គួរ​យល់​ដឹង

តើបច្ចេកវិទ្យា AI (Artificial Intelligence) ពិតជានឹងជំនួសមនុស្សនាពេលអនាគតដ៏ឆាប់នេះមែនទេ?

(អត្ថបទនេះអានចំនួន 1 នាទី)

AI (Artificial Intelligence) ពេលខ្លះត្រូវបានគេហៅថា MI (Machine Intelligence) វាគឺជាបច្ចេកវិទ្យាដ៏ឆ្លាតវៃបំផុតដែលមានដំណើរការដោយម៉ាស៊ីន ដោយផ្ទុយពី NI (Natural Intelligence) ដែលដំណើរការដោយមនុស្ស និងសត្វនានា។

នៅក្នុងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ការស្រាវជ្រាវពី AI ត្រូវបានឲ្យនិយមន័យថា ជាការសិក្សាស្តីពី “ភ្នាក់ងារដ៏ឆ្លាតវៃ (Intelligent Agents)” លើឧបករណ៍ទាំងឡាយដែលទទួលនូវបរិបទថ្មីនេះ ដើម្បីធ្វើឲ្យមានភាពកំពូលខ្លាំងអស្ចារ្យបំផុតសម្រាប់គោលដៅរបស់ខ្លួន។

បើយើងក្រឡេកមកវិភាគពីវិសាលភាពរបស់ AI ឃើញថា៖ ក្នុងនាមជាម៉ាស៊ីនដែលកាន់តែមានសមត្ថភាពអស្ចារ្យឡើងៗដោយប្រើភាពឆ្លាតវៃរបស់ខ្លួននោះ តែងតែត្រូវបានគេមិនបង្ហាញពីផលវិបាក (AI Effect) វានោះទេ។ ភាគច្រើន AI ត្រូវបានគេប្រើក្នុងទំនាក់ទំនងរវាងមនុស្ស និងចិត្តមនុស្ស ដូចជាការសិក្សាបន្ថែម និងការដោះស្រាយបញ្ហា…ជាដើម។ សមត្ថភាពម៉ាស៊ីនទំនើបនាពេលបច្ចុប្បន្ននេះ ត្រូវបានគេចាត់ថ្នាក់ជា AI ដែលបានរួមបញ្ចូលនូវការយល់ដឹងដ៏ជោគជ័យមួយលើការនិយាយរបស់មនុស្សយើង មានដូចជា៖ កម្រិតខ្ពស់នៃប្រព័ន្ធហ្គេម (Strategic Game Systems), រថយន្តដំណើរការដោយស្វ័យប្រវត្តិ និងបណ្តាញចែកចាយអត្ថបទទាំងឡាយ ព្រមទាំងជួយសម្រួលខ្លាំងដល់ផ្នែកទាហានផងដែរ។

AI ត្រូវបានគេរកឃើញតាំងពីឆ្នាំ 1956 មកម៉្លេះ ទើបតែបច្ចុប្បន្នក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា ​AI បានលេចធ្លោរមែនទែន រកតែតាមសឹងមិនទាន់។ លើសពីអ្វីដែលបានរៀបរាប់ខាងលើ AI ត្រូវបានក្លាយជាអាវុធដ៏ចាំបាច់បំផុតសម្រាប់បង្កើតអ្វីក៏ដោយដែលមានលក្ខណៈជា “Robotics” ឬ ​“Machine Learning”។

ថ្មីៗ កាលពីសប្តាហ៍មុននេះ China Xinhua News បានបោះជំហានមុនគេ ក្នុងការប្រើ AI សម្រាប់កម្មវិធីទូរទស្សន៍របស់ខ្លួន ដោយអ្នកនិយាយព័ត៌មានមិនមែនជាមនុស្សពិតនោះទេ គឺប្រើ Human AI ដែលមានមុខមាត់ កាយវិការ ចលនាមាត់ មុខ ភ្នែក…សព្វយ៉ាង បានមកពីរូបមនុស្សពិត (អ្នកនិយាយព័ត៌មាន)។ ពេលមើលទៅ ហាក់ដូចជារូបមនុស្សពិតៗតែម្តង។

ក្រោយពីទស្សនាវីដេអូខាងក្រោមនេះរួច លោកអ្នកយល់យ៉ាងណាដែរ សម្រាប់វត្តមាន AI ពេលនេះ និងទៅអនាគត?

ខាងក្រោមនេះ Reamker.com សូមលើកមកបង្ហាញលោកអ្នកពី Robotics AI technology ដែលកំពុងមានវត្តមានលើពិភពលោកយើងនេះ៖

អត្ថបទពេញនិយម

ទៅលើ