គួរ​យល់​ដឹង

បំពង់ទីបជ័រ (PVC) អាចប្រើដើម្បីធ្វើអ្វីខ្លះ?

(អត្ថបទនេះអានចំនួន 1 នាទី)

មើលទៅវាមិនគួរសោះហ្មង ដែលបំពង់ទឹកជ័រ (PVC) អាចធ្វើបាន ប៉ុន្តែវាពិតជាអាចទៅរួចមែនសម្រាប់លោកអ្នកក្នុងការច្នៃវាទៅជាគ្រឿងប្រើប្រាស់នៅក្នុងផ្ទះបានច្រើនយ៉ាងមែនទែន ហើយវាក៏បានជួយសន្សំលុយកាក់ដល់លោកអ្នកផងដែរ។

ខាងក្រោមនេះ Reamker.com សូមលើកយកតែ 20មុខ ដែលធ្វើឡើងពីបំពង់ជ័រ PVC៖

1. ប្រដាប់ដាក់កងដៃ៖ បើសិនអ្នកនាងកញ្ញាចូលចិត្តរបស់របរលម្អដូចជាកងដៃអីហ្នឹង… អាចសាកល្បងធ្វើតាមរូបនេះបាន។

2. ប្រដាប់ដាក់តាំងស្រា៖ កាត់បំពង់ទីបជ័រដាក់តំរៀបគ្នានៅចន្លោះក្តារខៀនពីរផ្ទាំង ជាការស្រេច។

3. ប្រដាប់ដាក់ និងចែកពណ៌ថ្នាំលាប ឬគូររូប៖ លោកអ្នកអាចរក្សាទុកដោយមានរបៀប មើលទៅស្អាតមានសោភ័ណ្ឌភាពទៀតផង។

4. ធ្វើធ្នើដែលលោតចេញពីជញ្ជាំង៖ ប្រើបំពង់ទំហំធំ ហើយកាត់វាតាមខ្នាតចង់បាន ដោយចាប់វុីសជាប់ទៅនឹងជញ្ជាំង សម្រាប់ដាក់តាំងអ្វីក៏បាន ហើយមានរចនាបថល្អទៀត។

5. ប្រដាប់ដាក់ស្ទីចគ័រ៖ លោកអ្នកអាចភ្ជាប់បំពង់ជ័រទាំងនេះ ដើម្បីទុកដាក់ក្រដាស់ ឬស្ទីចគ័រនៅទីតាំងកៀនកោះបានយ៉ាងល្អ។

6. ធ្វើជាជើងទំរសម្រាប់ទូរស័ព្ទ ឬiPad៖ វាជាវិធីល្អបំផុតមួយសម្រាប់បង្កើតស្ទីលថ្មីទាន់សម័យ មិនបាច់ចំណាយលុយច្រើន គឹតែប៉ុណ្ណេះ(រូបខាងក្រោម)ទៅជាការស្រេច។

7. ប្រដាប់ដាក់បញ្ឈររបស់របរចាំបាច់នៅរោងជាង៖ ចបជីក ចបកាប់ ប៉ែល រណារ រនាស់…។ល។ បើមិនរៀបចំវាទេ គឺរញ៉េរញ៉ៃពេញរោងជាងហ្នឹង ចឹងអាចប្រើវិធីខាងក្រោមនេះបាន។

8. ធ្វើជាទ្រើងសម្រាប់ដាំដំណាំ៖ ធ្លាប់ឃើញច្រើនហើយ បច្ចុប្បន្នយើងអាចដាំដំណាំ បន្លែមួយចំនួនធំ ដោយប្រើ PVC នេះឯង ហើយប្រើទីតាំងតូចក៏អាចធ្វើបាន។ វាអាចជាកសិដ្ឋានតូចមួយរបស់លោកអ្នក។

9. ធ្វើជាដង ឬទំរអំពូលភ្លើង៖ បើលោកអ្នកចូលចិត្តរបស់ចាស់ៗ អាចសាកល្បងធ្វើបែបនេះបាន ដូចរូបខាងក្រោម សម្រាប់ភ្ជាប់អំពូលទៅតាមទីតាំងដែលស្រលាញ់ ប្រើលុយកាក់អស់តិចទៀត ហើយមើលទៅស្អាតគួរឲ្យទាក់ទាញ។

10. ធ្វើជាប្រព័ន្ធទឹកផ្កាឈូក៖ តាមវិធីខាងក្រោមនេះ លោកអ្នកនឹងមានអារម្មណ៍ប្លែកថ្មី សម្រាប់បន្ទប់ងូតទឹកមិនខាន ព្រោះមើលទៅទឹកផ្កាឈូកបាញ់ចេញមកពីគ្រប់ជ្រុងជុំវិញខ្លួនលោកអ្នកតែម្តង ហើយទំនើបទៀតផង។

11. ធ្វើឆ្អឹងសម្រាប់សំណាញ់ក្មេងលេងបាល់៖ កូនៗ ឬក្មេងៗប្រាកដជាចូលចិត្តណាស់របស់មួយនេះ ទាំងប្រុស ទាំងស្រី បើសិនលោកអ្នកចង់ធ្វើសម្រាប់ពួកគាត់ មិនចំណាយច្រើននោះទេ តែអាចឲ្យពួកគាត់សប្បាយខ្លាំង (មិនចាំបាច់ទៅផ្សារទំនើប ឬកន្លែងក្មេងលេងឯណាទេ)។

12. ធ្វើជន្ទល់សងខាងអង្រឹង៖ មិនចាំបាច់មានដើមឈើសងខាង គឺមានតែបំពង់ពីរដើមធំល្មម ជ្រៀកចុងខាងលើ ចងខ្សែឲ្យជាប់សងខាង នោះអង្រឹងនៅកណ្តាលអាចសម្រាន្តបានហើយ។

13. ធ្វើរទេះសម្រាប់ក្មេងៗជិះលេង៖ ហាសហា! ពិតជាមានន័យបើកាលពីតូចលោកអ្នកមានឡានតូចៗឬរទេះជិះលេងនោះ…ពេលនេះលោកអ្នកអាចធ្វើឲ្យកូនៗបានហើយ មិនចំណាយច្រើន គ្រាន់តែបន្ថែមកង់វិលអូតូម៉ាទិចបើមាន។ វាអាជាកាដូសម្រាប់រដូវកាលគ្រីស្តម៉ាស៍សម្រាប់ក្មេងៗក៏បាន។

14. រទេះសម្រាប់តាំងលក់ផ្លែឈើ៖ បើសិនលោកអ្នករករទេះដែកមិនទាន់ទេសម្រាប់ដាក់តាំងលក់ផ្លែឈើ ឬកម្មវិធីអ្វីមួយ អាចសាកល្បងធ្វើរបៀបខាងក្រោមនេះបានដោយមិនបាច់រង់ចាំយូរ។

15. ធ្វើជាប្លុកដាក់ខោអាវខ្លី៖ បើសិនយកបំពង់ទីបជ័រធំៗមានគែមស្តើង មកកាត់កង់ៗកំរាស់អាចទាញថតទូចេញចូលបាន លោកអ្នកនឹងទទួលបានសណ្តាប់ធ្នាប់ល្អមួយសម្រាប់ទូរសម្លៀកបំពាក់របស់លោកអ្នក។

16. ធ្វើជើងទំរសម្រាប់អាងទឹកសត្វចាប៖ ដូចរូបខាងក្រោម ក្នុងសួនច្បារលោកអ្នក អាចយកបំពង់ជ័រធំនេះទៅធ្វើជាជើងទំរយ៉ាងរឹងមាំសម្រាប់របស់មានប្រយោជន៍ និងសោភ័ណ្ឌភាពមួយនេះ។

17. ធ្វើឆ្អឹងវាំងននសម្រាប់គ្រែគេង៖ ដើម្បីបន្ថែមសោភ័ណ្ឌភាពដល់បន្ទប់គេង លោកអ្នកអាចយកបំពង់ជ័របាញ់ ឬលាបថ្នាំពណ៌ឈើ តភ្ជាប់គ្នាដូចរូបខាងក្រោម។ វានឹងលើកសម្រស់គ្រែគេងលោកអ្នកថែមមួយកម្រិតទៀត។

​18. ធ្វើកញ្ចក់ឆ្លុះសម្រាប់តាំងលើជញ្ជាំង៖ បើសិនលោកអ្នកយកបំពង់ទីបជ័រនេះ មកកាត់តូចធំហើយឲ្យជាងកញ្ជក់កាត់កញ្ចក់មូលៗតាមទំហំបំពង់ទីបកាត់រួចនោះ បិទភ្ជាប់នឹងជញ្ជាំង ពេលនោះវានឹងក្លាយជារបស់តាំងផ្ទះយ៉ាងប្រណីតមួយជាមិនខាន។

19. ប្រដាប់ព្យួរនៅផ្ទះបាយ៖ ចានក្បាន កំបិត ស្លាបព្រា…ជាពិសេសវែកសម្លរ…គឺអាចរៀបចំឲ្យមានរបៀបដូចរូបនេះ ដោយធ្វើជាប្រដាប់ដាក់ព្យួរយ៉ាងឡូយ និងមានសោភ័ណ្ឌនៅចង្ក្រានបាយលោកអ្នក។

20. ទូរសម្រាប់កុំព្យូទ័រឬរបស់ផ្សេងៗ៖ តើលោកអ្នកចង់បានទូរដាក់កុំព្យូទ័រតាមទំហំត្រូវការមែនទេ? សាកល្បងធ្វើដោយខ្លួនឯង ជាមួយនឹងបំពង់ទីបជ័រដែលលោកអ្នកចង់បាន។

នៅមានបន្ត…

អត្ថបទពេញនិយម

ទៅលើ