លៀសហាល នៅតែជាអាហារដ៏ពេញនិយមសម្រាប់ពលរដ្ឋកម្ពុជា ដែលសម្បូរអ្នកចូលចិត្តបរិភោគណាស់ជាពិសេសគឺយកមកពិសាជាមួយនឹងអាហារថ្ងៃត្រង់តែម្ដង។ ព័ត៌មាន រាមកេរ្តិ៍ សូមណែនាំពីរបៀបធ្វើ លៀសហាល ២ រសជាតិ (លៀសហាលម្រេចខ្មៅ, លៀសហាលម្ទេស) នឹង ទឹកអំពិលទុំ ដូចខាងក្រោម៖

វិធីធ្វើលៀសហាល ២ រសជាតិ នឹង ទឹកអំពិលទុំ
១. លៀសហាលម្រេចខ្មៅ
- លៀស ៥ កំប៉ុង
- ម្រេច 2 ស្លាបព្រា
- ស្ករស ៤ ស្លាបព្រា
- អំបិល ២ ស្លាបព្រា
- ម្សៅស៊ុប ៣ ស្លាបព្រា
- បីចេង កន្លះ ស្លាបព្រា
- ខ្ទឹមស ១ ដុំ
វិធីធ្វើ: លាងខ្ទឹមឲ្យស្អាត បុកទាំងសំបកឲ្យបែកល្អ បន្ទាប់មកដាក់ ម្រេច ស្ករ អំបិល បីចេង ម្សៅស៊ុប បុកច្របល់ជាមួយខ្ទឹម រួចយកមកច្របល់ជាមួយលៀស រួចដាក់ហាលនឹងថាសដែក (ឆាប់ឆ្អិន)

វិធីធ្វើលៀសហាល ២ រសជាតិ នឹង ទឹកអំពិលទុំ
២. លៀសហាលម្ទេស
- លៀស ៥ កំប៉ុង
- ម្ទេស ២០ គ្រាប់
- ខ្ទឹមស ២ ដុំ
- អំបិល ៦ ស្លាបព្រា
- បីចេង ១ ស្លាបព្រា
- ស្ករស ១ ស្លាបព្រា
វិធីធ្វើ: បុកខ្ទឹមនឹងម្ទេស ឲ្យបែកល្អ បន្ទាប់មកដាក់ អំបិល ស្ករ បីចេង បុកច្របល់ឲ្យលឿន (ដើម្បីកុំឲ្យជោរទឹក) រួចយកទៅច្របលជាមួយលៀសឲ្យលឿន រួចដាក់ហាមភ្លាមលើថាសដែក ។
ចំណាំ
- លៀសត្រូវត្រាំទឹកយ៉ាងតិច ២ ម៉ោង ដើម្បីឲ្យវាចេញដី រួចលាងឲ្យស្អាត ។
- ម៉ោងហាលដែលល្អគឺម៉ោង ៩ ព្រឹក ដល់ ម៉ោង ១២ ទៅម៉ោងមួយ ឆ្អិនហើយ។
ធ្វើទឹកត្រីអំពិលទុំ
លាយអំពិលទុំជាមួយទឹកច្របល់អោយសប់ ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ម្ទេស កូអោយចូលជាតិសព្វ យកខ្ទឹមសបំពងខ្លាញ់អោយក្រហម សឹមចាក់ទឹកអំពិលទុំដែលលាយគ្រឿងឆាអោយឆ្អិនរាងខាប់ល្មមហើយជាស្រេច។
