គួរ​យល់​ដឹង

លោក អ៉ីឡុន ម៉ាស្ក (Elon Musk) បានចែករំលែកបទពិសោធន៍​ អំពីការប្រជុំជាញឹកញាប់ មិនប្រាកដថាទទួលផលល្អនោះទេ

(អត្ថបទនេះអានចំនួន 1 នាទី)

លោក អ៉ីឡុន ម៉ាស្ក (Elon Musk) បានគិតថា លោកអ្នកក៏ទទួលស្គាល់ដែរថាយើងមិនចូលចិត្តបំផ្លាញពេលវេលាយើងដោយការប្រជុំរាប់ម៉ោងនោះទេ មែនទេ? ចឹងលោកមានក្បួនយ៉ាងម៉េចដែរក្នុងការកាត់បន្ថយការប្រជុំដ៏ធុញទ្រាន់នេះបាន?

លោក អ៉ីឡុន ម៉ាស្ក ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX បានប្រើនូវយុទ្ធសាស្ត្រដ៏ងាយបំផុត ដើម្បីធ្វើឲ្យកិច្ចការងាររលូនទៅមុខបានដោយមិនចាំបាច់បង្ហិនពេលដោយការប្រជុំ។ លោកយល់ថា ការប្រជុំច្រើនហួសធ្វើឲ្យខាតពេលទៅវិញ ជាជាងដើរទៅជួបសួរសំនួរមួយ ឬពីរដោយផ្តាល់បានសោះហ្នឹង។ លោក អុីឡុន ម៉ាស្ក ធ្លាប់បានសួរទៅសមាជិកអង្គប្រជុំគាត់ថា៖ “លោក ឬអ្នកនាង មិនបាននិយាយអីសោះ។ ចឹងមកទីនេះធ្វើអ្វី?”។

លោកបានបន្សល់គ្នាមួយថា៖ “បើគ្មានបំណងប្រជុំទេ កុំចាំបាច់ប្រជុំអី។ ប្រជុំនៅពេលដែលធ្វើការសម្រេចចិតរឿងអីមួយ ឬជំរុញបុគ្គលិកធ្វើការឲ្យលឿន…។ បើមិនចាំបាច់ប្រជុំ ការដើរទៅជួបផ្ទាល់ ឬអុីម៉ែលជាការស្រេចទៅហើយ។”

ដូចគ្នានេះដែរ នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្សេងៗជាច្រើនក៏គិតដូចគ្នាចឹងដែរ កុំនាំគ្នាបំផ្លាញពេលវេលាលើការប្រជុំដែលគ្មានប្រសិទ្ធភាពអី ព្រោះពេលវេលាយើងមានតម្លៃណាស់។ លោក ជេហ្វ បេហ្សូស (Jeff Bezos) ស្ថាបនិកក្រុមហ៊ុន Amazon ក៏អនុវត្តចឹងដែរ គាត់ប្រើ “Two-Pizza Rule” ដើម្បីកាត់បន្ថយការប្រជុំញឹកញាប់។ ការគិតរបស់លោក គឺសាមញ្ញៗ “ការប្រជុំត្រូវមានសមាជិកដែលចាំបាច់គ្រប់គ្រាន់ដែលភីហ្សាតែ២អាចចែកបានគ្រប់គ្នា(ពេលប្រជុំ)បានហើយ។ បើមិនចឹងទេ ការប្រជុំគ្មានសម្ធិផលអីនោះទេ។” លោកបានប្រាប់ Fortune ថាគាត់ចាប់ផ្តើមអង្គប្រជុំជាមួយប្រធានផ្នែកនានាដោយការអានស្ងាត់ៗ ដែលនេះអាចធ្វើឲ្យគ្រប់គ្នាស្ថិតនៅលើគោលដៅតែមួយ សម្រាប់ពេលចាប់ផ្តើមនិយាយគ្នា។ នេះមានន័យថា លោក បេហ្សូស សូមឲ្យសមាជិកអង្គប្រជុំគ្រប់រូបមានការយកចិត្តទុកដាក់។

អត្ថបទពេញនិយម

ទៅលើ