គួរ​យល់​ដឹង

ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកមានប្រវត្តិយ៉ាងណាដែរ?

(អត្ថបទនេះអានចំនួន 1 នាទី)

យើងដឹងហើយថា ក្រៅពីវិស័យកសិកម្ម និងវិស័យផ្សេងៗសម្រាប់ទ្រទ្រង់ដល់ចំណូលប្រទេសជាតិ វិស័យទេសចរណ៍ក៏ជាវិស័យដ៏មានសក្តានុពលសម្បើមមួយផងដែរ ដោយប្រទេសកម្ពុជាយើងមានសមុទ្រដែលស្រស់ស្អាត (ខេត្តព្រះសីហនុ កែប និងកោះកុង) និងតំបន់រមនីយដ្ឋានជាច្រើន តាមបែបធម្មជាតិ និងសម្បូរទៅដោយប្រាសាទជាច្រើនរយពាន់នៅពាសពេញផ្ទៃប្រទេស សម្រាប់ទេសចរណ៍បែបប្រវត្តិសាស្ត្រ។

ប្រសិនបើលោកអ្នកបានអញ្ជើញទៅកំសាន្ត និងដើរទស្សនាតាមថែវ (ជញ្ជាំង) នៃប្រសាទបាយ័ន និងបន្ទាយឆ្មារ លោកអ្នកនឹងឃើញរូបភាពទ័ពសឹកជិះទូកធ្វើការប្រយុទ្ធដើម្បីការពារទឹកដីកម្ពុជាជាក់ជាមិនខាន។ យោងតាមសៀវភៅនិយាយពីប្រវត្តិសាស្ត្រដែលមានរក្សាទុកនៅឯពុទ្ធសាសនបណ្ឌិត និងឯកសារជាច្រើនទៀតលើពិភពលោក ឃើញថា ចាប់តាំងពីសតវត្សរ៍ទី12 ក្នុងរជ្ជកាលស្តេចជ័យវរ្ម័នទី7 មកម្ល៉េះ មានប្រារព្ធពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងន៏យ៖

1. រំលឹកដល់កងទ័ពជើងទឹកដ៏ខ្លាំងក្លា អង់អាច ក្លាហានការពារទឹកដីកម្ពុជា។
2. ក៏អាចជាទម្លាប់ក្នុងការធ្វើសមយុទ្ធរៀងរាល់ឆ្នាំរបស់ទាហានជើងទឹករជ្ជកាលស្តេចច័ន្ទរាជា ហើយក៏ក្លាយជាទម្លាប់តមកអនុវត្តជារៀងរាល់ឆ្នាំ។
3. រំលឹកដល់ព្រះមែគង្គា (តាមបែបសាសនា) ដែលបានផ្តល់ទឹកដ៏មហិមាដល់ទន្លេសាប និងមេគង្គ មកជាមួយនឹងដីល្បាប់ដ៏ល្អ មកស្រោចស្រព្វ និងផ្តល់ជីរជាតិដល់ការដាំដុះស្រូវ ពោត សណ្តែក ដំឡូង …។ល។

តាមប្រវត្តិសាស្ត្រទូកសម្រាប់ធ្វើសឹកសង្គ្រាមការពារទឹកដីកម្ពុជាបានចែកជា 3ក្រុម គឺ៖

1. ក្រុមទ័ពស្រួច ប្រើទូកអុំ
2. ក្រុមទ័ពជំនួយ ប្រើទូកចែវ (ពីរជួរ)
3. ក្រុមផ្ទុកស្បៀង ប្រើទូកធំមានក្តោង និងដំបូល (ទូកប៉ុកចាយ)

លោកអ្នកបានក៏បានជ្រាបហើយថា ទូកដែលយកមកប្រណាំងក្នុងពិធីបុណ្យអុំទូក គឺមានប្រភេទជាក្រុមទូកអុំបុរសនារី ទូកចែវបុរសនារី…ជាដើម។

គួរបញ្ជាក់ផងដែរថា ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី 14 និង 15 កើត ព្រមទាំងទី 1 រោច ខែកត្តិក គឺស្របពេលនឹងរដូវកាលនៃស្រូវទុំតែម្តង។ ពិធីអុំទូកនេះ ប្រារព្ធធ្វើឡើងអមដោយការសែនព្រេនតាំងពីបុរាណកាលមក គឺអំបុកជាមួយចេក និងទឹកដូង ដោយមានការសំពះបួងសួងដល់ព្រះច័ន្ទផងដែរ។ តាមការនិយាយតៗគ្នាមក គឺជាការរំលឹកដល់សត្វទន្សាយដែលបានបូជាកាយលោតចូលភ្លើងដើម្បីក្លាយជាអាហារដល់បុរសម្នាក់ ហើយក៏ចាប់កំណើតជារូបទន្សាយក្នុងព្រះច័ន្ទតាំងពីពេលនោះរហូតសព្វថ្ងៃ។ (តាមវិទ្យាសាស្ត្រ មិនមានរូបទន្សាយអ្វីនោះទេ ដែលយើងមើលឃើញស្រដៀងរូបទន្សាយពីផែនដីទៅព្រះច័ន្ទដោយភ្នែកទទេរនេះ បើតាមកែវយឹតគឺជាស្នាម អាចជាបន្ទុះភ្នំភ្លើងលើភពព្រះច័ន្ទនោះបង្កជាស្នាមលើភពនោះទៅ)។

សម្រាប់ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បើយោងតាមទិន្នន័យភ្ញៀវទេសចរណ៍មកចូលរួមយ៉ាងច្រើនកុះករ អញ្ជើញមកកំសាន្តពីគ្រប់ខេត្តក្រុង និងបរទេស ឃើញថា មានរហូតដល់រាប់សែននាក់ក្នុងមួយឆ្នាំៗ៕

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ