ភូមិធម្មជាតិរុនតាឯក បានបង្កើតឡើងនៅក្នុងឆ្នាំ 2004 នៅក្នុងតំបន់ទេសចរណ៍នេះមានប្រជាជនរស់នៅ 100 គ្រួសារ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចដើរកម្សាន្ត និងមើលពីការរស់នៅរបស់ប្រជាជននៅទីជនបទ និងទេសភាពវាលស្រែខៀវស្រងាត់ និងពេលយប់ឡើងនៅទីនោះមានការបង្ហោះគោម ឱ្យភ្ញៀវទេសចរមើលកម្សាន្តថែមទៀតផង។
ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ
នេះបើយោងតាមទំព័រហ្វេសបុក របស់ នាយកដ្ឋានផ្សព្វផ្សាយ ដើម្បីលើកកម្ពស់សោភ័ណភាព ភាពស្រស់ស្រាយ ទេសភាពបៃតង និងបរិស្ថានល្អក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ កែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តដោយចាប់ផ្តើមពីការដាំស្មៅ