ទូរស័ព្ទដៃ

Samsung បង្ហាញគំរូទូរស័ព្ទប្រភេទថ្មីអាចបត់អេក្រង់បាន “Foldable Infinity Flex Phone”

(អត្ថបទនេះអានចំនួន 1 នាទី)

បច្ចេកវិទ្យាផលិតអេក្រង់នៅលើពិភពលោកយើង Samsung ក៏ជាក្រុមហ៊ុនធំមួយផងដែរ បើធៀបនឹងក្រុមហ៊ុន LG។ សូម្បីតែក្រុមហ៊ុន Apple Inc. ក៏ទិញអេក្រង់ពីក្រុមហ៊ុន Samsung ដែរ។ អស់រយៈពេលយ៉ាងយូរហើយដែល ក្រុមហ៊ុននាំមុខកូរ៉េមួយនេះបានប្រកាសពីទូរស័ព្ទដែលអាចបត់អេក្រង់បាន ដោយមានគំរូសាកល្បងជាច្រើនកន្លងមក ប៉ុន្តែកាលពីសប្តាហ៍មុន Samsung បានបញ្ចេញមកហើយគំរូទូរស័ព្ទដែលមានអេក្រង់ខាងមុខមួយ និងអេក្រង់ធំបត់នៅខាងក្នុង ដែលមានឈ្មោះថា Foldable Infinity Flex Phone។

ទូរស័ព្ទគំរូសាកល្បងចុងក្រោយគេនេះ អាចជាជម្រើសរបស់ Samsung ក្នុងការផលិត ប៉ុន្តែសម្រាប់ ​Reamker.com បានយល់ឃើញថា៖ “តើអ្នកប្រើប្រាស់មានចំណាប់អារម្មណ៍ចង់ប្រើប្រាស់វាឬទេ? បើរូបរាងវាបែបហ្នឹង ហើយច្រងេងច្រង៉ាងដូច Tablet ចឹងពេលបត់បើកអេក្រង់ខាងក្នុងនោះ។ វាពិតជាពិបាកកាន់ដោយដៃម្ខាងណាស់។​​“ ពិតមែន! គ្រាន់តែឃើញការបង្ហាញគំរូទូរស័ព្ទនេះភ្លាម អារម្មណ៍មួយបានប្រាប់ភ្លាមថា មិនចង់ប្រើវានោះទេ ព្រោះមើលទៅពិបាកកាន់៖

1. ពេលបត់អេក្រង់ចូលគ្នា វាទៅជាមានកម្រាស់ក្រាស់ណាស់។

2. ពេលបើកអេក្រង់លាតខាងក្នុង គឺធំប៉ុន Tablet ពិបាកកាន់ណាស់ លុះត្រាតែដាក់លើតុ។

3. ហាក់ដូចជាវិលទៅរកសម័យប្រើទូរស័ព្ទ NOKIA 9200 ដែលមានអេក្រង់តូច និង Key ចុចពីមុខ ហើយខាងក្នុងបើកមកមានអេក្រង់ទ្រវែង ជាមួយនឹង Keyboard ដូចកុំព្យូទ័រ។ សរុបមកមិនទាន់សម័យទេ។

តើលោកអ្នក ក្រោយទស្សនាហើយ មានអារម្មណ៍យ៉ាងណាដែរ?

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ