ទូរស័ព្ទដៃ

កប់ហ្មង!!! អេក្រង់លាត100% កាម៉េរ៉ាភ្លោះ អេក្រង់ក៏ភ្លោះ!!!

(អត្ថបទនេះអានចំនួន 1 នាទី)

ចំជាអស្ចារ្យតែម្តងនេះ! ស្ងាត់ៗយើងឃើញលេចចេញនូវទូរស័ព្ទទំនើបប្រភេទគ្មានគែមអេក្រង់ខាងមុខ តែមានអេក្រង់បន្ថែមខាងក្រោយមួយផ្ទាំងទៀត ព្រោះកាម៉េរ៉ាភ្លោះរបស់វា ស្ថិតនៅខាងក្រោយ សម្រាប់ថតទូទៅ និង Selfieតែម្តង។ ប្លែកទេ? ពិតជាប្លែកមែនទែនតែម្តង! តើវាមានម៉ាកអ្វីដែរ?

យើងបកទៅមើលព័ត៌មានមួយចំនួនថ្មីៗនេះ បានបញ្ចេញរូបភាពនៃរូបរាងទូរស័ព្ទកប់សេរីរបស់ Samsung S10 ដែលនឹងមិនមានគែមអេក្រង់ទេ ក្នុងឆ្នាំ2019ខាងមុខនេះ។ បើខាង Vivo, Oppo, Xioami និង Honor ព្យាយាមផលិតផលិតផលរបស់ខ្លួន ដោយមានកាម៉េរ៉ាលានចេញមកជាដើម… ព្រោះម្នាក់ៗមិនទាន់ដឹងថាត្រូវដាក់កាម៉េរ៉ានៅទីតាំងកន្លែងណាដែលអាចទៅរួច ជាមួយនឹងអេក្រង់លាតកាន់តែជិត 100%។

ប៉ុន្តែពេលនេះ Nubia’s X របស់ ZTE បានមកជំនួសដំណែងកំពូលពី Samsung និងបណ្តាក្រុមហ៊ុនទូរស័ព្ទផ្សេងទៀតសម្រាប់ប្រភេទអេគ្រង់លាត ​100% យ៉ាងនេះ​ ដោយខ្លួនបានបំពាក់បច្ចេកវិទ្យាកំពូលជាមួយនឹងអេក្រង់បន្ថែមខាងក្រោយមួយទៀត។ ពេលចង់ប្តូរការប្រើប្រាស់អេក្រង់ លោកអ្នកអាចចុចសងខាងលើតួរបស់ទូរស័ព្ទនោះវានឹងប្តូរការប្រើប្រាស់អេក្រង់ពីមុខទៅក្រោយ ឬពីក្រោយមកមុខវិញមិនខាន។ ពិតជាឡូយ គួរឲ្យចង់កាន់វាឆាប់ៗនេះណាស់!

ដើម្បីស្វែងយល់លម្អិតបន្ថែម សូមលោកអ្នកតាមដានវីដេអូខាងក្រោមទាំងអស់គ្នា តោះ!!!

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ