ទេសចរណ៍ គឺជាដង្ហើមមួយក្នុងចំណោមវិស័យចំបងៗរបស់សឹង្ហបូរីដែលមិនអាចខ្វះបានសម្រាប់ចំណូលថវិកាជាតិពីវិស័យមួយនេះ។ លោកអ្នកប្រហែលជាធ្លាប់បានដឹងហើយថា ប្រទេសសឹង្ហបូរី (Singapore) ជាប្រទេសដែលមានវិមាត្រដីតូចមួយនៅជ្រោយម៉ាឡាយូ ជាប់ប្រទេសធំមួយគឺម៉ាឡេស៊ី។ ទោះបីជាខ្លួនមានមាឌតូចជាងគេក៏ដោយ ប៉ុន្តែចិត្តមិនតូចនោះទេ ភ្ញៀវទេសចរណ៍ដែលបានទៅកំសាន្តនៅសឹង្ហបូរី តែងតែសរសើរមិនដាច់ពីមាត់លើបរិស្ថាន ការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍ សេវាកម្ម និងរមនីយដ្ឋានទំនើបប្លែកៗ ក្រៅពីកងវិលដ៏ធំ និងតំបន់ឆៃណាថោន (China Town)របស់ខ្លួន។


ហើយតាមរយៈវីដេអូខាងក្រោមនេះ លោកអ្នកនឹងកាន់តែកោតសរសើរដល់កិច្ចគាំពារ ថែរក្សាបរិស្ថានរបស់ប្រទេសសឹង្ហបូរី ជាក់ជាមិនខាន ព្រោះសូម្បីតែសំរាម ក៏ត្រូវបានយកចិត្តទុកដាក់ កែច្នៃឲ្យទៅជារបស់មានប្រយោជន៍សម្រាប់បរិស្ថានផងដែរ។ សឹង្ហបូរី បានបង្កើតកោះមួយនៅក្នុងមហាសមុទ្រ ដោយរៀបចំជាទម្រង់អាងស្តុកទឹកនៅចំកណ្តាល ដែលចាក់បំពេញព័ទ្ធជុំវិញដោយខ្សាច់។ ពួកគាត់ដុតសំរាម តែមានប្រព័ន្ធការពារ និងកាត់បន្ថយផ្សែងពុល រួចដឹកទៅចាក់លើកោះសប្បនិមិត្តនោះ ប៉ុន្តែមិនមែនជាសំរាមដែលកខ្វក់ដូចលោកអ្នកធ្លាប់ឃើញនោះឡើយ ព្រោះចម្ងាយប្រមាណ 30ម៉ែត្រពីកន្លែងចាក់សំរាមនោះគឺជាស្រះចិញ្ចឹមត្រី តែមិនមានបញ្ហាដល់ត្រីហ្នឹងឡើយ គឺ 100% មានសុវត្ថិភាពពេញលេញ។

សរុបមក ប្រទេសសឹង្ហបូរី បានចំណាយថវិកាក៏មិនតិចដែរ ក្នុងការដុតសំរាមនៅក្នុងទឹក (Ashes buried underwater)។ វីដេអូខាងក្រោមនេះ នឹងធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើល!!!





