ទេសចរណ៍

ទេសចរណ៍ | “កោះរុងកម្ពុជា” ឋានសួគ៌ ដែលអូនប្រាថ្នា…!

(អត្ថបទនេះអានចំនួន 1 នាទី)

កោះរុង (Koh Rong ឬ Kaoh Rong ឬ Kos Rong) គឺជាកោះដែលមានទំហំធំលំដាប់ទី2 នៃព្រះរាជាណាចក្រកម្ពុជា។ ពាក្យថា “រុង” អាចមកពីប្រភពដើមនៃ “រូង” តែប្រជាពលរដ្ឋរស់នៅលើកោះនោះថាវាជាឈ្មោះរបស់មនុស្សម្នាក់ (បើតាមការនិយាយតគ្នារហូតមក)។

ទីតាំងកោះរុង គឺស្ថិតនៅក្នុងសង្កាត់លេខ5 (ឬហៅថាសង្កាត់កោះរុង) ក្នុងខណ្ឌមិត្តភាព ខេត្តព្រះសីហនុ មានចម្ងាយប្រមាណ 25គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយមានទំហំដីប្រមាណ 78គីឡូម៉ែត្រការ៉េ ដែលមានឆ្នេរប្រវែង 43គីឡូម៉ែត្រ នៃប្រវែងមាត់សមុទ្រសរុបប្រមាណ 61គីឡូម៉ែត្រ។ យើងសង្កើតឃើញថានៅលើកោះនោះមានប្រជាពលរដ្ឋរស់នៅចំនួន 4ស្រុក ដូចជា៖ កោះតូច, ដើមតាគៀវ, ព្រៃស្វាយ និងសុខសាន្ត។ ក្នុងចំណោមតំបន់ខាងលើនេះ កោះតូច ជាកន្លែងដែលទេសចរណ៍ចូលចតទូក ឬកាណូត ដែលធ្វើឲ្យតំបន់នេះក្លាយទៅកន្លែងដែលមនុស្សម្នារស់នៅច្រើនជាងគេ ព្រមជាមួយនឹងការវិនិយោគជាច្រើន ជាផ្ទះសំណាក់ ឬបឹងកាឡូ (Bungalow) នៅទីនោះផងដែរ។ តាមរយៈការរីកចម្រើននេះ ក៏យើងឃើញមានក្រុមហ៊ុនវិនិយោគធំមួយក្នុងស្រុកខ្មែរ គឺរ៉ូយ៉ាល់គ្រុបចូលខ្លួនមកដើម្បីគ្រោងបង្កើត និងប្រែក្លាយតំបន់នេះទៅជាកោះបែបរមនីយដ្ឋានដែលមានបរិស្ថានល្អជាងគេបំផុតក្នុងតំបន់អាស៊ី (Asian’s first environmentally planned resort island)។

លោកអ្នកប្រហែលជាបានឮអ្នកជិតខាង ឬមិត្តភក្តិ ឬអ្នកស្គាល់ ដែលបានទៅលេងសម្រាកកំសាន្តនៅទីនោះ និយាយ និងពណ៌នាពីទេសភាពដ៏មហាត្រកាល ភាពស្ងប់ក្នុងចិត្ត ទឹកសមុទ្រឆ្លុះបាតដី ផ្ទៃសមុទ្រពណ៌ស្រស់ត្រកាល លើកំរាលឆ្នេរខ្សាច់ពណ៌មាសចំរុះទៅតាមពន្លឺនៃព្រះអាទិត្យ ព្រមទាំងកន្លែងស្នាក់នៅប្រកបដោយផាសុកភាព សុខដុម…ជាលក្ខណៈសង្សារ ឬក្រុមគ្រួសារ ។ល។

គ្រាន់តែនិយាយ និងបានស្តាប់ លោកអ្នកមានអារម្មណ៍ថា ចង់ទៅកំសាន្តនៅកោះរុងនោះតែម្តង តើមែនទេ? ហើយអមជាមួយរូបភាពទាំងនេះ លោកអ្នកក៏រិតតែចង់ទៅគយគន់ទេសភាព និងទទួលយកនូវធម្មារណ៍នៃទិដ្ឋភាពក្នុងក្តីស្រម៉ៃរបស់លោកអ្នកជាក់ជាមិនខាន។

Reamker.com បានទទួលនូវតារាងតម្លៃសម្រាប់បន្ទប់ស្នាក់នៅ និងសេវាផ្សេងៗ ដែលលោកអ្នកអាចយកទៅពិចារណាបានដូចខាងក្រោម៖

– គ្រែ1 គេងបាន 2នាក់ តម្លៃតែ $35
– គ្រែ2 គេងបាន 4នាក់ តម្លៃតែ $45
– គ្រែ3 គេងបាន 6នាក់ តម្លៃតែ $55

* សំបុត្រទូកទៅមក តម្លៃ $22
** សំបុត្រទូកទៅមក កោះឋានសួគ៌ ឬសុខសាន្ត តម្លៃ $27
*** បើដើរលេង 3កោះ ជាមួយនឹងអាហារ 2ពេល តម្លៃ $27

Source: Facebook

អត្ថបទពេញនិយម

ទៅលើ

មុននឹងចាកចេញ ពី ព័ត៌មាន រាមកេរ្តិ៍
សូមមេត្តាជួយ ចុច ឡាច នឹង តាមដាន ទំព័រ របស់ យើងខាងក្រោម

close-link

ទទួលបានឥតគិតថ្លៃ 

ទទួលបាន ឌូម៉ែន រួមនឹងការបង្ហោះ គេហទំព័រ
មួយឆ្នាំពេញ ដោយឥតគិតថ្លៃពី អង្គរឌីសាញ
ចុះឈ្មោះឥឡូវនេះ
ល័ក្ខខ័ណ្ឌត្រូវបានអនុវត្ត អានបន្ថែម នៅលើវេបសាយ អង្គរឌីសាញ
close-link
ចុះឈ្មោះឥឡូវ​នេះ