តន្ត្រី

MV ទើបចេញថ្មី បទ “រលឹម​ប្រុយៗ” ដែលធ្វើ​អោយទស្សនិកជន​បន់ឱ្យដល់បុណ្យចូលឆ្នាំខ្មែរឆាប់ ៗ

(អត្ថបទនេះអានចំនួន 1 នាទី)

នៅដើម​ខែ មីនានេះ​ បណ្តាល​ផលិតកម្មនិង​ តារាចម្រៀង​ល្បីៗកំពុង​មមាញឹក​ជាមួយនឹង​ការ​ផលិ​តបទចម្រៀង​ និងថត​ MV ថ្មីត្រៀម​អបអរសាទរ​ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកំពុង​ខិតជិត​មក។ ជាមួយគ្នានេះដែរ​ កញ្ញា​ មាស សុខសោភាក៏មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អស់សង្ឃឹម​ផងដែរ បើយោង​តាម​ផេក​ ហ្វេសប៊ុក​ផ្លូវការ​របស់កញ្ញា Meas Soksophea យើង​ឃើញ​ថា​កញ្ញាក៏មាន​ចំណង​ដៃពិសេស​សម្រាប់​អោយ​ទស្សនិកជន​រាំកម្សាន្ត​ក្នុងឱកាស​ចូល​ឆ្នាំថ្មីផងដែរ។

បទថ្មីនេះ​មាន​ចំណង​ជើងថា “រលឹម​ប្រុយ ៗ” ដោយ​កញ្ញាបានធ្វើ​ការ​បកស្រាយ​រួម​គ្នា​ជាមួយ​លោក​ Tempo និង BOB ថែមទាំង​មាន​ការ​ចូល​រួម​សម្តែង​ដោយ​តារា​ល្បីៗជាច្រើន​ទៀត។ មិន​តែប៉ុណ្ណោះ កញ្ញា និងក្រុម​ការងារ​បាន​ធ្វើដំណើរ​ទៅផ្តិតយក​ទិដ្ឋិភាពផ្ទាល់នៅ​ភ្នំបាសិទ្ធ។

សូម​ចូល​រួមទស្សនាកម្សាន្តទាំងអស់គ្នា៖

យោង​តាម​ប្រសាសន៍​ផ្ទាល់​របស់កញ្ញា​ មាស សុខសោភា បាន​អោយ​ដឹងថា​ ក្នុងឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិខ្មែរខាងមុខ​នេះ​កញ្ញា​នឹង​មាន​​ចេញបទចម្រៀង​ថ្មីចំនួន ​៤ បទ ក្នុង​នោះ​ផងដែរ​បទ “រលឹម​ប្រុយៗ” នឹងបទ “ឆ្នាំថ្មីរកប្តីមិនបាន” គឺជាបទដែល​កញ្ញារំពឹង​ថា​នឹងទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងជាង​គេ​។ ហើយកញ្ញានឹង​សង្ឃឹម​ប្រិយមិត្តទស្សនិកជន​នឹង​រងចាំរាំកម្សាន្តរីករាយ​ស្វាគមន៍​ទេវតាឆ្នាំថ្មីទាំង​អស់គ្នា៕

Website: https://www.meassoksopheaofficial.com

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ