ទូរស័ព្ទដៃ
ទូរស័ព្ទ iPhone ជំនាន់ថ្មីដែលលោកអ្នកកំពុងរង់ចាំ ពេលនេះបានចេញជាផ្លូវការហើយ (មានវីដេអូ)
លោកអ្នកដែលធ្លាប់មានអារម្មណ៍រំភើបពេលដែលចាប់កាន់ទូរស័ព្ទទំនើប (Smart phone) ពេលដំបូង
គឺនៅពេលដែលទើបមានថវិកាគ្រប់គ្រាន់សម្រាប់ទិញយកមកប្រើក្នុងដៃផ្ទាល់ដ៏ស្រទន់របស់លោកអ្នក?
ច្បាស់ណាស់ iPhone ជាទូរស័ព្ទទំនើប ឆ្លាតលំដាប់កំពូលមួយប្រភេទដែលបានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាសឹងគ្រប់រូប តាំងពីក្មេងតូច រហូតដល់វ័យចំណាស់ គឺសុទ្ធតែប្រាថ្នាចង់បានមកជាកម្មសិទ្ធិ និងប្រើនៅក្នុងដៃ នៅពេលដែលឃើញការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Apple Inc.។
ពេលនេះ អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ គឺ iPhone X [s], iPhone X [s] Max និង iPhone X [R] រួមជាមួយនឹងកំពូលនាឡិកា កំពូលឆ្លាត ស្អាត និងទាក់ទាញ គឺ iWatch Series 4 ដែលមានខ្នាតកាន់តែធំ 40” និង 44” ជាមួយនឹងអេក្រង់កាន់តែទូលាយ និងគ្រឿងក្នុងកាន់តែទំនើប ល្បឿនកាន់តែលឿន ថ្មកាន់តែយូរ ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត៕
តោះ…ចូលមើលវីដេអូទាំងអស់គ្នា។ រៀបរាប់មិនចប់ទេ!