គួរ​យល់​ដឹង

ទំនើបកម្មសណ្ឋាគារបែបអនាគតកាលបានមកដល់ហើយ Alibaba’s FlyZoo Hotel

(អត្ថបទនេះអានចំនួន 1 នាទី)

ដំណើរកំសាន្តទៅកន្លែងណាក៏ដោយលើពិភពលោកយើងនេះ យើងត្រូវការជានិច្ចនូវកន្លែងស្នាក់អាស្រ័យ​ទៅតាមចំណង់ចំណូលចិត្ត ដូចជា៖ Boutique, Hotel, Hostel, Apartment, Guesthouse, …។ល។ ហើយក៏អាស្រ័យទៅតាមលំដាប់គុណភាព និងតម្លៃផងដែរ។ ពិតណាស់ មិនខ្វះនោះទេសណ្ឋាគារគ្រប់លំដាប់ពីផ្កាយមួយរហូតដល់ផ្កាយកំពូល ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនាពេលបច្ចុប្បន្ននេះ គឺសណ្ឋាគារបែបអនាគតកាលដ៏សែនទំនើបប្លែកពីគេ ទើបមានតែមួយប៉ុណ្ណោះនាពេលនេះ មានឈ្មោះថា FlyZoo Hotel របស់ Alibaba Group។

ទំនើបកម្មទាំងសេវាកម្ម របស់របរប្រើប្រាស់នៅក្នុងសណ្ឋាគារនេះ បានធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ខ្លាំងបំផុត ដោយបានកោតសរសើរដល់គំនិតដ៏ប្រណីតមួយនេះ ដែលធ្វើឲ្យភ្ញៀវដែលបានស្នាក់នៅហើយមិនចង់ចាកចេញ ហើយបើចាកចេញហើយនោះនឹងមករាប់សិបដងទៀត។ តើសណ្ឋាគារលំដាប់កំពូលមួយនេះមានអ្វីខ្លះដែលប្លែកពីសណ្ឋាគារលំដាប់កំពូលផ្សេងទៀតណាពេលបច្ចុប្បន្ន អញ្ចឹងសូមអញ្ជើញមកទស្សនាវីដេអូដូចខាងក្រោមទាំងអស់គ្នា៖

-សណ្ឋាគារ FlyZoo មាន 290 បន្ទប់បែប Boutique
-ទីតាំងស្ថិតនៅទីក្រុងហ្វាងច៉ូវ សាធារណរដ្ឋប្រជាមានិតចិន
-គ្រប់គ្រងដោយ Alibaba’s online travel platform, ឈ្មោះថា Fliggy
-សណ្ឋាគារនេះបាននាំមកនូវបដិសណ្ឋារកិច្ចបែបវិទ្យាសាស្ត្រ សម្រាប់យុគសម័យឌីជីថលនេះ
-ប្រើកម្មវិធី FlyZoo mobile app ដោនឡូតដាក់ក្នុងទូរស័ព្ទដៃលោកអ្នក
-ជ្រើសរើសជាន់សម្រាប់ស្នាក់នៅ (មានរូបភាព 3Dបង្ហាញពិតៗ)
-ពេលចូលដល់សណ្ឋាគារ Check-in មិនចាំបាច់ជួប Receptionist អ្វីនោះទេ គឺស្គេនដៃ ស្គេនមុខ ជាការស្រេច
-ពេលឆ្លងកាត់ទ្វារ ទោះជណ្តើរយន្ត គឺស្គេនមុខទាំងអស់

*** លោកអ្នកគ្រាន់តែញញឹមដាក់កាម៉េរ៉ាជាការស្រេច តាមបច្ចេកវិទ្យា AI (Artificial Intelligence) ងាយស្រួយហួសពីការស្មាន

-ក្នុងបន្ទប់គេង ត្រូវបានបញ្ជាផ្ទាល់ដោយសម្លេងលោកអ្នកតែម្តង ដោយប្រើ Tmall Genie ដែលវាអាចជួយដល់លោកអ្នកសឹងតែគ្រប់រឿងតែម្តង ដូចជា៖ ភ្លើង, វាំងនន, ទូរទស្សន៍…។ល។ ហើយវាក៏ជាជំនួយការផ្ទាល់លោកអ្នកផងដែរ។
​-ការស្នើសុំទឹកបន្ថែម ឬអ្វីផ្សេងនោះ មាន Robot យកមក (មិនមែនមនុស្សជាបុគ្គលិកនៅទីនោះឡើយ)
-នៅពេលអស់កម្លាំង ឬចង់ហាត់ប្រាណ សណ្ឋាគារ FlyZoo ក៏បានផ្តល់នូវបទពិសោធន៍ថ្មីបែបឌីជីថលសម្រាប់កិច្ចការទាំងនោះផងដែរ៕

អត្ថបទពេញនិយម

ទៅលើ