គួរ​យល់​ដឹង

ឆ្នាំ2023 Taxi លើអាកាសនឹងអាចមានរូបរាងបែបនេះ

(អត្ថបទនេះអានចំនួន 1 នាទី)

វត្តមានក្រុមហ៊ុន Taxi មួយដែលមានដើមកំណើតក្នុងរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិច ធ្លាប់បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសយើង ហើយក៏បានលិចទៅវិញកន្លងមកនោះ គឺ Uber។ សម្រាប់សេវាកម្ម Taxi របស់ Uber តាមពិតគឹមានសក្តានុពលខ្លាំងណាស់នៅបណ្តាប្រទេសជឿនលឿនជាច្រើននៅលើពិភពលោកយើងនេះ​ ហើយអ្វីដែលកាន់តែអស្ចារ្យសម្រាប់គំនិតអភិវឌ្ឍសេវាកម្មផ្នែកនេះរបស់ Uber គឺ Taxi លើអាកាសតែម្តង (Flying Taxi) ដែលត្រូវបានក្រុមហ៊ុនបញ្ចេញជារូបភាពជាច្រើនលើកច្រើនសារសម្រាប់យាន្តជំនិះលើអាកាសនៃគម្រោងនេះ។

ជាក់ស្តែងកាលពីឆ្នាំមុន Uber បានបញ្ចេញនូវគម្រោងពង្រីនសេវាកម្មរបស់ខ្លួននៅលើអាកាសតែម្តង ប៉ុន្តែយ៉ាងណាក៏ត្រូវទាមទារពេលវេលាច្រើនជាងនេះសម្រាប់គម្រោងមួយនេះ។ ក្នុងនោះព័ត៌មាន strangestoriesonline.com បានលើកឡើងថា វាជាយាន្តជំនិះបែបកូនកាត់ (Hybrid-Electric air taxi vehicle) ដែលមានសមត្ថភាពហោះឡើង និងចុះក្នុងអ័កនៃខ្សែត្រង់បាន។ កាលពីឆ្នាំទៅ Uber បានបង្ហាញការរៀបចំផ្នែកខាងក្នុងរបស់យាន្តនេះនៅឯកម្មវិធីតាំងបង្ហាញ Consumer Electronics Show (CES 2019) រួចទៅហើយ ដែលវាត្រូវបានបង្កើតឡើងដោយ Bell។ យាន្តជំនិះ Bell Nexus hybrid-electric air taxi vehicle នេះបានបំបាក់ដោយកង្ហារទ្រទ្រង់ការហោះហើរដល់ទៅ 6គ្រាប់ រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រងចរន្តដំណើរការបែបកូនកាត់ (Hybrid system) យ៉ាងអស្ចារ្យ។ វាមានទំហំធំជាង Drones ដែលលោកអ្នកធ្លាប់បានឃើញ។

យោងតាម Uber គឺ Taxi ប្រភេទនេះ នឹងគ្រោងដំណើរការក្នុងរយៈពេល 4ឆ្នាំខាងមុខ (ឆ្នាំ2023)។ ក្នុងនោះផងដែរ Uber បានបង្ហាញថា India គឺជាប្រទេសមួយក្នុងចំណោមប្រទេសដទៃដែលស្ថិតក្នុង Short List 5 ប្រទេស សម្រាប់អាជីវកម្មសេវាកម្មមួយនេះ ហើយក៏មានប្រទេស 1 ផ្សេងទៀតដែល Uber គ្រោងដាក់ការហោះហើរក្រៅពីប្រទេសដែលបានជ្រើសរើសទាំង 5 ខាងលើ លើសពីនេះទៀត Uber បានប្រកាស់ថា យាន្តនេះនឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរក្នុងទីក្រុងមហាសេដ្ឋី Mumbai បានរហូតដល់ប្រមាណ 90% ឯណោះ៕

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ