ជីវិត និងស្នេហា

នាងលេខាប្រាប់លោកនាយកថា៖ បង! ​​​​​​​​​​​​​​​​​​​​​​អូនមានផ្ទៃពោះហើយ… (រឿងអប់រំ ខ្លី ៗ)

(អត្ថបទនេះអានចំនួន 1 នាទី)

ព័ត៌មាន រាមកេរ្តិ៍ ថ្ងៃនេះសូមលើកយក រឿងខ្លី ៗ អប់រំបែបគតិ ចំនួន ៥ រឿង ដែលគួរពិចារណា ហើយតែងតែមានជួបប្រទះនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ដូចខាងក្រោមនេះ

នាងលេខាប្រាប់លោកនាយកថា៖ បង! ​​​​​​​​​​​​​​​​​​​​​​អូនមានផ្ទៃពោះហើយ...

រឿងទីមួយ៖ នាងលេខានិយាយទៅកាន់លោកនាយកថា៖

  • 👩‍💼បង! ​​​​​​​​​​​​​​​​​​​​​​អូនមានផ្ទៃពោះហើយ​​​​​​​​​​​​​​​​​​​​​​
  • 👨‍💻លោកនាយកនៅបន្តធ្វើការធម្មតា​​​​​​​​​​​​​​​​​​​​​​ រួចញញឹមឆ្លើយតប៖ ​​​​​​​​​​​​​​​​​​​​​​បងបានគ្រាវយូរណាស់ហើយ​​​​​​​​​​​​​​​​​​​​​​
  • 👩‍💼នាងលេខាភ្ញាក់ព្រើត រួចញញឹមនិយាបន្ត៖ ​​​​​​​​​​​​​​​​​​​​​​
  • 👩‍💼អូនគ្រាន់តែនិយាយលេងតើស៍ ​​​​​​​​​​​​​​​​​​​​​​
  • 👨‍💻លោកនាយកលើកកែវទឹកផឹកហើយដាក់ចុះ ​​​​​​​​​​​​​​​​​​​​​​គាត់ញញឹមនិងនិយាយបន្ថែម៖
  • 👨‍💻បងក៏និយាយលេងដែរ។​​​​​​​​​​​​​​​​​​​​​​

*រស់នៅក្នុងសង្គម បើជួបបញ្ហាយើងកុំស្លន់ស្លោរ​​​​​​​​​​​​​​​​​​​​​​ ត្រូវរក្សាស្មារតីឲ្យបានហ្នឹងនរសិន ​​​​​​​​​​​​​​​​​​​​​​ទើបអាចរកឃើញដំណោះស្រាយសមស្រប​​​​​​​​​​​​​​​​​​​​​​។

រឿងទីពីរ៖​​​​​​​​​​​​​​​​​​​​​​ បុរសបីនាក់ទៅដណ្តឹងប្រពន្ធក្នុងពេលតែមួយ ​​​​​​​​​​​​​​​​​​​​​​មេបាខាងស្រីសុំឲ្យពួកគេណែ​​​​​​​​​​​​​​​​​​​​​​នាំខ្លួន៖

  • 👳‍♀️បុរសទីមួយ៖ ​​​​​​​​​​​​​​​​​​​​​​ខ្ញុំមានមានប្រាក់ក្នុងគនណីជាង 500​​​​​​​​​​​​​​​​​​​​​​ លាន
  • 👨‍✈️បុរសទីពីរ៖ ​​​​​​​​​​​​​​​​​​​​​​ខ្ញុំមានអចលនៈទ្រព្យដែលមានតម្លៃ ​​​​​​​​​​​​​​​​​​​​​​ជាង 1000 លាន
  • 💁‍♂️បុរសទីបី៖ ​​​​​​​​​​​​​​​​​​​​​​ខ្ញុំពុំមានអ្វី ក្រៅពីកូននៅក្នុងផ្ទៃរបស់កូនស្រីលោកអ៊ុំទេ​​​​​​​​​​​​​​​​​​​​​​

*ក្នុងការប្រកួតប្រជែងមិនប្រាកដថា​ ​​​​​​​​​​​​​​​​​​​​​​មានលុយច្រើនគឺឈ្នះទេ ​​​​​​​​​​​​​​​​​​​​​​តែត្រូវចេះប្រើគំនិតដើម្បីយកឈ្នះ។

រឿងទីបី៖ ​​​​​​​​​​​​​​​​​​​​​​នៅក្នុងព្រៃមួយមានសត្វតោ​​​​​​​​​​​​​​​​​​​​​​ពីរនាក់ម៉ែកូនកំពុងរស់នៅ ​​​​​​​​​​​​​​​​​​​​​​តោកូនសួរទៅតោម៉ែថា៖

  • តើសុភមង្គល​​​​​​​​​​​​​​​​​​​​​​នៅឯណាទៅម៉ែ?​
  • តោម៉ែស្តាប់ហើយតបវិញ៖​​​​​​​​​​​​​​​​​​​​​​
  • សុភមង្គលគឺនៅលើកន្ទុយរបស់កូនហ្នឹង​​​​​​​​​​​​​​​​​​​​​​

កូនតោខំរត់តាមចាប់សុភមង្គលដែលនៅលើកន្ទុយរបស់វា​​​​​​​​​​​​​​​​​​​​​​ តែចាប់មិនបានសោះ។​​​​​​​​​​​​​​​​​​​​​​ តោម៉ែសម្លឹងមើល​​​​​​​​​​​​​​​​​​​​​​កូនហើយនិយាយ​​​​​​​​​​​​​​​​​​​​​​ទាំងរីករាយថា៖​​​​​​​​​​​​​​​​​​​​​​
-កូនល្ងង់របស់ម៉ែ! ​​​​​​​​​​​​​​​​​​​​​​កូនគ្រាន់តែងើបក្បាលឡើង ​​​​​​​​​​​​​​​​​​​​​​ហើយដើរទៅមុខ ​​​​​​​​​​​​​​​​​​​​​​នោះវានឹងទៅតាមកូន​​​​​​​​​​​​​​​​​​​​​​រហូតអស់មួយជីវិតហើយណា​​​​​​​​​​​​​​​​​​​​​​។

*ពេលខ្លះយើងខំប្រឹងធ្វើ​​​​​​​​​​​​​​​​​​​​​​រឿងជាច្រើន​​​​​​​​​​​​​​​​​​​​​​ដើម្បីស្វែងរកសេចក្តីសុខ​​​​​​​​​​​​​​​​​​​​​​ សុភមង្គល ប៉ុន្តែតែយើងនៅតែមិនបានសុខ​​​​​​​​​​​​​​​​​​​​​​​​ ហើយបើយើង​​​​​​​​​​​​​​​​​​​​​​ចេះរស់នៅជាមួយអ្វីដែលខ្លួនមាន​​​​​​​​​​​​​​​​​​​​​​ មិនហួងហែង ​​​​​​​​​​​​​​​​​​​​​​មិនលោភលន់នោះ ​​​​​​​​​​​​​​​​​​​​​​នឹងអាចទទួលបានសេចក្តីសុខផងដែរ។

រឿងទីបួន៖ ​​​​​​​​​​​​​​​​​​​​​​នារីម្នាក់ពីការភ្នែកទាំងគូរ ​​​​​​​​​​​​​​​​​​​​​​នាងគ្មានអ្វីក្រៅពីបុរសម្នាក់ដែល​​​​​​​​​​​​​​​​​​​​​​ស្រលាញ់នាងនោះទេ​​​​​​​​​​​​​​​​​​​​​​។ ថ្ងៃមួយបុរសនោះសួរនាងថា៖​​​​​​​​​​​​​​​​​​​​​​ បើភ្នែកអូនអាច​​​​​​​​​​​​​​​​​​​​​​មើលឃើញវិញ ​​​​​​​​​​​​​​​​​​​​​​តើអូននៅស្រលាញ់បងទេ? ​​​​​​​​​​​​​​​​​​​​​​នារីពិការភ្នែកឆ្លើយតបទាំងមិនរេរា៖​​​​​​​​​​​​​​​​​​​​​​

-អូននៅតែស្រលាញ់បងរហូត ​​​​​​​​​​​​​​​​​​​​​​មិនកែប្រែឡើយ។ មួយរយៈក្រោយ​​​​​​​​​​​​​​​​​​​​​​មកនាងទទួល​​​​​​​​​​​​​​​​​​​​​​បានការបរិច្ចាកកែវភ្នែកទាំងគូរ​​​​​​​​​​​​​​​​​​​​​​ ​ពេលនោះនាងទើបដឹងថា ​​​​​​​​​​​​​​​​​​​​​​បុរសដែលស្រលាញ់នាង​​​​​​​​​​​​​​​​​​​​​​នោះគឺជាជនពិការភ្នែក​​​​​​​​​​​​​​​​​​​​​​ ហើយនាងក៏បានបដិសេធ​​​​​​​​​​​​​​​​​​​​​​ពេលបុរសនោះចូលស្តីដណ្តឹង​​​​​​​​​​​​​​​​​​​​​​។

*ពេល​​​​​​​​​​​​​​​​​​​​​​ខ្លះចំណុចខ្វះខាត ​​​​​​​​​​​​​​​​​​​​​​អវិជ្ជមាន ទង្វើអាក្រក់​​​​​​​​​​​​​​​​​​​​​​រសប់មនុស្សនៅក្បែរ​​​​​​​​​​​​​​​​​​​​​​យើង(ប្តីប្រពន្ធ ​​​​​​​​​​​​​​​​​​​​​​ម៉ែពុក បងប្អូន កូន…)​​​​​​​​​​​​​​​​​​​​​​ គឺជាការសម្ងំលះបង់របស់ពួកគេ​​​​​​​​​​​​​​​​​​​​​​ដើម្បីយើងដោយស្ងៀមស្ងាត់​​​​​​​​​​​​​​​​​​​​​​ ហេតុនោះសូម​​​​​​​​​​​​​​​​​​​​​​កុំក្បត់ពួកគាត់ទាំង​​​​​​​​​​​​​​​​​​​​​​មិនមានការពិចារណា​​​​​​​​​​​​​​​​​​​​​​។

រឿងទីប្រាំ៖ កូនប្រុសស្តាប់តាមប្រពន្ធចង់យកម្តាយជរាទៅចោលក្នុងព្រៃ។ ថ្ងៃមួយគាត់ប្រាប់ម្តាយថា​៖

  • 🙎‍♂️ខ្ញុំចង់នាំម៉ែ​​​​​​​​​​​​​​​​​​​​​​ទៅលេងក្នុងព្រៃម្តង ​​​​​​​​​​​​​​​​​​​​​​ឲ្យម៉ែបានសប្បាយចិត្ត។ ​​​​​​​​​​​​​​​​​​​​​​
  • 👵ម្តាយរីករាយហើយ​​​​​​​​​​​​​​​​​​​​​​ក៏ឡើជិះករកូន​​​​​​​​​​​​​​​​​​​​​​ចេញដំណើរទៅយ៉ាងឆ្ងាយ។​​​​​​​​​​​​​​​​​​​​​​
  • 🙎‍♂️ស្រាប់តែកូនប្រុស​​​​​​​​​​​​​​​​​​​​​​ឃើញម្តាយកំពុងរាយ​​​​​​​​​​​​​​​​​​​​​​គ្រាប់សណ្តែកតាមផ្លូវ​​​​​​​​​​​​​​​​​​​​​​ គាត់ក៏ខឹងហើយស្រែកខ្លាំងៗថា៖​​​​​​​​​​​​​​​​​​​​​​
  • 🙎‍♂️ម៉ែឯងរាយគ្រាប់សណ្តែកធ្វើអី?​​​​​​​​​​​​​​​​​​​​​​
  • 👵ម្តាយក៏តបវិញទាំងរីករាយ​​​​​​​​​​​​​​​​​​​​​​
  • 👵កូនម៉ែ! ចូលព្រៃជ្រៅអញ្ចឹង​​​​​​​​​​​​​​​​​​​​​​ ម៉ែក្លាចពេលកូនចេញ​​​​​​​​​​​​​​​​​​​​​​ទៅវិញម្នាក់ឯងរកផ្លូវវមិនឃើញ។​​​​​​​​​​​​​​​​​​​​​​
  • 🙎‍♂️ពេលនោះកូនប្រុសគាត់ក៏បាន​​​​​​​​​​​​​​​​​​​​​​ត្រហូយំអោបម្តាយយ៉ាងឈឺចាប់។​​​​​​​​​​​​​​​​​​​​​​

*នៅក្នុងលោកនេះមាន​​​​​​​​​​​​​​​​​​​​​​មនុស្សតែម្នាក់គត់ដែល​​​​​​​​​​​​​​​​​​​​​​ស្រលាញ់យើង​​​​​​​​​​​​​​​​​​​​​​ដោយគ្មានលក្ខខណ្ឌ ​​​​​​​​​​​​​​​​​​​​​​ហេតុនោះសូមកុំភ្លេចមើលថែគាត់​​​​​​​​​​​​​​​​​​​​​​ កុំបោះបង់គាត់ពេលគាត់ចាស់ជរា​​​​​​​​​​​​​​​​​​​​​​ ឈឺថ្កាត់៕

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ