ទូរស័ព្ទដៃ

កាម៉េរ៉ាកប់សេរីហ្មង! Galaxy A9 របស់ Samsung ពេលនេះឈរលំដាប់ទី1ហើយ!

(អត្ថបទនេះអានចំនួន 1 នាទី)

យី! ពិតជាខ្លាំងរបស់គេមែន Samsung លេងហើយតើ!!! ទូរស័ព្ទដែលមានកាម៉េរ៉ាមិនមែនពីរ ហើយក៏មិនមែនបី គឺបួនគ្រាប់! លោកព្រះ សាហាវណាស់ Galaxy A9 បានបំបែកឯកត្តកម្មកាម៉េរ៉ាទូរស័ព្ទបួនគ្រាប់មុនដំបូងគេហើយពេលនេះ។ ដើមឡើយ Huawei លេងដល់ទៅបីគ្រាប់ តែមិននឹងស្មានសោះថា Samsung មិនសំចៃដៃឡើយវ៉ៃឲ្យដាច់ផ្ងារតែម្តង។ពិតជាអស្ចារ្យមែន! តើមានកាម៉េរ៉ាអ្វីខ្លះ? សូមតាមដានខាងក្រោម៖

កាម៉េរ៉ាទី1 គឺ 8MP Ultra Wide Camera (ទំហំ8ម៉េហ្គាភិចសែល) ដែលអាចចាប់យករូបភាពដូចភ្នែកមនុស្សយើងចឹង រហូតដល់120%ឯណោះ។

កាម៉េរ៉ាទី2 គឺ 10MP Telephoto Camera (ទំហំ10ម៉េហ្គាភិចសែល) ដែលអនុញ្ញាតឲ្យ Optical Zoom រហូតដល់ពីរដង ទោះរូបភាពនៅជិត ឬឆ្ងាយយ៉ាងណាក៏ដោយ។

កាម៉េរ៉ាទី3 គឺរហូតដល់ 24MP Main Camera (ទំហំ24ម៉េហ្គាភិចសែល) មិនឲ្យចាញ់ Selfie (front) Camera របស់ OPPO F7 និង F9 ឡើយ។ មានសមត្ថភាពចាប់យករូបភាពក្នុងគ្រប់កាលៈទេសៈ ទោះមានពន្លឺខ្លាំង ឬខ្សោយក៏ដោយ។

កាម៉េរ៉ាទី4 គឺ 5MP Depth Camera (ទំហំ5ម៉េហ្គាភិចសែល) ដែលបែងចែករូបភាព និងផ្ទៃខាងក្រោមបានយ៉ាងល្អឥតខ្ចោះតែម្តង ថែមទាំងអាចជ្រើសរើសកម្រិតភ្លៀលៗសម្រាប់ផ្ទៃខាងក្រោយ (ដូច Apple Xs, X max, Xr ចឹងដែរ)។

លើសពីកាម៉េរ៉ាទាំង4គ្រាប់ខាងលើនេះ Galaxy A9 បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា Intelligent ក្នុងការចាប់យករូបភាពមកវិភាគដោយខ្លួនឯង ហើយស្គាល់នូវគ្រប់ទម្រង់ រូបភាព និងប្រភេទនៃរូបភាព ដោយមានការជ្រើសរើសកម្រិតពណ៌ទៅតាមបរិបទទាំងនោះយ៉ាងល្អអស់ទាស់តែម្តង។

ជាមួយនឹងអង្គចងចាំរហូតដល់ 6Gb ឬ 8Gb (តាមជម្រើស) Galaxy A9 មានអង្គផ្ទុកទិន្នន័យរហូតដល់ 128Gb ស្រាប់តែម្តង ហើយលោកអ្នកអាចបន្ថែម 512Gb បានដោយមិនទើសទាល់អីទេ។ រីឯកម្លាំងថ្មមានរហូតដល់ទៅ 3,800mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន។ Samsung នៅតែប្រើប្រភេទអេក្រង់ល្អដាច់គេរបស់ខ្លួន គឺ Super AMOLED Infinity Display ដោយសំបកខាងខ្នងមានពណ៌លាយគ្នា (​Gradient Color) ដូច ​​OPPO, VIVO, Huawei … ដែលនាំអារម្មណ៍លោកអ្នកទៅកាន់ភាពស្រស់ស្អាត មិនស៉ាំភ្នែកតែទៅទៀតឡើយ៕

អត្ថបទពេញនិយម

ទៅលើ