ប្លែកៗ

ក្តៅ ៗ ហ្មងនេះ! ម៉ូតូអត់ចាក់សាំង ឬហ្គាសដ៏ទំនើបដែលផលិតដោយក្រុមហ៊ុន Yamaha អស្ចារ្យមែនទែនសម្រាប់លោកអ្នក

(អត្ថបទនេះអានចំនួន 1 នាទី)

Zero DSR (ឬហៅថា Zero FX) និង Zero SR ដែលក្រុមហ៊ុនម៉ូតូ Yamaha បានផលិតមកយ៉ាងថ្មីស្រឡាងនេះ បានអង្រួនបេះដូង ជាពិសេសបងប្អូនប្រុសៗដែលស្រឡាញ់ចូលចិត្ត ប្រើប្រាស់ម៉ូតូប្រភេទនេះ។

ម៉ូតូទំនើបនេះ មានលក្ខណៈងាយស្រួលយកតែមែនទែនតែម្តងសម្រាប់អ្នកបើកបរ គឺថាសឹងតែគ្មានសម្លេង លឿនស្លុយ…។ តាមរយៈរូបភាព និងវីដេអូខាងក្រោមនេះ លោកអ្នក នឹងប្រាកដដៅក្នុងចិត្តថា នឹងទិញមួយគ្រឿងមកប្រើទាល់តែបាន ពេលមានលក់នៅស្រុកខ្មែរយើង…។

ពិតណាស់! ម៉ូតូប្រភេទ Zero DSR នេះ ត្រូវបាននាំមកជូនលោកអ្នកដោយក្រុមហ៊ុន Yamaha ដែលមានឈ្មោះបោះសម្លេងជាយូរយារណាស់មកហើយ ក្នុងពិភពម៉ូតូទាំងតូច និងធំ ហើយលក្ខណៈពិសេសរបស់ម៉ូតូនេះ គឺប្រើអាគុយ ដែលមានកំលាំងខ្លាំងលើសលប់សម្រាប់ដំណើរការម៉ាស៊ីនម៉ូតូនេះរហូតដល់ល្បឿន 90 MPH ឯណោះ មិនចាំបាច់ប្រើអំប្រ៊ីយ៉ា និងចង្កេះលេខនោះទេ។

ពាក្យថា Zero គឺ “សូន្យ” ជាភាសាខ្មែរយើង សំដៅដល់ Zero Start Up, Zero Noise, Zero Emission… កាច់សោរ មួលហ្គែរទៅមុខតែម្តង​ ដោយគ្មានសម្លេង លឿន ម៉ាពេញចិត្តតែម្តង មិនចាំបាច់ប្តូរប៊ូស៊ី មិនចាំបាច់ប្តូរប្រេងម៉ាស៊ីន..។ល។ លើសពីនេះ វាមាន Mode សម្រាប់ជ្រើសរើស Sport និង Eco mode ជាមួយកន្លែងផ្ទុកអាគុយចំកណ្តាលម៉ូតូតែម្តង ម៉ូទ័រវានៅពីក្រោមខាងមុខ ប៉ុន្តែតម្លៃបច្ចុប្បន្ននៅថ្លៃនៅឡើយ ប្រមាណជាង $10,000 ឯណោះ៕

មិនបាច់ទន្ទឹងរង់ចាំយូរ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ