គួរ​យល់​ដឹង

អនុវត្តន៍បានទាំង 4 ចំនុច នេះ លោកអ្នកនឹងគ្រប់គ្រងភាពជឿជាក់លើខ្លួនឯងបានជាក់ជាមិនខាន

(អត្ថបទនេះអានចំនួន 1 នាទី)

ភាពជឿជាក់លើខ្លួនឯង គឺជាជំនាញមួយដែលលោកអ្នកអាចរៀនសូត្របាន។ គ្មាននរណាម្នាក់កើតមកជាមួយនឹងភាព ជឿជាក់ដែលមានពីធម្មជាតិនោះទេ។ ចឹងដើម្បីគាស់កកាយ “ភាពជឿជាក់” ឲ្យកើតចេញមកសម្រាប់លោកអ្នក គួរអនុវត្តនូវ4ជំហានដូចខាងក្រោមនេះ (តែសូមចងចាំថា លោកអ្នកគួរអនុវត្តមួយជំហានម្តង សឹមទៅចាប់យកមួយជំហានបន្ទាប់ទៀត។ សូមកុំប្រញាប់ប្រញ៉ាលក្នុងការអនុវត្តជំហានទាំងនេះ)៖

1. គ្រប់គ្រងឲ្យបានលើកត្តាដែលបំផ្លាញភាពជឿជាក់

លោកអ្នកត្រូវជៀសឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន បែរជាមកញញឹមឲ្យបានញឹកញាប់ និងច្រើនឡើង ហើយឈប់ធ្វើការប្រៀបធៀបខ្លួនអ្នកនឹងអ្នកដទៃ ងាកមកបង្កើនការជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង ព្រមទាំងសម្លឹងមើលទៅឲ្យវែងឆ្ងាយទៅមុខ មិនត្រូវបែរមកក្រោយវិញទេ ជាពិសេសត្រូវប្រើការយកចិត្តទុកដាក់ខ្ពស់ ដោយបញ្ចេញនូវអ្វីដែលវិជ្ជមានសម្រាប់អ្នក និងអ្នកនៅជុំវិញអ្នក។

2. ស្វែងរកឲ្យឃើញថាតើលោកអ្នកមើលទៅយ៉ាងម៉េចដែរ

លោកអ្នកត្រូវរកឲ្យឃើញច្បាស់បំផុតថាតើលោកអ្នកមើលទៅយ៉ាងណាដែរ រួមនឹងការបញ្ចេញសម្លេងរបស់លោកអ្នកពេលនិយាយសន្ទនាជាមួយមនុស្សម្នាដទៃទៀត នៅគ្រប់ទីកន្លែងទោះនៅកន្លែងការងារ ឬកន្លែងណាផ្សេងក៏ដោយ។ លើសពីនេះ លោកអ្នកត្រូវធ្វើតេស្តខ្លួនឯងតាមបែបទំនាក់ទំនង (Communication Test) ថាតើឈានដល់កម្រិតណាហើយ?

3. ត្រូវបញ្ឈប់បន្ទាន់នូវអ្វីៗដែលចាត់ទុកជាការរំខាន

លោកអ្នកត្រូវស្វែងយល់ និងរកឲ្យឃើញថា អ្វីដែលលោកអ្នកកំពុងគិត និងធ្វើវាជាអ្វីដែលគ្រប់គ្នាគេគិត និងធ្វើបែបនោះដូចគ្នា។ បន្ទាប់មក លោកអ្នកត្រូវចាប់ឲ្យជាប់នូវរាល់ទម្លាប់មិនល្អទាំងឡាយដែលលោកអ្នកមាន​ ហើយត្រូវធ្វើយ៉ាងណាសម្របខ្លួន និងចរឹតលក្ខណៈលោកអ្នកទៅនឹងអ្វីដែលមើលទៅថាលោកអ្នកពិតជាមានភាពជឿជាក់ក្នុងខ្លួនខ្លាំង ដ៏អស្ចារ្យមួយ។

4. ត្រូវប្រើភាសាកាយវិការឲ្យបានប្រសើរបំផុត

លោកអ្នកត្រូវបង្កើតឲ្យមានជាលើកដំបូងនូវការចាប់អារម្មណ៍ដ៏អស្ចារ្យមួយសម្រាប់ខ្លួនឯង និងដៃគូសន្ទនា។ លើសពីនេះលោកអ្នកត្រូវរក្សាឲ្យបាននូវទំនាក់ទំនងលើកែវភ្នែក (Eye Contact) និងកាយវិការតាមរយៈដៃរបស់លោកអ្នក ហើយបន្ថែមដោយប្រេកង់សម្លេងឡើងចុះ តាមរបទនៃសាច់រឿងដែលកំពុងនិយាយ ដើម្បីបង្កើននូវការយកចិត្តទុកដាក់ឲ្យស៊ីនឹងសាច់រឿងកំពុងពិភាក្សា ឬនិយាយជាមួយដៃគូសន្ទនានោះ៕

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ