គួរ​យល់​ដឹង

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំ ថ្នាំ ៤ ប្រភេទ ដែលគួរត្រៀមទុកក្នុងផ្ទះជាប្រចាំ

(អត្ថបទនេះអានចំនួន 1 នាទី)

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំបងប្អូនប្រជាពលរដ្ឋ គួរតែមានថ្នាំ៤ប្រភេទដែលគួរត្រៀមទុកក្នុងផ្ទះជាប្រចាំ ជៀសវាងពេលយប់ ជួបប្រទះជំងឺទាំងអស់នោះ ដែលអាចនឹងបង្កឱ្យមានផលលំបាកយ៉ាងខ្លាំងដល់សមាជិកក្នុងគ្រួសារ។

បញ្ហាឈឺថ្កាត់នៅពេលយប់ព្រលប់ តែងកើតមានឡើងដោយមិនអាចចៀសផុត ជាពិសេសគឺជំងឺឈឺចុកចាប់ ណែនទ្រូង ហេវហត់អស់កម្លាំង ឈឺក្បាល វិលមុខ ចុករួយសរសៃ និងរបួសស្នាមជាដើម។ ប្រសិនបើមានបញ្ហាឈឺថ្កាត់នៅពេលយប់ព្រលប់បែបនេះ នឹងបង្កឱ្យមានផលលំបាកយ៉ាងខ្លាំងដល់សមាជិកក្នុងគ្រួសារ ព្រោះថា ចំពោះអ្នកនៅតាមទីជនបទមួយចំនួនគ្មានគ្រូពេទ្យនៅក្បែរផ្ទះនោះទេ ហើយប្រសិនបើមាន ពេលយើងទៅគោះទ្វារហៅគ្រូពេទ្យ ក៏គ្រូពេទ្យមិនងាយនឹងក្រោកឡើងលក់ថ្នាំឱ្យយើងដែរ។ ដូច្នេះគ្រប់ក្រុមគ្រួសារទាំងអស់ ជាពិសេសគ្រួសារនៅតាមតំបន់ដាច់ស្រយាល គួរតែមានថ្នាំ៤ប្រភេទប្រចាំក្នុងផ្ទះជានិច្ច ដែលថ្នាំទាំងនោះរួមមាន៖

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី 1

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី

ទី១ ថ្នាំអាស្ពីរីន: មានមុខងារជួយកាត់បន្ថយការឈឺចុកចាប់ និងអាការៈណែនដើមទ្រូង។ ថ្នាំនេះ ក្រោយពេលលេបហើយមានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែវានឹងធ្វើឱ្យប៉ះពាល់ដល់ក្រពះ ប្រសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវ។ នៅស្រុកគេ គេញ៉ាំថ្នាំអាស្ពីរីននេះជាប្រចាំ ព្រោះវាជួយឱ្យឈាមរាវ កាត់បន្ថយការកកស្ទះសរសៃឈាម ឬគាំងបេះដូងជាដើម។

ទី២ ថ្នាំក្រហម: គឺមានមុខងារយ៉ាងមានប្រសិទ្ធភាពបំផុតនៅពេលយើងមានរបួសស្នាម ឬដំបៅ ដោយយើងគ្រាន់តែយកវាមកលាបលើមុខរបួស ឬដំបៅ បន្ទាប់មកយកបង់​មក​បិទពីលើជាការស្រេច។

ទី៣ ថ្នាំ B-Complex: ជាប្រភេទថ្នាំម្យ៉ាងដែលសម្បូរទៅដោយវីតាមីន រួមមានវីតាមីន B, B1, B2, B6 និង B12 ដែលអាចជួយដល់សរសៃ​ខួរក្បាលរបស់យើងធ្វើឱ្យយើងមិនសូវហត់ ធ្វើអ្វីក៏មិនសូវអស់កម្លាំង មិនសូវគិតច្រើន ខួរក្បាលត្រជាក់ គេងលក់ស្រួល និងធ្វើ​ឱ្យ​ឈាមយើងដើរស្រួល ម្យ៉ាងក៏ធ្វើឱ្យក្មេងរៀនពូកែ និងឆ្លាតវាងវៃផងដែរ។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី 1

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី

ទី៤ ថ្នាំជាតិដែក: វាជាប្រភេទថ្នាំដែលមានមុខងារច្រើនយ៉ាង ហើយមិនត្រឹមតែស្រ្តីទេដែលអាចលេបបាន សូម្បីបុរសក៏អាចលេបថ្នាំនេះបានដែរ ដ្បិតអីវាជួយឱ្យយើងមានសុខភាពល្អ។ ថ្នាំនេះ បើយើងលេបក្នុងមួយថ្ងៃពីរបីគ្រាប់នៅពេលបាយរួច នោះវានឹងធ្វើឱ្យយើងមានសុខភាពល្អ លែងងងឹតមុខ លែងវិល លែងចុកខ្នង លែងចុកចង្កេះ ហើយបើចំពោះបុរសគាត់ធ្វើការមានកម្លាំងជាងមុន លែងរសេះរសោះដៃជើង គេងលក់ស្រួល ខួរក្បាលស្រឡះល្អ ចំណែកស្រីៗមកថ្ងៃខែ (មករដូវ) ក៏ទៀងទាត់ រីឯក្មេងៗក៏រៀនចេះជាងមុនដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មុននឹងពិសាថ្នាំប្រភេទណាមួយ ខ្ញុំសូមផ្ដល់ជាយោបល់ថា អ្នកចាំបាច់ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន៕

ដកស្រង់ពី៖ MJQ University Press

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ