ទេសចរណ៍

វាលស្មៅប្រាសាទអង្គរ នឹងមានភាពបៃតងទាំង ខួបប្រាំងខួបវស្សា ក្នុងឆ្នាំ ២០២០

(អត្ថបទនេះអានចំនួន 2 នាទី)

នេះបើយោងតាមទំព័រហ្វេសបុក របស់ នាយកដ្ឋានផ្សព្វផ្សាយ ដើម្បីលើកកម្ពស់សោភ័ណភាព ភាពស្រស់ស្រាយ ទេសភាពបៃតង និងបរិស្ថានល្អក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ កែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវនិងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិវាលស្មៅទាំងខួបប្រាំងខួបវស្សា។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបង្ហាញពីមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមកក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់សោភ័ណភាពនិងទេសភាពបៃតង និងផែនការអនាគតរបស់អាជ្ញាធរជាតិអប្សរាដើម្បីបន្តរៀបចំសោភ័ណភាពបរិស្ថាន ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។ ជាក់ស្ដែង ក្រុមការងារកំពុងតែបានធ្វើការដកហូតដើមឈើនិងកាត់ក្រីមែកឈើដែលប៉ះពាល់ដល់ទេសភាពប្រាសាទជាទីគយគន់របស់ភ្ញៀវទេសចរ រៀបចំបង្កើនទេសភាពបៃតងនៅខាងត្បូងប្រាសាទអង្គរវត្ត ការបញ្ចូលទឹកក្នុងស្រះខាងត្បូង។ ល។ ដូច្នេះអ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្តន៍ និងផែនការអនាគតគឺសំដៅលើកកម្ពស់សោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនត្រឹមតែប្រាសាទអង្គរវត្តនោះទេ តែរមណីយដ្ឋានអង្គរទាំងមូល។

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

ដោយឡែក អំពីការរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្តវិញ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដែលនឹងធ្វើការស្រោចស្មៅឲ្យមានភាពបៃតងទាំងខួបប្រាំងខួបវស្សា ហើយកិច្ចការនេះនឹងត្រូវអនុវត្តន៍ឱ្យរួចរាល់នៅក្នុងឆ្នាំ២០២០។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរារៀបចំឲ្យមានមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ ការរៀបចំចំណតត្រឹមត្រូវ ពិសេសរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ និងការដាំកូនឈើឡើងវិញ កែលម្អបរិស្ថាននៅទីនោះឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

អត្ថបទនិងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ

 

 

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ