គួរ​យល់​ដឹង

គួរឲ្យអាណិត និងសរសើរមែននារីម្នាក់នេះ មិនទុកយាយនាងឲ្យនៅម្នាក់ឯងឡើយ

(អត្ថបទនេះអានចំនួន 1 នាទី)

ថ្មីៗនេះ បើយោងតាម Readers Portal បានបង្ហាញពីជីវភាព និងជីវិតរស់នៅរបស់នារីម្នាក់ ដែលគួរឲ្យចាប់អារម្មណ៍ អាណិត និង កោតសរសើរនាង ដោយការដែលទុកយាយនាងនៅផ្ទះម្នាក់ឯង មិនមែនជាជម្រើសរបស់នាងឡើយ ទោះនាងមិនមែនជាម្ចាស់ក្រុមហ៊ុន ឬម្ចាស់ហាង ឬអ្នកមាន។ រាល់ពេលនាងតែងតែនាំយាយរបស់នាងទៅជាមួយនាង ដោយផ្តល់នូវការយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ ក្នុងវ័យ៨៨ឆ្នាំទៅហើយរបស់យាយនាង។ ធម្មតាពេលចាស់ទៅ យាយនាងមិនមានកំលាំងឯណាទៅដើរបានយូរទេ ចឹងនាងក៏អៀវយាយនាងតែម្តង។

តាមស្ថិតិស្រាវជ្រាវដ៏ច្បាស់លាស់ និងទស្សនាវដ្តី Nursing បានបង្ហាញថា មនុស្សចាស់ប្រមាណ 50% ដែលកំពុងស្ថិតក្នុងការព្យាបាលពេលចាស់ជរា រោគសញ្ញាខ្លាំងជាងគេបំផុតនោះ គឺការមិនយកចិត្តទុកដាក់ ឬហាក់បោះបង់ពួកគាត់ចោល ដោយកូនៗ ឬចៅៗ មានកិច្ចការ ការងារ ឬរៀនសូត្រ ដោយទុកឲ្យគាត់នៅម្នាក់ៗឯងអោបនូវភាពឯការកនិយាយមិនត្រូវ។ ចំនួនមនុស្សចាស់ ៧០ម៉ឺន ក្នុងចំណោមទាំងអស់ ១លាន ២សែននាក់ ឃើញថាសុទ្ធតែមានរោគសញ្ញាផ្លូវចិត្តនៃភាពឯកានេះតែម្តង ហើយក្នុងនោះមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ផងដែររៀងរាល់ឆ្នាំថ្មីៗនេះ។

មនុស្សភាគច្រើនគិតថា មនុស្សចាស់ច្បាស់ជាមិនទម្លាប់ក្នុងបរិយាកាសនៃការរស់នៅបែបសម័យ ឬក្មេងៗដូចគាត់ឡើយ តែតាមពិតការយល់នេះ មិនទាន់គ្រប់គ្រាន់ និងត្រឹមត្រូវ 100%ឡើយ។ សម្រាប់យាយរបស់នាងវិញ គឺចង់ទៅក្រៅ មើលមនុស្សចេញចូល ទៅមកទៅវិញ និងការយកចិត្តទុកដាក់មកលើគាត់។

សរុបមក រឿងរ៉ាវសង្ខេបរបស់នារីរូបស្រស់ម្នាក់ដែលតែងតែអៀវយាយរបស់នាងទៅធ្វើការជាមួយនេះ គឺពិតជាគួរឲ្យកោតសរសើរ ដោយក្តីអាណិតអាសូរ និងគោរពមួយផងដែរ ក្នុងចំណោមកាយវិការ ឬទង្វើល្អៗជាច្រើនទៀតរបស់កូនៗ ចៅៗ របស់ជីដូនជីតា ប៉ាម៉ាក់ បងប្អូន នៃគ្រួសារនិមួយៗ ផ្សេងៗពីគ្នា៕

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ