គួរ​យល់​ដឹង

មេរៀនទាំង7ដែលមនុស្សភាគច្រើន ទំរាំដឹង ហួសពេលអស់ក្នុងជីវិត

(អត្ថបទនេះអានចំនួន 1 នាទី)

នៅក្នុងដំណើរប្រព្រឹត្តទៅនៃវដ្តជីវិតមនុស្សយើងគ្រប់រូប តែងតែប្រាថ្នាជ្រកក្នុងភាពជាសុខនៃគ្នា លើសិរីសួស្តី សុភមង្គល វិបុលសុខ សុកដុមរមនា ថ្កើងថ្កាន រុងរឿង ជោគជ័យគ្រប់ភារកិច្ច ទាំងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាសម្រាប់អនាគតរៀងៗខ្លួន។ លោកអ្នកធ្លាប់បានជ្រាបហើយថា មានជំពូកមនុស្សមួយ​ចំនួនកើតមកលើគំនរទ្រព្យសម្បត្តិ អាចរីកចម្រើនទៅមុខ ឬរលាយអស់ ប៉ុន្តែជំពូកមនុស្សមួយចំនួនផ្សេងទៀត ចាប់កំណើតមកក្នុងត្រកូល ឬគ្រួសារដែលមធ្យម ប៉ុន្តែសម្រាប់មួយចំនួនទៀត ចាប់កំណើតមកលើគំនរទុក្ខសោក ពោរពេញទៅដោយបញ្ហា…។ល។ យ៉ាងណាមិញ ក៏លោកអ្នកអាចឃើញមានកូនអ្នកក្រីក្រមួយចំនួន អាចកសាងកេរ្តិ៍ឈ្មោះសម្រាប់អនាគតខ្លួនគេបានយ៉ាងល្អ លើសកូនៗអ្នកមានទ្រព្យពីកំណើតទៀតផង។ អ្នកខ្លះយល់ថា មកពីសំណាង ភព្វព្រេង ឬបុណ្យកុសលដែលបានសាងពីជាតិណាៗមក…ពិតណាស់ វាអាចស្ថិតនៅក្នុងរង្វង់សាច់រឿងទាំងនេះផងដែរ ប៉ុន្តែបើយោងតាមទ្រឹស្តីព្រះពុទ្ធអង្គ និងទ្រឹស្តីវិទ្យាសាស្ត្រមួយចំនួនធំ មិនខុសពីគ្នាទេ គឺថាភាពជោគជ័យរបស់មនុស្សម្នាក់ គឺប្រាកដណាស់បានកើតឡើងពីបាតដៃ កម្លាំងកាយចិត្ត បញ្ញា របស់ខ្លួនគាត់ហ្នឹងហើយ តាមរយៈកត្តារួមផ្សំជាច្រើន…។ ប៉ុន្តែទោះជាយ៉ាងណា យើងសង្កេតឃើញថាមនុស្សភាគច្រើននៅតែជួបបញ្ហា​ក្នុងជីវិតជីវភាព ជីវិតសិក្សា ជីវិតការងារ… ទាំងមិនដឹងថាខ្លួនកំពុងតែធ្វើអ្វីឲ្យប្រាកដ បានធ្វើអ្វីខ្លះកន្លងមក ឬនឹងមានផ្លូវដើរយ៉ាងណាទៅមុខ…ជាដើម។ អញ្ចឹង ដើម្បីកុំឲ្យដូចចំណងជើងដែល Reamker.com បានកំពុងតែលើកឡើងនេះ លោកអ្នកគួរតែអានដោយពិចារណាបន្ថែមលើមេរៀនទាំង៧ខាងក្រោមនេះដូចតទៅ៖

1. រូបសម្បត្តិ កំពស់ និងភាពស្រស់ស្អាតរបស់លោកអ្នក ធ្វើឲ្យជោគជ័យបានតែ 1% ប៉ុណ្ណោះ ប៉ុន្តែ 99% ជោគជ័យបានទទួលពីការខិតខំប្រឹងប្រែងធ្វើតែម្តង។

2. ពេលវេលាវានាំឲ្យមានរឿងល្អៗ និងរឿងអាក្រក់ដ៏អស្ចារ្យ ហេតុនេះលោកអ្នកនឹងទទួលបាននូវភាពសោកស្តាយ ឈឺចាប់បំផុត បើសិនធ្វើឲ្យខាតពេលវេលានោះ។

3. បើដើរ ឬអនុវត្តតាមច្បាប់ទម្លាប់ដែលត្រូវបានគេអនុវត្ត 99% នៃមធ្យមភាគមនុស្សម្នាទាំងឡាយ នោះវាគឺជាកំហុសដ៏ធំបំផុត។

4. បើលោកអ្នកមិនបានខិតខំប្រឹងប្រែង និងមិនបានគិតគូរពីហានិភ័យនៅដំណាក់ដំបូងនៃកិច្ចការណាមួយនោះទេក្នុងជីវិត នោះនឹងធ្វើឲ្យជីវិតយើងជួបនឹងគ្រោះ និងបញ្ហាមិនគួរឲ្យជឿ។

5. ការស្តាប់យោបល់របស់ឪពុកម្តាយ បងប្អូន និងមិត្តភ័ក្តិ អាចបង្អាក់ការគិតរបស់លោកអ្នកលើការជ្រើសរើសអាជីពដ៏ត្រឹមត្រូវណាមួយ។

6. លោកអ្នកមិនត្រូវធ្វើការអ្វីមួយសម្រាប់តែប្រាក់ (លុយ) ទេ ត្រូវធ្វើវាសម្រាប់មហិច្ឆិតា (ការចង់បាន) របស់ខ្លួនទៅវិញ ទើបប្រសើរបំផុត។

7. ការតវ៉ាទៅនឹងអ្វីៗ នឹងមិនដោះស្រាយបញ្ហាអ្វីកើតទេ តែលោកអ្នកត្រូវចាប់ផ្តើមរកដំណោះស្រាយវាតាំងពីដំបូង ទើបជាទ្រព្យបញ្ញាដ៏ល្អ។

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ