គួរ​យល់​ដឹង

លោកអ្នកដឹងទេ វិធីសាស្ត្របង្កើនភាពវ័យឆ្លាតមានប៉ុន្មាន? ធ្វើម៉េចខ្លះ?

(អត្ថបទនេះអានចំនួន 1 នាទី)

ពាក្យថា “វៃឆ្លាត (Intelligence)” ត្រូវបានគេឲ្យនិយមន័យផ្សេងៗគ្នាជាច្រើន រួមមាន៖ សមត្ថភាពលើការវិភាគជាក់ស្តែង លើការស្គាល់ លើការយល់ដឹងដោយខ្លួនឯង លើការរៀនសូត្របន្ថែម លើចំណេះដឹងធម្មារម្មណ៍ លើហេតុនិងផល លើគម្រោងផែនការ ការច្នៃប្រឌិតថ្មីៗ ព្រមទាំងលើការដោះស្រាយបញ្ហា…ជាដើម។ ជាទូទៅបំផុតនោះ គឺវាត្រូវបានគេពិពណ៌នាថា ដូចជាសមត្ថភាពក្នុងការទទួល ឬបកប្រែរាល់ព័ត៌មានទទួលបាន ហើយបញ្ចេញវាក្នុងទម្រង់ចំណេះដឹង ដើម្បីអនុវត្ត ឬឆ្លើយតបទៅនឹងឥរិយាបថសមស្របតាមកាលៈទេសៈ បរិយាយ និងប្រធានបទកំពុងលើកឡើងនោះ។ “ភាពវៃឆ្លាត” នេះ ត្រូវបានគេសម្គាល់ និងសិក្សាលើមនុស្សយើង ក៏ដូចជាទៅលើពពួកសត្វ (មិនមែនមនុស្ស) ព្រមទាំងរុក្ខជាតិផងដែរ។ បើនិយាយក្នុងភាសាបច្ចេកទេសលើម៉ាស៊ីនវិញ គេហៅវាថា “ភាពវៃឆ្លាតសប្បនិម្មិត (Artificial Intelligence)” ហៅកាត់ថា Ai នោះហើយ ដែលវាមានការល្បីល្បាញកាន់តែខ្លាំងឡើងៗនាពេលបច្ចុប្បន្ននេះ ដោយប្រើសម្រាប់ប្រភេទប្រព័ន្ធកុំព្យូទ័រ និងកម្មវិធីដំណើរការជាច្រើនលើសលប់ ហើយពេលខ្លះក៏ត្រូវបានប្រើសម្រាប់ពពួក Hardware សម្ភារៈអេឡិចត្រូនិច និងម៉ាស៊ីនទាំងអស់នោះដែរ។

សម្រាប់មនុស្សយើង រមែងកើតមកជាមួយនឹងភាពវៃឆ្លាតរៀងៗខ្លួន ប៉ុន្តែអាចមិនមានកម្រិតស្មើៗគ្នានោះទេ វាអាចអាស្រ័យទៅតាម ខ្សែសង្វាក់ម៉ូលេគុលហ្សេន (DNA) របស់ពូជពង្សនៃក្រុមគ្រួសារមនុស្ស ឬអាចមកពីកម្រិតទទួលយកនៃខួរក្បាល ឬអាចមកពីការស្វែងយល់ សិក្សាបន្ថែមសម្រាប់ការយល់ដឹងថ្មីៗ…។ល។ ជាទូទៅ យើងឃើញហើយថា ប្រសិនបើមនុស្សណាមានភាពវៃឆ្លាតកាន់តែខ្ពស់ ការយល់ដឹងកាន់តែរហ័ស ប្រកបដោយការវិភាគឆាប់​ និងមានដំណោះស្រាយលើបញ្ហាកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលដល់អាជីពការងារ ក៏ដូចជាក្នុងជីវភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ ដូចនេះ តើមានវិធីអ្វីខ្លះដែលអាចឲ្យលោកអ្នកមានលទ្ធភាពបង្កើនសមត្ថភាពលើភាពវៃឆ្លាតបាននោះ? Reamker.com សូមលើកពីវិធីសាស្ត្រទាំង5ដូចខាងក្រោម ដើម្បីលោកអ្នកអាចយកទៅអនុវត្តបានជោគជ័យលើការបង្កើនភាពវៃឆ្លាតរបស់លោកអ្នកបាន ដូចតទៅ៖

1. ស្វែងរកគុណភាពនៃអ្វីដែលថ្មីពិតៗ និងខុសប្លែកពីគេ (Seek Novelty)
សូមធ្វើការស្វែងរកនូវសកម្មភាព បទពិសោធន៍ និងព័ត៌មានទាំងឡាយណាដែលថ្មីៗ អាចជា៖ ស្វែងយល់ និងរៀនលេងឧបករណ៍ថ្មីៗ ចូលរៀនថ្នាក់សិល្បៈ ទៅសារមន្ទីរ វិភាគពីអ្វីមួយថ្មី…ជាដើម។ នៅពេលដែលលោកអ្នកធ្វើរឿងខាងលើនេះ លោកអ្នកនឹងបង្កើតបាននូវការតភ្ជាប់ ឬទំនាក់ទំនងថ្មីៗ ដែលមាននៅលើសាច់រឿងទាំងនោះ ហើយលោកអ្នកត្រូវបង្កើតនូវធម្មារម្មណ៍លើបរិយាយកាសថ្មីៗតាមការវិភាគ និងជ្រើសរើសដើម្បីស្វែងយល់ និងសិក្សាពីវា ជាក់ជាមិនខាន។

2. ប្រជែងនឹងខ្លួនឯង (Challenge yourself)
នៅពេលដែលលោកអ្នកចាប់ផ្តើមក្លាយជាមានជំនាញលើអ្វីមួយ ហើយឈានទៅជំហានបន្ទាប់ ពេលនោះហើយដែលឥទ្ធិពលម៉្យាងក្នុងខ្លួនលោកអ្នកនឹងចាប់ផ្តើមបង្អាក់ការសម្រេចចិត្ត។ អញ្ចឹងសូមកុំឲ្យវាមកវាយបំបាក់ការជំរុញ ឬការប្រជែងលើកិច្ចការរបស់លោកអ្នកកំពុងធ្វើឲ្យសោះ។ នោះវានឹងធ្វើឲ្យខួរក្បាលរបស់លោកអ្នកបន្តជានិច្ចទៅលើការតភ្ជាប់ ឬទំនាក់ទំនងថ្មីៗ និងបង្កើតបានផងដែរនូវបរិយាយផ្សេងៗសម្រាប់ការស្វែងយល់ និងសិក្សាបន្ថែមទៀត។

3. ត្រូវគិតក្នុងគំនិតច្នៃប្រឌិតថ្មីជានិច្ច (Think creatively)
សូមព្យាយាមភ្ជាប់បំណែកនៃខួរក្បាលគិតទាំងខាងឆ្វេង និងខាងស្តាំរបស់លោកអ្នក ដោយគិត និងវិភាគឆ្លងគ្នាទៅវិញទៅមកលើអ្វីមួយ ក្នុងទម្រង់មួយកាន់តែធំឡើងៗជាលំដាប់។​ លោកអ្នកត្រូវបង្កើតជាតំណភ្ជាប់ ឬទំនាក់ទំនងឲ្យបានច្រើនរវាងគំនិតផ្សេងៗគ្នាជាច្រើន ដោយមានទាំងការគិតសាមញ្ញ និងមិនសាមញ្ញ (ពិេសស) បញ្ចូលគ្នាដើម្បីទទួលបានបទពិសោធន៍ថ្មីកាន់តែច្រើនជម្រើស លើសពីនេះ ត្រូវព្យាយាមស្វែងរកនូវដំណោះស្រាយបែបធម្មតា និងមិនធម្មតាផងដែរ។

4. ត្រូវធ្វើអ្វីៗដោយវិធីពិបាកៗ (Do things the hard way)
លោកអ្នកត្រូវដឹងឲ្យជាក់ថា ខួរក្បាលរបស់យើងទាំងអស់គ្នាត្រូវការហាត់ (ដំណើរការគិត) រហូតជាប់ជាប្រចាំដូចនឹងការហាត់ប្រាណផងដែរ។ តាមពិតទៅ “វិទ្យាសាស្ត្រ” អាចធ្វើឲ្យសមត្ថភាពការគិត និងវិភាគរបស់លោកអ្នកថយចុះ ប្រសិនបើពឹងអាស្រ័យលើវាខ្លាំងពេកនោះ។ សូមព្យាយាមប្រើប្រាស់ការចងចាំរបស់លោកអ្នកជាជាង GPS (ប្រព័ន្ធបង្ហាញទិស)។ សូមប្រើប្រាស់ជំនាញក្នុងការប្រកបរបស់លោកអ្នកជាជាងប្រើកម្មវិធី “កែតម្រូវស្វ័យប្រវត្តិ (Auto Correct)”។ សូមព្យាយាមគណនាគណិតវិទ្យាក្នុងខួរក្បាលរបស់យើងជាជាងប្រើម៉ាស៊ីនគិតលេខ។

5. ត្រូវបង្កើតឲ្យមានទំនាក់ទំនងកាន់តែច្រើន (Network)
សូមព្យាយាមភ្ជាប់ និងបង្ហាញខ្លួនលោកអ្នកទៅនឹងគ្រប់ប្រភេទមនុស្ស ដែលអាចជាឪកាសក្នុងការមើលឃើញនូវបញ្ហានានាពីការយល់ដឹងថ្មីៗ ឬបានបង្ហាញស៊ីជម្រៅពីវិធីសាស្រ្តនានា ដែលលោកអ្នកមិនធ្លាប់មានពីមុនមក។ ទាំងនេះនឹងជួយឲ្យលោកអ្នកគិត និងវិភាគលើអ្វីៗក្នុងទម្រង់រួមនឹងវិធីសាស្រ្តថ្មីៗផងដែរ។

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ