គួរយល់ដឹង
តើម្សិលមិញ ក្រុមហ៊ុនយក្ស Microsoft បានបង្ហាញអ្វីទៅ? ក្នុងកម្មវិធី Microsoft Ignite (មានវីដេអូ)
បច្ចេកវិទ្យា IOT, AI និងច្រើនទៀតបានកើតឡើងនាពេលបច្ចុប្បន្ននេះ ស្របពេលដែល Social Media មានសន្ទុះកើនឡើងគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងពេលសកលភាវូបនីយកម្មបច្ចេកវិទ្យាលើពិភពលោកយើងទាំងមូល។ Microsoft បង្កើតនូវកម្មវិធីប្រើប្រាស់សម្រាប់កុំព្យូទ័រជាច្រើនឥតគណនាតាំងពីកកើតរហូតមក។
ទិន្នន័យមួយបានបង្ហាញថា 90% នៃក្រុមហ៊ុនល្បីៗលើពិភពលោកយើងនេះ គឺប្រើប្រាស់ Microsoft Cloud។ ហេតុនេះ ដើម្បីពង្រីក និងពង្រឹងសមត្ថភាពរក្សាឯកសាររបស់ខ្លួន Microsoft បានបញ្ចេញនូវអាវុធថ្មីស្រឡាងមួយ សម្រាប់កិច្ចការ Cloud ដែលគួរឲ្យអស្ចារ្យ មែនទែន។
ម្សិលមិញ “Azure” របស់ Microsoft ត្រូវបានបង្ហាញដោយមានការចាប់អាម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម។ Azure ផ្តោតលើការរក្សាទុកលើអាកាស ឬក្នុងខ្យល់ (Cloud) ពោរពេញដោយសមត្ថភាព (Productive) លក្ខណៈទំនើប (Hybrid) ឆ្លាត លឿន (Intelligent) និងគួរឲ្យជឿជាក់បំផុត (Trusted) ដែលនឹងសម្រួលកិច្ចការងាររបស់អ្នកប្រើប្រាស់ឲ្យកាន់តែលឿន និងមិនមានការរំខានពី Hacker ណាមួយបានឡើយ។
តោះ! ចូលទស្សនាវីដេអូខាងក្រោម (Full Event Video)