo ចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយ

(អត្ថបទនេះអានចំនួន 1 នាទី)

នៅមិនទាន់អីនោះទេកាលពីខែ កក្កដា 2018 ប៉ុន្តែវាក្លាយជារឿងដែលគួរបារម្ភខ្លាំងបំផុតក្នុងអំឡុងខែ កុម្ភៈ 2019 នេះ ជាពិសេសឪពុកម្តាយកូនៗជាទីស្រឡាញ់របស់ខ្លួន ត្រូវមានវិធានការជាបន្ទាន់ចំពោះកូនៗរបស់ខ្លួន ទៅលើបីសាច Momo Challenge មួយនេះ ដែលកំពុងរីកសាយភាយជុំវិញពិភពលោក ដូចមេរោគ Zombie ចឹង ដែលក្នុងនោះក្មេងៗអាចឈានដល់ការសម្លាប់ខ្លួន ក្រោមការណែនាំឲ្យធ្វើសកម្មភាពទាំងនេះដោយបីសាច Momo នេះបើយោងតាមការដាក់កម្រិតឲ្យមានការប្រុងប្រយ័ត្នជាសាធារណៈរបស់ប្រទេសអៀរឡង់ (Police Service of Northern Ireland)។ យើងឃើញថា មិនបានប៉ុន្មានថ្ងៃផងចុងខែកុម្ភៈនេះ មានសេចក្តីជូនដំណឹង និងតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបណ្តាប្រទេសផ្សេងៗទៀត (មិនត្រឹមតែអៀកឡង់) ដូចជា៖ ប្រទេសកាណាដា, ប្រេស៊ីល, កូឡំប៊ី, សហភាពអឺរ៉ុប, ឥណ្ឌា, ម៉ិចស៊ីកូ, ប៉ាហ្គីស្ថាន, ហ្វីលីពីន, សហរដ្ឋអាមេរិច, ចក្រភពអង់គ្លេស…ផងដែរ សម្រាប់កូនៗដែលប្រើ Internet ហើយអាចជាប់អន្ទាក់របស់ Momo Challenge នេះ។

វាជាប្រភេទហ្គេមបែបប្រជែងគ្នា (Internet Challenge) ទំនើបមួយ “Momo Challenge” គឺជាបីសាចដែលអាចឆក់យកជីវិតអ្នកលេងហ្គេមនេះ ហាក់ដូចជា “Blue Whale” ដែរ ប៉ុន្តែក្នុងនេះវាសាហាវហួសជាងនេះ។ Momo Challenge បានបង្ហាញឲ្យអ្នកលេងវាធ្វើនេះធ្វើនោះតាមការបញ្ជារបស់វា បើមិនធ្វើតាមទេ អ្នកលេងវានឹងទទួលបានការគំរាមកំហែង និងគ្រោះថ្នាក់ដល់ជីវិតខ្លួនឯង ព្រមទាំងក្រុមគ្រួសារ ជាមិនខាន។

ដំបូងឡើយ Momo នេះមានប្រភពមកពី WhatsApp ដែលសរសេរជាសារ ដោយព្យាយាមបញ្ចុះបញ្ចូលមនុស្សម្នាទាក់ទងទៅវាតាមរយៈទូរស័ព្ទ បន្ទាប់មកវាចាប់ផ្តើមបង្កើតការប្រជែង Challenge ជាបន្តបន្ទាប់ចាប់ពីកម្រិតដំបូង (ទី1) រហូតកម្រិតខ្ពស់ឡើងៗ…ដែលអាចឈានដល់ការបញ្ជាឲ្យអ្នកលេងវា ចាប់កាន់កាំបិត ឬអ្វីផ្សេងៗ ដើម្បីយកមកធ្វើនេះធ្វើនោះលើខ្លួនឯង ក្នុងនោះឈានដល់ការឲ្យអារដៃជើង អារក ចងក ….សម្លាប់ខ្លួនតែម្តង។ គិតមកត្រឹមខែកញ្ញា 2018 លេខទូរស័ព្ទស្ទើរតែទាំងអស់របស់ Momo ត្រូវបានបិទ ឬក្រៅតំបន់សេវា (មិនអាចទាក់ទងបាន) … ព្រោះទាំងនេះត្រូវបានកំពុងតាមដានដោយក្រុមប៉ូលីសអន្តរជាតិ ត្បិតការផ្តោតសំខាន់របស់ Momo Challenge ទំនងមានគោលដៅទៅលើក្មេងៗ ដែលសុទ្ធសឹងជាការបារម្ភយ៉ាងខ្លាំងបំផុតរបស់មាតាបិតាគ្រប់រូប។

រូបភាពតំណាងតួអង្គ Momo ត្រូវបានម្ចាស់គណនីប្រើប្រាស់តាមរូបភាពដែលគេសូនឡើងពីក្រមួនមានឈ្មោះថា Ubume ដែលជាផលិតផលរបស់ Keisuke Aisawa ដែលគេរចនាឡើងក្នុងរោងចក្រ Link Factory ប៉ុន្តែខាងរោងចក្រផលិតផលិតផលនេះ ច្រានចោលទាំងស្រុង ហើយបញ្ជាក់ថាមិនមានពាក់ពិនក្នុង “Momo Challenge” នេះទេ។ តាមពិតរូបនេះបានផុសតាំងពីឆ្នាំ 2016 គឺនៅពេលដែលរូបនេះបានផ្សព្វផ្សាយជាលើកដំបូង ជាមួយនឹងលក្ខណៈសម្គាល់ដូចជា៖ ភ្នែកធំខ្លាំងស្ទើរលានចេញក្រៅ, មាត់ស្រួចវែង (ដូចចំពុះសត្វស្លាប) ដែលមានឈ្មោះថា “Mother Bird” តួខ្លួន និងជើងដូចជាសត្វមាន់ តែមានសុដន់ដូចមនុស្ស ក្បាលទំពែកឬឆកខ្លាំង។ រូបភាពនេះត្រូវបានគេរចនាឡើង ដោយពង្រីកភ្នែក ទាញមាត់ឲ្យវែង កាត់ខ្លួនឲ្យខ្លី ថែមជើងមាន់ និងសុដន់ ហើយអ្នករចនាវាមានឈ្មោះថា Midori Hayashi ជនជាតិជប៉ុន។ តាមពិតទៅវាជារូបក្រមួនសូនឡើងដែលខូចតែប៉ុណ្ណោះ បើតាមការអះអាងរបស់ Hayshi។

សម្រាប់វិធានការទប់ស្កាត់ គឺមាតាបិតាត្រូវហៅកូនៗមកសួរនាំពីរឿងទាក់ទងនឹង Momo Challenge នេះឲ្យទាន់ពេលវេលា និងជជីកសួរនាំឲ្យខ្លាំងមែនទែន មុនពេលវាមិនទាន់ហួសពេល ព្រោះក្មេងៗដែលជាអ្នកលេងហ្គេមនេះបានសន្យារួចហើយ នឹងMomo មិនឲ្យនរណាម្នាក់ដឹងរឿងដែលកំពុងធ្វើជាមួយវានេះឡើយ ទោះបីជាឪពុកម្តាយក៏ដោយ។ ក្រោយសួរនាំហើយ ត្រូវព្យាយាមពន្យល់ថា Momo Challenge គ្រាន់តែជាហ្គេមបែបឃោរឃៅមួយប៉ុណ្ណោះ មិនត្រូវជឿលើវា ហើយឈប់លែងជាបន្ទាន់ វាគ្មានរឿងអីកើតឡើងដូច បីសាច Momo នោះសន្យានឹងកូនឡើយ៕

សូមទស្សនាវីដេអូឃ្លីបសង្ខេបសាច់រឿងស្តីពី “Momo Challenge” ដូចខាងក្រោម៖

ខាងក្រោមនេះ ជារូបក្រមួនសូនឡើងដោយ Midori Hayashi ផ្សេងៗទៀត៖

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ