គួរ​យល់​ដឹង

តោះៗ! មើលពីរបៀបធ្វើរបស់គាត់…មើលហើយចង់មើលទៀត!​

(អត្ថបទនេះអានចំនួន 1 នាទី)

តើលោកអ្នកដឹងឬទេ មី កើតឡើងតាំងពីពេលណា?

ជាដំបូង លោកអ្នក អាចស្គាល់ពីវាសិន៖ មី (Noodles) គឺជាអាហារសំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នា។ មីត្រូវបានធ្វើឡើងដោយម្សៅ ដែលបានពីស្រូវសាឡី ឬដំឡូង ដូចលោកអ្នកធ្លាប់ជ្រាបហើយ។ ទំរាំបានជាសរសៃមី ឃើញថា ត្រូវឆ្លងកាត់ដំណាក់មួយចំនួន… ដូចជា ត្រូវបានគេបោកបែន រុញទៅមក លុញសង្កត់ ទាញ និងចុងក្រោយកាត់តែម្តង ទៅតាមរាងសំប៉ែតធំតូច មូល រួញ…ជាដើម មុនពេលគេទំលាក់វាចូលក្នុងទឹកដាំពុះ… បន្ទាប់មកទើបគេយកវាចេញទៅឆា ឬដាក់ទឹកស៊ុប។ល។ តែសរសៃមីដែលអ្នកញ៉ាំចូលចិត្តបំផុតនោះ គឺតូច តែវែងបំផុតតាមតែអ្នកធ្វើ អាចធ្វើទៅបាន។

ចម្លើយសម្រាប់សំនួរពីខាងដើម គឺ៖ មី ត្រូវបានគេកត់ត្រាក្នុងសៀវភៅថាបានរកឃើញតាំងពីយុគសម័យហានខាងកើត (Eastern Han) ក្នុងឆ្នាំ 25 ទៅ 220 នៃគ្រឹះសករាជ។ មី កាលនោះ ជាទូទៅធ្វើឡើងពីម្សៅស្រូវសាលី ហើយក៏វាបានក្លាយទៅជាអាហារសំខាន់សម្រាប់រាជវង្សហាន (Han Dynasty) តាំងពីពេលនោះមកម៉្លេះ។ ទើបក្រោយៗមកទៀត ទើបឃើញគេបង្កើតជា ប៉ាស្តា (Pasta) នំបញ្ចុក (Khmer noodles)… ហូរហែររហូតមក។

ដើមឡើយ មី ត្រូវបានធ្វើឡើងពីស្រូវសាឡី ចឹងពណ៌របស់ មី គឺស្រដៀងនឹងស្រូវសាឡីហ្នឹងឯង ប៉ុន្តែបច្ចុប្បន្នលោកអ្នកអាចឃើញហើយថា មានមីប្រភេទផ្សេងៗ ពណ៌ស្វាយ(ស្ពៃពណ៌ស្វាយ) ពណ៌បៃតង (ស្លឹកតើយ) ពណ៌ក្រហម…។ល។ ប្លែកៗពីគ្នា។ អ្វីដែល Reamker.com ចាប់អារម្មណ៍នោះ តាមវយៈវីដេអូខាងក្រោមនេះ គឺរបៀបនៃការធ្វើ មី ពណ៌បៃតងតែម្តង។

វាហាក់ដូចជាសិល្បៈមួយបែប ហើយក៏អាចនិយាយបានថាហាក់ដូចជាការហាត់ប្រាណ(ហាត់ដៃ) … គួរឲ្យជក់ចិត្តមែនទែន! មើលហើយចង់មើលទៀត។ ហេតុនេះ សូមលោកអ្នកតាមដានទាំងអស់គ្នា ដូចតទៅ៖

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ