ទូរស័ព្ទដៃ

Apple Inc. នឹងបញ្ចេញ 5G iPhone នៅឆ្នាំ2020 ឯណោះ…ដើរយឺតជាងគេហើយ!

(អត្ថបទនេះអានចំនួន 1 នាទី)

កាលពីខែតុលា កន្លងមក Reamker.com ធ្លាប់បានលើកមកបង្ហាញលោកអ្នករួចហើយពី 5G ដែល Xioami បានប្រកាសថានឹងបំពាក់លើទូរស័ព្ទដៃដ៏ទំនើបរបស់ខ្លួនក្នុងឆ្នាំ 2019 ដែលមានល្បឿនដ៏មហិមា 20Gigabits ក្នុង 1វិនាទី លឿនជាងប្រព័ន្ធ 4G ចន្លោះពី 15% ដល់ 50%ឯណោះ។

យើងក៏មិនទាន់ដឹងនៅឡើយថា មូលហេតុអ្វីបានជា Apple នឹងមិនទាន់បំពាក់ 5G លើកំពូលទូរស័ព្ទរបស់ខ្លួនឡើយក្នុងឆ្នាំ 2019 ដែលខិតជិតមកដល់ក្នុងប៉ុន្មានខែខាងមុខ។ យើងនឹងរង់ចាំតាមដាននូវរឿងរ៉ាវដែលទាក់ទងនឹងការពន្យាពេលដ៏យូរអង្វែងនេះ។

កន្លងមកលោកអ្នកបានជ្រាបហើយថា ទូរស័ព្ទលើទីផ្សារបច្ចុប្បន្ន ជាពិសេសផលិតផលដែលផលិតលក់ដោយក្រុមហ៊ុនចិនបាន​វាយលុកទីផ្សារយ៉ាងគំហុកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដូចជា៖ Oppo, Vivo, Huawei, XioaMi, Honor, ZTE, Zoppo…។ល។ ហើយថ្មីៗនេះក៏លេចចេញមកនូវផលិតផលថ្មីមួយទៀត គឺ Pocophone ផងដែរ។ យើងឃើញថាផលិតផលទាំងនេះ បាន mix បញ្ចូលគ្នារវាងបច្ចេកវិទ្យាចុងក្រោយរបស់ផលិតផល iPhone និង Samsung ជាពិសេសបានបំពាក់នូវកម្មវិធីល្អៗរវាងទូរស័ព្ទនាំមុខពីរប្រភេទនេះ រួមនឹងកម្មវិធីរបស់ខ្លួន បានធ្វើឲ្យកក្រើកទីផ្សារទូរស័ព្ទកន្លងមកដល់ខណៈនេះ ទន្ទឹមគ្នានេះក៏យើងល្បីផងដែរថា iPhone ហាក់ដើរក្រោយគេរហូតតែម្តងលើបច្ចេកវិទ្យា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះផលិតផលស្ថិតក្នុងលំដាប់ Premium ក៏ដោយ។

យោងតាមការបង្ហាញខាងលើនេះ យើងអាចវាយតម្លៃបានថា ស្រួលមិនស្រួល Apple ដើរក្រោយគេទៀត ហើយឆ្ងាយទៀតផង រហូតដល់ 2020 ឯណោះទើបបំពាក់ប្រព័ន្ធ 5G លើផលិតផល iPhone របស់ខ្លួន ដោយ Xioami, Samsung និងទូរស័ព្ទចិនទាំងឡាយដូចបានរៀបរាប់ នឹងបំពាក់ 5G ឆាប់ៗនេះហើយ៕

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ