រឿងនិទាន

ជំងឺអន្ទះសា ឬ ចិត្ដក្ដៅ (រឿងនិទានខ្លី ៗ បង្រៀនគំនិត)

(អត្ថបទនេះអានចំនួន 1 នាទី)

កាលសម័យដើម មានបុរសអន្ទះសា (ចិត្ដក្ដៅ) មា្នក់ចូលទៅក្នុងហាងគុយទាវមួយកន្លែង ។ គេមិនទាន់បានកុម្ម៉ង់អ្វីនៅឡើយផង ស្រាប់តែ ស្រែកឡោងៗថា “ ហេតុអីបានជាមិនដាក់គុយទាវមកឲ្យយើង? ” ថាហើយគេក៏អង្គុយចុះទៅ ! ឯម្ចាស់ហាងក៏ចិត្ដក្ដៅមិនធម្មតាដែរ។ គេយកគុយទាវ មួយចានចាក់លើតុពីមុខបុរសនោះ ហើយនិយាយថា “ ឆាប់ប្រមូលស៊ីទៅ ! យើង ប្រញាប់យកចានទៅលាង ! ” ??? បុរសនោះខឹងជាខ្លាំង ពេលត្រឡប់មកដល់ផ្ទះ គេក៏រអ៊ូដាក់ប្រពន្ធ ” យឺស ! អាគាត់នេះ វាធ្វើឲ្យអញ ខឹងចង់ងាប់!…” និយាយមិនទាន់ចប់ស្រួលបួលផង ប្រពន្ធក៏ប្រមែប្រមូលសំពត់អាវ ហើយនិយាយ ខ្លាំងៗ ដាក់ប្ដី…” បើឯងងាប់ ខ្ញុំនឹងអាលទៅរៀបការប្ដីថ្មីទៀត ! ” គ្រាន់តែនិយាយចប់ភ្លាម ប្រពន្ធនោះក៏មិនអន់ប៉ុន្មានដែរ នាងវេច បង្វេចចេញពីផ្ទះ ទៅរៀបការប្ដីថ្មីតាមចិត្ដក្ដៅអញ្ចឹងទៅ ។

ជំងឺអន្ទះសា ឬ ចិត្ដក្ដៅ

ការបានត្រឹមតែ មួយយប់ ស្អែកឡើង លោកប្ដីថ្មីក៏បន្ទាន់ណាស់ដែរ គេសុំលែងក្ដៅៗ តែម្ដង ។ ដល់ប្រពន្ធសួរថា” ម៉េចក៏ ប្រញាប់លែងគ្នាម្ល៉េះ ? ” ប្ដីថ្មីនោះឆ្លើយដោយអាការះ មិនសប្បាយចិត្ដថា “ រហូតមកដល់ ថ្មើណេះហើយ ឯងរកកូនប្រុសឲ្យយើង តែម្នាក់ក៏មិនបានដែរ តើឲ្យយើងចាំដល់អង្កាល់ ណាទៀត ! ” ???…

រឿងនេះ ចង់បង្រៀនថា ៖ ជំងឺអន្ទះសា ឬចិត្ដក្ដៅ គឺជាចរិតនិស្ស័យរបស់បុគ្គលម្នាក់ៗ ប៉ុន្ដែបើវាជ្រុលហួសពី បែបបទពិតរបស់ធម្មជាតិ វានឹងនាំឲ្យកើតជាវិបត្ដិផ្សេងៗ មកដល់ខ្លួនទៅវិញ ព្រោះដំណើរការវិវត្ដន៏របស់វត្ថុទាំងពួង វាអាស្រ័យទៅលើ បែបបទដ៏សមស្រប នឹងពេលវេលាកំណត់មួយដ៏ជាក់លាក់ ។

ហេតុនេះ យើងត្រូវសម្របទៅតាម បែបបទ មិនមែនអាចបញ្ជាបែបបទផ្សេងៗ ឲ្យស្របតាមតែចិត្ដយើងទេ ។ ការចង់ឲ្យអ្វីៗកើតភ្លាមៗ តាមចិត្ដក្ដៅរបស់ខ្លួន វាមិនខុសពីយកខ្ញែរ មករោយ លើខ្លួននោះឡើយ …។

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ