គួរ​យល់​ដឹង

លោក Mark Zuckerberg បានបញ្ជាគ្រប់ប្រធានផ្នែក Facebook ទាំងអស់ប្រើទូរស័ព្ទដៃ Android

(អត្ថបទនេះអានចំនួន 1 នាទី)

យោងតាមគេហទំព័រ Theverge បានដកស្រង់ពី The New York Times ថា CEO របស់ Facebook គឺលោក Mark Zuckerberg បានបញ្ជារឲ្យក្រុមការងារគ្រប់គ្រងរបស់គាត់ប្រើតែទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Android ប៉ុណ្ណោះ។​ មូលហេតុដែលឈានដល់ការសម្រេចចិត្តបែបនេះ បន្ទាប់ពី CEO របស់ក្រុមហ៊ុន Apple គឺលោក Tim Cook បានរិះគន់ធ្ងន់ៗលើប្រព័ន្ធបណ្តាញសង្គមដ៏ធំលើពិភពលោក Facebook ថាបានចរាចរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ក្នុងកិច្ចសម្ភាសន៍មួយជាមួយ MSNBC។

លោក Mark Zuckerberg មានការប្រតិកម្មយ៉ាងខ្លាំងទៅនឹងពាក្យសម្ពីរបស់លោក Tim Cook។ លោក Mark បន្ថែមថា “យើងបានជំរុញក្រុមការងារ និងបុគ្គលិកឲ្យប្រើ ​Android យូរមកហើយ ដោយវាជា OS ដ៏ពេញនិយមបំផុតក្នុងពិភពលោកយើងនេះ” ក្នុងន័យតបទៅវិញតាមរយៈ the New York Times។ គួររំលឹកផងដែរថា Android ជា OS ដែលនិយមប្រើលើពិភពលោក រួមមានទ្វីបអាហ្វ្រិច អាមេរិចខាងត្បូង អឺរ៉ុប រុស្សី អាស៊ី…ជាដើម តែក្រៅពីសហរដ្ឋអាមេរិច។

ដូចគ្នានេះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ជាក់ស្តែងក្រុមហ៊ុន Snap បានជំរុញយ៉ាងខ្លាំងក្លាផងដែរឲ្យបុគ្គលិកខ្លួនប្រើទូរស័ព្ទដំណើរការដោយ Android។ ប៉ុន្តែមើលទៅហាក់បុគ្គលិកបំពេញការងារផ្នែកបច្ចេកវិទ្យាប្រើទូរស័ព្ទប្រភេទ ​Android នេះមិនច្រើននោះទេ។

អត្ថបទពេញនិយម

ទៅលើ