គួរ​យល់​ដឹង

ពលទាហានរកងាយ មេទ័ពកម្ររកបាន (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

(អត្ថបទនេះអានចំនួន 1 នាទី)

ចង់រកពលទាហានរាប់ពាន់រាប់ហ្មឺនក៏មិនពិបាកអ្វី តែបើចង់រកមេដឹកនាំទ័ពដែលពួកែឈ្លាសវៃ ជំនាញការសឹកសង្គ្រាមសូម្បីតែម្នាក់ក៏ពិបាករកណាស់ទៅហើយ។

ហានស៊ិន ចូលចិត្តអានតម្រាពិជ័យសង្រ្គាមតាំងពីក្មេង ធ្វើឲ្យគេមានជំនាញផ្នែកខាងទាហានយ៉ាងជាក់លាក់។ ដំបូងឡើយ គេបានចូលរួមជាមួយទ័ពរបស់សៀងវី តែមិនបានទទួលនាទីសំខាន់ទើបក្រោយមកបានរត់គេចមកនៅជាមួយទ័ពរបស់ លិវប៉័ងវិញ តែក៏បានទទួលនាទីត្រឹមជាអ្នកមើលថែឃ្លាំងស្បៀងអាហារ ធ្វើឲ្យហាន ស៊ិនមានអារម្មណ៍ខកបំណងជាខ្លាំង។ ក្រោយមកមាននាយទាហានមួយចំនួន ឃើញថាលិវប៉័ងគ្មានអនាគតទើបនាំគ្នាគេចទាហាន ដែលក្នុងនោះក៏រួមទាំងហាន ស៊ិនផងដែរ។

ពលទាហានរកងាយ មេទ័ពកម្ររកបាន

ពលទាហានរកងាយ មេទ័ពកម្ររកបាន (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

ពេលសៀវហឺដែលជាមនុស្សជិតស្និទ្ធរបស់លិវប៉័ងដឹងថាហានស៊ិនគេចទៅដូច្នោះក៏តក់ក្រហល់យ៉ាងខ្លាំង ប្រញាប់លោតឡើងលើខ្នងសេះដេញតាម ហានស៊ិនទៅភ្លាម ពេលបានជួបហើយក៏និយាយចរចាលួងលោមរហូតហានស៊ិន ព្រមត្រឡប់មកវិញ។ កាលលិវប៉័ងបានជ្រាបរឿងរ៉ាវក៏ចម្លែកក្នុងចិត្តសួរសៀវហឺថា ព្រោះហេតុអ្វីទើបចាំបាច់ទៅតាមនាយទាហានតូចតាចដែលគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ ម្នាក់នោះមកវិញធ្វើស្អី។ សៀវហឺប្រាប់លិវប៉័ងថា ហានស៊ិនគឺជាមនុស្សដែលមាន ភាពឈ្លាសវៃក្នុងរឿងសឹកសង្គ្រាមខ្លាំងណាស់ ពលទាហានរត់ទៅអាចកែនថ្មីបាន តែបើហានស៊ិនទៅហើយ ក៏ពិបាកនឹងរកមេទ័ពដែលមានភាពឈ្លាសវៃដូច្នេះបានទៀត បើចង់ដណ្តើមផែនដីជាមួយសៀងវី ក៏គួរគប្បីប្រគល់តំណែងសំខាន់ឲ្យដល់ ហានស៊ិនទើបអាចយកឈ្នះសៀងវីបាន។ នៅទីបំផុតលិវប៉័ងក៏ស្តាប់បង្គាប់សៀវហឺ តែងតាំងហានស៊ិនជាមេទ័ពធំ។

តាំងពីពេលនោះមកហានស៊ិនបាននាំទ័ពវាយប្រហារសៀងវីឲ្យបរាជ័យជាច្រើនលើកច្រើនគ្រា ទ័ពក្រុងវើយក្រុងចាវក៏ត្រូវបានវាយប្រហារឲ្យដកថយទៅដែរ ទ័ពក្រុងឈី ក៏ព្រមចុះចាញ់។ ហានស៊ិនបានសាងវីរកម្មក្នុងការយកជ័យជំនះលើសត្រូវរហូតលិវប៉័ងអាចរួបរួមផែនដីបានសម្រច។

ក្នុងប្រវត្តិសាស្រ្តនៅមានមេទ័ពដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងជាច្រើនទៀត ពួកគេមានសក្តានុភាពក្នុងការនាំទាហានចូលច្បាំង និងមានជំនាញក្នុងរឿងសឹកសង្គ្រាម ទប់ទល់ការលុកលុយពីខាងក្រៅប្រទេស រក្សាប្រទេសជាតិមាតុភូមិ សាងកេរិ៍្តឈ្មោះពិរោះល្បីអស់កាលជាយូរអង្វែង ដូចជាមេទ័ព លីកួង នៅរាជវង្សហាន់ គួជឺអ៊ី ក្នុង សម័យរាជវង្សថាំង ង៉ាក់ហ៊ុយ ក្នុងសម័យរាជវង្សសុង ឈីជីកួង ក្នុងសម័យរាជវង្សមិង ជើងឈើងកុង ក្នុងសម័យរាជវង្សឈិង។

បច្ចុប្បន្នសុភាសិតមួយបទនេះ បានបំប្លែងអត្ថន័យក្លាយទៅជាដូច្នេះថា នៅក្នុងអង្គការសេដ្ឋកិច្ចពាណិជកម្ម ភ្នាក់ងារធម្មតាៗ ទួរទៅនោះរកងាយ តែនឹងរកអ្នកគ្រប់គ្រងដែលឆ្លាតវាងវៃម្នាក់គឺជារឿងពិបាកខ្លាំងណាស់ លទ្ធផលការងារដែលអ្នកគ្រប់គ្រងម្នាក់បានសាងឡើង គឺជារបស់ដែលភ្នាក់ងាររាប់រយនាក់រួមគ្នាក៏មិនអាចធ្វើបានដែរ។

មេទ័ពដែលអសមត្ថភាពនាំទាហានចេញទៅធ្វើសឹក ក៏ស្មើនឹងការនាំទាហានទៅស្លាប់ម្តងច្រើនគ្នានោះឯង។ ចំណែកមេទ័ពដែលខ្លាំងពូកែអាចនាំទាហានចេញធ្វើសឹកសង្គ្រាមពង្រីកដែនដីដ៏ធំធេង ដូចមានពាក្យពោលថា “ទាហានពូកែ ក៏ពួកែបានតែម្នាក់ឯង មេទ័ព ពួកែគឺពូកែទាំងកងទ័ព” ដែលការពិតគឺវាដូច្នេះឯង។

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ